ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ស៊ុន ចាន់ថុល ឆ្លៀតចូល​សួរសុខទុក្ខភរិយា របស់ អធិរាជសម្លេងមាស លោកស៊ិន ស៊ីសាមុត ខណៈចុះត្រួតពិនិត្យ ការដ្ឋាន​​ជួសជុលផ្លូវ​​

ភ្នំពេញៈ កាល​ពី​ថ្ងៃ​៩ មករា ២០១៧កន្លងមក​នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាស​ ចូល​សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយា របស់ លោកតា ស៊ិន ស៊ីសាមុត ដល់​គេហដ្ឋាន​ផ្ទាល់ ​នៅ​ឯខេត្ត​ស្ទឹង​ត្រែង​ ក្រោយពីរៀបចំព្រឹត្តិការណ៍​ ប្រគុំតន្ត្រីសប្បុរសធម៌ ដ៏​ធំ​មួយ​ ឈ្មោះ​ថា «ពេលវេលាដែលត្រូវតបស្នង» ដោយ​រៃអង្គាសថវិកា បាន​​ប្រមាណជាង​ ៥ម៉ឺនដុល្លារ​។

សកម្មភាព​​ចុះ​សួរ​សុខទុក្ខ​របស់​លោករដ្ឋមន្ត្រី ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន រួម​ទាំង​ក្រុម​ការងារ​ក្រសួង ធ្វើ​ឡើង ​បន្ទាប់ពីការចុះត្រួតពិនិត្យការដ្ឋាន ​​​ជួសជុល និងការធ្វើឱ្យប្រសើរឡើង ផ្លូវជាតិ លេខ០៧ ខណៈដែលសម្ពោធបើកច្រកអន្តរជាតិថ្មី។

សូមរំលឹក​ថា ក្នុង​ឆ្នាំ​២០១៥ កាលនៅ​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ កម្មសិទ្ធិបញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរៀបចំព្រឹត្តិការណ៍​ ប្រគុំតន្ត្រីសប្បុរសធម៌ ដ៏​ធំ​មួយ​ ឈ្មោះ​ថា «ពេលវេលាដែលត្រូវតបស្នង» ដោយ​រៃអង្គាសថវិកា បាន​​ជាង​៥ម៉ឺនដុល្លារ​ ប្រគល់​ជូនក្រុម​គ្រួសារ​ របស់ អធិរាជសំឡេង​មាស លោក ស៊ិន ស៊ីសាមុត ទៀត​ផង។

ទោះយ៉ាងណាថវិកាដែលទទួលបានពី សប្បុរសជន ត្រូវ​បាន​លោក​យាយ ខាវ ថងញ៉ុត យក​ទៅ​ជួសជុលគេហដ្ឋាន ​របស់ លោកយាយ ​​នៅក្នុងខេត្តស្ទឹងត្រែង និងជួយលើកស្ទួយ កម្រិតជីវភាពក្រុមគ្រួសារ ដែល​កំពុង​ខ្វះ​ខាត បាន​មួយ​កម្រិត​ផង​ដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ពេជ្រ អាវីហ្សា សងសំណង ជនរងគ្រោះ ៦ពាន់ដុល្លារ និងត្រូវជាប់ឃុំ... - 25/03/2017 20:59
  • Mesut Ozil​ ទំនងជានឹងនៅបន្ត ជាមួយនឹងកាំភ្លើងធំ ក្រោយនិយាយថា... - 25/03/2017 20:19
  • Chelsea​ ប្រកាសប្រជែង ជាមួយនឹង Man United លើកីឡាករ Griezmann... - 25/03/2017 20:10
  • សួរស្តី April Fools' Day! - 25/03/2017 18:40
  • ចម្លាក់បាយ័ន ៖ វត្តមានទ័ពចិន ក្នុងជួរទ័ពខ្មែរ នៃជ័យជម្នះ លើក... - 25/03/2017 16:21
  • Croatia ធ្វើឲ្យអ៊ុយក្រែន ចាញ់មិនអស់ចិត្តវគ្គជម្រុះ World Cup... - 25/03/2017 16:08
  • បេឡារុស នឹងទទួលបានឧទ្ធម្ភាគចក្រ ចម្បាំងជាច្រើនគ្រឿងពីរុស្ស៊ី... - 25/03/2017 14:38
  • គោព្រៃកម្ពុជា កំពុងហ្វឹកហាត់យ៉ាង មមាញឹកត្រៀមជួបម្ចាស់ផ្ទះ ហ្... - 25/03/2017 13:52
  • សកម្មភាពកីឡាមួយចំនួន ដែលបង្ហាញក្នុងពិធីបុណ្យទន្លេ នៅខេត្តស្ទ... - 25/03/2017 13:21
  • លោក សៅ សុខា ៖ កីឡាករ​ ត្រូវព្យាយាមអត់ធ្មត់ ទើបទទួលបានមេដាយ  - 25/03/2017 12:43
  • Top