ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រជុយប៉ុន្មានកន្លែង អាចក្លាយជា ប្រជ្រុយពិស

ការមានប្រជ្រុយគឺជា រឿងដែលស្ត្រីទូទៅតែងតែ យកចិត្តទុកដាក់ ។ ប្រសិនបើអ្នកមានប្រជ្រុយ នៅចំកន្លែងត្រឹមត្រូវ ក្រោមបបូរមាត់ ឬចង្កាវាធ្វើឲ្យមុខរបស់អ្នក កាន់តែមានសម្រស់ ។ ប៉ុន្តែបើវាដុះខុសកន្លែ វាធ្វើឲ្យរង្វង់ភ័ក្រ្ត បែបជាមិនសម ។
 
ហេតុដូច្នេះ ទើបមាននារីមួយចំនួន ក៏បានប្រថុយកាត់ប្រជ្រុយចោល។ អ្នកខ្លះប្រថុយយកម្ជុលចាក់ជុំវិញ ប្រជ្រុយ រួចលាបកំបោរ ទុកប៉ុន្មានថ្ងៃក្រោយមកប្រជ្រុយក៏ដាច់ ក៏ប៉ុន្តែវាបានបន្សល់ទុកនៅស្លាកស្នាម ព្រោះស្បែក និងផ្នែកខាងក្រោមស្បែកត្រូវបានបំផ្លាញ ។
 
នៅមានវិធីកាត់ ប្រជ្រុយប្លែកៗជាច្រើនទៀតដូចជាលាបជ័រដំបងយក្ស លាបអាស៊ីត ដែលការធ្វើដូច្នេះនាំឲ្យមានកង្វះអនាម័យ ហើយក៏គ្មានលទ្ធផងលអ្វីប្រសើរដែរ ។
 
បើដូច្នេះតើអ្នកគួរកាត់ប្រជ្រុយដែរឬទេ? ប្រជ្រុយណាដែលគួរកាត់ ហើយប្រជ្រុយណាមិនគួរកាត់ ?
 
ប្រជ្រុយគឺជាចំនុចពណ៌ខ្មៅ ឬពណ៌ក្រហម ដុះនៅលើស្បែកហើយមាននៅគ្រប់កន្លែងលើខ្លួនប្រាណមនុស្សយើង។ ជាធម្មតាប្រជ្រុយវាគ្មានពិសពុលអ្វីឡើយ បើយើងមិនប៉ះពាល់វា ហើយកម្រមាន ប្រជ្រុយក្លាយទៅជាមហារីកណាស់។ ដោយភាគច្រើននៃករណីនេះ ប្រជ្រុយក្លាយទៅជាចំនុចគ្រោះថ្នាក់ ហើយអណ្តែតចេញជារូបរាង គឺដោយសារយើងកេះ អេះ កត្តាដែលកើតជាមហារីក គឺវាបានកើតជាស្រេចនៅក្នុងប្រជ្រុយនោះ ។
 
នៅពេលដែលប្រជ្រុយប្រែក្លាយជា មហារីក ឬហៅថា មេឡាណូរីណូម៉ា វាក់ត និងរាលដាលយ៉ាងឆាប់រហ័ស ជាងប្រភេទជំងឺមហារីកផ្សេងៗទៀត ហើយអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Arsenal ចាប់ផ្តើមតាមមើល កីឡាករវ័យក្មេង អេស្បាញ Pablo Fornal... - 25/02/2017 21:15
  • Mourinho អះអាងថា ភាពអត្មានិយម របស់សមាជិកក្រុម Leicester City... - 25/02/2017 20:00
  • ក្រុមហ៊ុន Unboxed Marketing Co.,Ltd បង្កើតកម្មពិធី ជួបជុំស្ត... - 25/02/2017 20:00
  • ប្រធានក្លិបកាំភ្លើងធំអះអាងថា នឹងមិនបន្ថែមខ្ទង់ចំណាយ ដើម្បីចច... - 25/02/2017 19:30
  • លោក ត្រាំ ចង់ឲ្យណាសា បញ្ជូនមនុស្សទៅភពព្រះចន្ទ ដោយប្រើរ៉ុកកែត... - 25/02/2017 15:28
  •  សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំ... - 25/02/2017 15:15
  • ការវាយប្រហាររបស់ ISIS បង្ខំឲ្យគ្រួសារកាន់ សាសនាគ្រិស្តនៅ អេហ... - 25/02/2017 14:48
  • កាលណា​កើត​អាការៈ​ ទាំងនេះ​ក្នុង​ត្រីមាស​ទី​បី​ នៃ​ការ​មាន​ផ្... - 25/02/2017 14:26
  • ភិន សុដាលី សបង្ហាញរូបថតប៉ុន្មាន សន្លឹកបង្កប់ភាព ផ្អែមល្អែម... - 25/02/2017 14:03
  • Ronaldinho៖ ខ្ញុំមិនទាន់ចង់ឃើញ Rooney ទៅលេង នៅប្រទេសចិននោះទេ - 25/02/2017 13:59
  • Top