ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ថៃ នរៈសត្យា ទទួលស្គាល់ថា កូនប្រុសខ្លួន ថៃ នរៈពិទូ សេពគ្រឿងញៀន ត្រូវប៉ូលីសចាប់ខ្លួន

ភ្នំពេញ៖ លោក ថៃ នរៈសត្យា ឪពុកបង្កើតលោក ថៃ នរៈពិទូដែលជាអតីត តារាសម្តែងបានទទួលស្គាល់ថា កូនប្រុសរបស់លោក ពិតជាបានប្រើប្រាស់ គ្រឿងញៀន ហើយប៉ូលីសចាប់ខ្លួន ពិតប្រាកដមែន ហើយចំពោះរឿងនេះ បានធ្វើឲ្យលោកសោកស្តាយ ដែលកូនប្រុសបង្កើត បានប្រព្រឹត្តិ និងបន់ស្រន់ឲ្យកូន បានធូរស្រាលពីស្ថានទំងន់ទោស ។

ថ្មីៗនេះមានការភ្ងាក់ផ្អើល ពាសពេញលើបណ្តាញសង្គម ហ្វេសប៊ុក នូវរឿងរ៉ាវសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន លោក ថៃ នរៈពិទូ អតីតតារាសម្តែង រូបសង្ហារ និងជាអតីត Freshie Boy លេខ១ ឆ្នាំ២០០៨ ដ៏ល្បីឈ្មោះ រួមទាំងភរិយា គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលជាកូនប្រុសបង្កើត និងជាកូនប្រសារ លោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបរៀបការថ្មីថ្មោង ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ លោក ថៃ នរៈសត្យា ដែលជាឪពុក លោក ថៃ នរៈពិទូ បានប្រាប់ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា "ខ្ញុំគ្រាន់តែជាឪពុកម្នាក់ ដែលចង់ឲ្យកូនល្អ ចង់ខ្លួនឯងល្អ តែការប្រព្រឹត្តិរបស់មនុស្សម្នាក់ៗ យើងមិនអាចទៅគ្រប់គ្រងចិត្ត ឬសកម្មភាពអនុវត្ត របស់អ្នកណាបាន គ្រប់ពេលវេលាឡើយ។  ចឹងរឿងនេះ ទោះជារឿងមួយ រឿងពីរ រឿងបីមែន តែយើងមិនអាចធ្វើអីកើត ព្រោះវាមិនមែនស្ថិតក្នុងដៃយើង វាស្ថិតក្នុងដៃសមត្ថកិច្ច" ។
លោកបានបន្តទាំងអារម្មណ៍សោកស្តាយទៀតថា "ក្នុងនាមជាឪពុក-ម្តាយគ្រាន់តែចង់ បន់ស្រន់ថា ឲ្យកូនមានការធូរស្រាល តែប៉ុណ្នឹង" ។

ជាមួយនឹងគ្នានេះ លោកក៏បានបង្ហើបទៀតថា លោកមានបំណងចង់ ជួយកូនផងដែរ តែលោកមិនអាចធ្វើអ្វីបាន ព្រោះច្បាប់ជាច្បាប់ ដោយសារតែនេះជាទង្វើ ដែលផ្ទុយទៅនឹងច្បាប់ ហេតុនេះលោកគ្មានវិធានការ ឬចង់លូកដៃចូលទៅ ក្នុងរឿងនេះឡើយ ដោយមានតែទុកឲ្យសមត្ថកិច្ច ចាត់វិធានការ តាមច្បាប់តែប៉ុណ្ណោះ ។

យោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣៖២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ ប្រឆាំងបទល្មើស និងក្រុមបង្កាបង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះបង្ក្រាប ករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១លើក។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ ក្នុងនោះមាន ជនសង្ស័យ២នាក់ ដែលមហាជនស្គាល់ច្បាស់ថា ជាកូនប្រុស និងជាកូនប្រសាររបស់ លោក ថៃ នរៈសត្យា ១.ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ២.ឈ្មោះ ថៃ នរៈពិទូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ៣.ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៤.ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង ៥.ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៦.ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ៣កូនថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ីចំនួន ២ថ្នាំអំពូល Diazepam ចំនួន ២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ៣ គំរបដកកែច្នៃ សំរាប់ជក់ថ្នាំ្ញញៀនចំនួន ១បំពង់ ទុយោប៉ឺតចំនួន១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ១ដុំ និងសំបក ថ្នាំមួយចំនួន។ ករណីនេះ ជនសង្ស័យទាំង ៦នាក់ សមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top