ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តើប្រទេសណាខ្លះ ដែលមានអ្នកស្លាប់​ ដោយសារ ថត Selfie លើលោកនេះ?

បរទេស៖ ថត Selfie គឺជាការថតរូបមួយ ដ៏ពេញនិយម នៅពេលបច្ចុប្បន្ននេះ ជាពិសេស គឺក្នុងចំណោមយុវវ័យ។ ជាងនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការស្លុងនឹងការថតរូប Selfie នៅជុំវិញពិភពលោក គឺជាពេលវេលាមួយ ដែលបានជំរុញឲ្យអ្នកចូលចិត្ត ថតរូប Selfie ​ទាំងនោះ ធ្លាក់ក្នុងចូលសេចក្តីមរណា ដោយមិនដឹងខ្លួន។

យោងតាមសារព័ត៌មានបរទេស Worldatlas ចេញផ្សាយឲ្យដឹងថា មនុស្សជាច្រើនបានរងរបួស ឬរហូតដល់ស្លាប់ ក្នុងពេលដែលពួកគេកំពុងថត Selfie។ នៅប្រទេស ឥណ្ឌា គឺជាប្រទេសដែលមានអ្នកស្លាប់ ដោយសារថត Selfie ច្រើនជាងគេ គឺរហូតដល់ ១៧នាក់ ចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់មកមានប្រទេសរុស្ស៊ីស្លាប់ ៧នាក់, សហរដ្ឋអាម៉េរិក ស្លាប់ ៥ និងនៅអេស្ប៉ាញស្លាប់ ៤នាក់។

ជាក់ស្តែងកាលពីឆ្នាំ២០១៤ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានថត Selfie នៅលើរថភ្លើង ហើយក៏ត្រូវចរន្តអគ្គិសនីឆក់ ។ នៅឆ្នាំ២០១៤ដដែល យុវជនអាយុ ១៤ឆ្នាំម្នាក់ បានធ្លាក់ពីលើកាំជណ្តើរ នៅជាន់ទី៣ បណ្តាលឲ្យស្លាប់ ផងដែរ។ ចំណែកនៅក្នុងប្រទេស ម៉ិកស៊ិក យុវជនម្នាក់ឈ្មោះ អូស្កា ​ក៏បានបាញ់សម្លាប់ខ្លួនឯង ស្លាប់ផងដែរ ពេលកំពុងថត Selfie ។

នៅឆ្នាំ២០១៤ មានយុវជនឥណ្ឌាមួយចំនួន បានស្លាប់ដោយសារលង់ទឹក ពេលថត Selfie នៅជាប់ទន្លេ Mangrum ហើយក៏ធ្លាក់ចូលទឹកទន្លេនោះ។ នៅខែមិថុនា ឆ្នាំដដែល ក្មេងប្រុសប៉ាគីស្ថានម្នាក់ ត្រូវបានប៉ូលីសច្រឡំបាញ់ស្លាប់ ខណៈកំពុងថត Selfie ប្រើឧបករណ៍ក្មេងលេង រាងដូចកាំភ្លើង។

ខាងក្រោមនេះ ជាប្រទេសដែលមានអ្នកស្លាប់ ដោយសារតែថត Selfie ចាប់តាំងពីឆ្នាំ២០១៤មក៖

Rank  Country  Selfie Related Deaths Since 2014
1  ឥណ្ឌា  19
2  រុស្ស៊ី  7
3  សហរដ្ឋអាម៉េរិក  5
4  អេស្ប៉ាញ  4
5  ហ្វីលីពីន  4
6  ព័រទុយហ្គាល់  2
7  ឥណ្ឌូនេស៊ី  2
8  អាហ្វ្រិកខាងត្បូង  1
9  រ៉ូម៉ានី  1
10  ប៉ាគីស្ថាន  1
11  ម៉ិកស៊ិក  1
12  អ៊ីតាលី និងប្រទេសចិន  1

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តោខៀវទៅតាមមើល កីឡាករខ្សែការពារក្លឹប Romaដល់ប្រទេសអាល្លឹម៉ង់... - 23/03/2017 20:18
  • Man Cityឈានដល់ កិច្ចព្រមព្រៀងគ្នា ជាមួយនឹងកីឡាករអ្នកចាំ ទីEd... - 23/03/2017 19:32
  • កាំភ្លើងធំ នឹងដេញថ្លៃ យកកីឡារArda Turan ត្រៀមការចាកចេញ របស់S... - 23/03/2017 19:07
  • Djibril Sidibe កំពុងពិចារណា ថានឹងទៅ Arsenal ឬ Barcelona - 23/03/2017 18:46
  • Monaco ដាក់លក់កីឡាករវ័យក្មេង Kylian Mbappe ក្នុងតំលៃ ៩៦លានផោ... - 23/03/2017 17:20
  • Marcello Lippi ៖ ចិនត្រូវការឈ្នះកូរ៉េខាងត្បូង ការប្រកួតជម្រុ... - 23/03/2017 16:43
  • ជប៉ុន ដាក់ឲ្យបម្រើការ ជាផ្លូវការ នូវនាវាផ្ទុក ឧទ្ធម្ភាគចក្រ... - 23/03/2017 16:04
  • គូស្នេហ៍តារាកូរ៉េ ៥ គូបែកគ្នានៅដើមឆ្នាំ ២០១៧ - 23/03/2017 15:47
  • រុស្ស៊ី គ្រោងចុះកិច្ច ព្រមព្រៀង បញ្ជូនឧទ្ធម្ភាគកច្រ ចម្បាំងជ... - 23/03/2017 15:31
  • ក្រុមហ៊ុនការពារជាតិ ST Engineering គ្រោងផលិត រថចម្បាំងពាសដែក... - 23/03/2017 15:01
  • Top