ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

១០ចំណុច​​ អ្នក​គួរ​ដឹង​ពី​រឿង "Fast 8" ដែល​កំពុង​ល្បីខ្លាំង

ភាព​យន្ត​បែប​បាញ់​ប្រហារ​ "Fate of the Furious" ឫ "Fast 8" ជា​ខ្សែ​ភាព​យន្ត ​ដែល​កំពុង​មាន​ភាព​ល្បី​រន្ទឺ​ ខ្លាំង​របស់​ហូលីវូដ​ និង​មាន​ការ​ចាប់​អារម្មណ៍​ ពី​សំណាក់​ មហាជន​ជា​ច្រើន​។

ប្រភេទ​រឿង​ "Fast and Furious” នេះ​ តែង​ទទួល​បាន​ ការ​គាំ​ទ្រ​ខ្លាំង​ តាំង​ពី​វគ្គ​ទី​ ១​ ក្នុង​ឆ្នាំ​ ២០០១​ មក​ម្ល៉េះ​។ ជាក់​ស្ដែង​រហូត​ មក​ដល់​ឆ្នាំ​ ២០១៧​ នេះ​ “Fast 8" ក៏​មិនចាញ់​រឿង​វគ្គ​មុន​ៗ​ដែរ​ ដោយ​ទទួល​បាន​ ការ​គាំទ្រ​លើស​ពី​ការ​ រំពឹង​ទុក​ទៅទៀត​។ ដោយសារ​ភាព​យន្ត​នេះ​ មាន​ភាព​ល្បី​រន្ទឺ​ខ្លាំង​ ដូច្នេះ​ Sabay សូម​លើក​យក​ការពិត​ ១០​យ៉ាង​ មុន​លោក​អ្នក​ទស្សនា​រឿង​នេះ​៖

១. ចំណង​ជើង​រឿង​

វគ្គ​ទី​ ៨ នៃ​ប្រភេទ​រឿង​នេះ ​មាន​ចំណង​ជើង​ថា​ “Fate of the Furious” ជា​ចំណង​ជើង​ ដែល​យក​តាម​រឿង ​ប្រភេទ​ដូច​គ្នា​វគ្គ​មុន​ៗ​ ដូច​ជា​ "2 Fast 2 Furious”, “Fast & Furious (វគ្គ ៤)”, “Fast Five”, “Fast & Furious 6”និង​ “Furious 7” ជា​ដើម​។

២. ខ្សែរឿង​

តាម​រយៈ​ឈុត​ឆាក​ខ្លី​ៗ​ របស់​រឿង​នេះ​ បង្ហាញ​ពី​តួ​អង្គ​ឈ្មោះ​ "Dom” ដែល​សម្ដែង​ ដោយ​តារា​សម្ដែង​ Vin Diessel នោះ​បាន​ប្រឆាំង​នឹង​ គ្រួសារ​របស់​ខ្លួន​ និង​សត្រូវ​ដែល​ជា​ពួក​ Hacker ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​ ប្រយុទ្ធ​បាញ់​ប្រហារ​ ដ៏​ស៊ីសាច់ហុតឈាម​។

៣. តួ​សម្ដែង​ថ្មី​

តួ​ថ្មី​ៗ​ដែល​បាន​ចូល ​រួម​សម្ដែង​ក្នុង​រឿង​ "Fast 8” នេះ​សុទ្ធ​តែ​ជា​តារា ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ និង​កេរ្តិ៍ឈ្មោះ​ល្បី​ ដូចជា​៖ Charlie Theron (តួក្នុងរឿង​ 'Mad Max: Fury Road'), Scott Eastwood (កូន​ប្រុស​តារាសម្ដែងជើង​ចាស់ Clinton Eastwood), Kristofer Hijivu (តួក្នុងរឿង 'Game of Thrones') និង​ តារាសម្ដែង​ Helen Mirren ជា​ដើម​។

៤. ជម្លោះ​រវាង​តួ​ និង​តួ

អ្វី​ដែល​ជា​ភាព​ចៃដន្យ​ នៅ​ក្រៅ​សាច់រឿង​ តួ​ឯក​ប្រុស​ទាំង​២​ ក៏​មាន​បញ្ហា​ជាមួយ​គ្នា​ដែរ​។ កាល​ពី​ឆ្នាំ​មុន​ ក្នុង​ពេល​ថត​​រឿង "Fast 8" Dwayne “The Rock” Johnson ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មាន​បញ្ហា​ខ្លះ ​ជាមួយ​តារា​សម្ដែង​ Vin Diesel។ មក​ដល់​ពេល​បច្ចុប្បន្ន​ ភាព​តានតឹង​ រវាង​អ្នក​ទាំង​ ២​នៅ​តែ​មាន​ ប៉ុន្តែ​ត្រូវ​បាន​កាត់​បន្ថយ​ខ្លះ​ ក្នុង​ពេល​ធ្វើការ​ជាមួយ​គ្នា​។

៥.​ Paul Walker

មុន​ស្លាប់​ តារា​សម្ដែង​ Paul Walker មាន​បំណង​ប្រាថ្នា ​ចង់​ឲ្យ​រឿង​ ថ្មី​ (Fast 8) មាន​​ឡាន​ និង​ការ​ប្រយុទ្ធ​ប្រណាំង​ តាម​ផ្លូវ​ច្រើន​ជាង​វគ្គ​មុន​ៗ​ ។

៦. តួ​អង្គ​ចិត្ត​អាក្រក់

សត្រូវ​ និង​ជា​តួ​អង្គ​ចិត្ត​អាក្រក់ ​ជាង​គេ​ក្នុង​រឿង​គឺ​ តួ​ "Cipher” ជា​អ្នក​ជំនាញ​ខាង​ Hack សម្ដែង​ដោយ​តារា​ស្រី​ Charlie Theron។

៧. តួអង្គ "Shaw”

តួ​អង្គ​មួយ​នេះ​ សម្ដែង​ដោយ​តារា​សម្ដែង​ Jason Statham​ ។ បើ​តាម​ឈុត​ខ្លី​ៗ​ របស់​រឿង​ អ្វី​ដែល​ជា​រឿង​ភ្ញាក់​ផ្អើល​ គឺ​ Shaw បាន​ហែក​គុក​ជាមួយ​ Hobb (The Rock) ហើយ​បាន​រួម​ដៃ​គ្នា ​ចាត់​ការ​ Dom (Vin Diesel) ។

៨. ប្រើប្រាស់​រថយន្ត​ជា​ច្រើន​

ប្រភេទ​រឿង​ "Fast and Furious” តែង​ចំណាយ​លុយ​លើ​ រថយន្ត​ថ្លៃ​ៗ​ ជា​ច្រើន​គ្រឿង​ ច្រើនប្រភេទ​ដូចជា​៖
-1929 Ford Rat Rod -McLaren 675LT -Speedkore Kuda -Twin Turbo Lamborghini -Ferrari F430 -Rolls-Royce Wraith -1956 Chevy Bel-Air -Nissan Idx រថយន្ត​ទាំង​អស់​នេះ មាន​តម្លៃ​សរុប ​រហូត​ទៅ​ដល់​ ១៧​លាន​ដុល្លារ​អាមេរិក​ ។

៩. ទី​តាំង​ថត​

បើ​និយាយ​ពី​ទីតាំង​ថត​វិញ​ រឿង​នេះ​ធ្លាប់​បាន ​ថត​ពី​ទីក្រុង​ London, ឌូបៃ​ និងប្រទេស​ប្រស៊ីល​។ ប៉ុន្តែ​លើក​នេះ​ ទាំង​តួ​សម្ដែង​ និង​ក្រុម​ការងារ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ New York, ប្រទេសគុយបា, និង​ប្រទេស​អ៊ីស្លង់ ដោយសារ​ទីតាំង​ទាំង​នោះ ​មាន​ទេសភាព​ស្រស់​ស្អាត​ ជក់​ចិត្ត​ជា​ច្រើន​ ។

១០. ក្រុម​អ្នក​លេង​ថ្មី​

សម្រាប់​អ្នក​គាំទ្រ​ ប្រភេទ​រឿង​នេះ​ កុំ​មាន​ការ​ព្រួយ​បារម្ភ​ថា ​រឿង​នេះ​ត្រូវ​ចប់​ត្រឹម​វគ្គ​៨ ព្រោះ​បើ​ផ្អែក​តាម​ តារា​សម្ដែង​ Vin Diesel រឿង​ "The Fate of the Furious” បាន​ចាប់​ផ្ដើម​ មាន​ក្រុម​អ្នក​លេង​ មួយ​ក្រុម​ចុង​ក្រោយ​ មួយ​ទៀត​ អាច​នឹង​មាន​រហូត​ដល់​វគ្គ​ ១០​ នៅ​ឆ្នាំ​ ២០២១។ ដូច្នេះ​ជា​ដំណឹង​ល្អ​ មួយ​សម្រាប់​អ្នក​និយម​ ទស្សនា​ខ្សែ​រឿង​មួយ​នេះ​៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top