ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស​ម្តេច​​​កិត្តិ​​ ព្រឹទ្ធ​​​បណ្ឌិត ប្រគល់ជូន គ្រឿង​ឥស្សរិយ​យស ដល់សិល្បករ-សិល្បការិនី ប្រមាណជាង៣០នាក់ ដែលសកម្ម ក្នុងកិច្ចការ សប្បុរសធម៌

ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងតារាកំប្លែង ប្រមាណជា ៣៨រូប សុទ្ធសឹងតែជា សិល្បករ-សិល្បការិនី ល្បីៗ​ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបាន​គ្រឿង​ឥស្សរិយ​យស ពីស​ម្តេច​​​កិត្តិ​​ព្រឹទ្ធ​​​បណ្ឌិត ប៊ុន​ រ៉ា​នី ហ៊ុន សែន ប្រធាន​ កាកបាទក្រហមកម្ពុជា ក្រោមស្នាដៃ ជួយថែរក្សា តម្លៃវប្បធម៌ អរីយធម៌ និងប្រពៃណី របស់ខ្មែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងផ្តលកិត្តិយស ប្រគល់ជូននូវ គ្រឿងឥស្សរិយយស​ ដល់សិល្បករ-សិល្បការិនី ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន៣៨រូប ដើម្បីជាការលើកទឹកចិត្ត ដែលកន្លងមក សិល្បករ-សិល្បការិនី ទាំង៣៨រូបនេះ បានចូលរួម ក្នុងកិច្ចការសង្គម និងសកម្មក្នុងកិច្ចការ សប្បុរសធម៌ ក្រោមស្នាដៃ ជួយថែរក្សា តម្លៃវប្បធម៌ និងប្រពៃណីខ្មែរ ។

ក្នុងចំណោម សិល្បករ-សិល្បការិនី ទាំង៣៨រូប មាន១៧រូប ទទួលបានគ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និង សិល្បករ-សិល្បការិនី ២១រូប ទទួលបានគ្រឿង ឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ៖

-គ្រឿងឥស្សរិយសយ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា បានប្រគល់ជូន សិល្បករ-សិល្បការិនី មាន ១.លោកស្រី ណយ សំណាង, ២.លោកស្រី សួន សំអឿន, ៣.លោកស្រី អ៊ុក សុផា, ៤.លោកស្រី នួន សារី, ៥.លោក ណយ វ៉ាន់ណេត, ៦.លោកស្រី ម៉េងកែវពេជ្ជតា, ៧.លោកស្រី ហ៊ឹម ស៊ីវន, ៨.លោក ព្រាប សុវត្ថិ, ៩.កញ្ញា ឱក សុគន្ធកញ្ញា, ១០.លោក ឆន សុវណ្ណរាជ, ១១.លោក ណុប បាយ៉ារិទ្ធ, ១២.លោកស្រី ពេជ្រ សោភា, ១៣.លោក សុះ ម៉ាច, ១៤.លោក សួង ទិតធានី, ១៥.លោកស្រី ហែម សុវណ្ណ, ១៦.លោក ម៉ា រីសុន និង១៧.លោក ម៉ៅ សាមឿន។

-គ្រឿងឥស្សរិយសយ ព្រះរាជាណាចក្រកម្ពុជា មុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ បានប្រគល់ជូន សិល្បករ-សិល្បការិនី មាន ១.លោក សួស សងវាចា, ២.លោកស្រី សួន ចន្ថា, ៣.លោក ឯក ស៊ីដេ, ៤.អ្នកនាង ខាត់ សុឃីម, ៥.លោកស្រី កែវ ច័ន្ទសម្ផស្ស, ៦.លោកស្រី ម៉េង កែវពេជ្របុប្ផា, ៧.កញ្ញា សុន ស្រីពេជ្រ, ៨.លោក អ៉ឹង ប៊ុនលាភ, ៩.លោក ឈឿន ឧត្តម, ១០.កញ្ញា ទៀង មុំសុធាវី, ១១.លោក ជិន វឌ្ឍនា, ១២.លោកស្រី អ៊ិន ថាច, ១៣.លោក ចាន់ សុធី, ១៤.លោកស្រី ឃុន សារិន, ១៥.លោក ញ៉េប សាត, ១៦.លោក ព្រហ្ម កុសល, ១៧.លោក ឯក ចាន់ម្លី, ១៨.លោក សក បូរ៉ា, ១៩.លោក ឡៅ សុភឿន, ២០.លោក ជា ប៊ុនធឿន និង២១.លោក ម៉ែន សខន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Arsenal ចាប់ផ្តើមតាមមើល កីឡាករវ័យក្មេង អេស្បាញ Pablo Fornal... - 25/02/2017 21:15
  • Mourinho អះអាងថា ភាពអត្មានិយម របស់សមាជិកក្រុម Leicester City... - 25/02/2017 20:00
  • ក្រុមហ៊ុន Unboxed Marketing Co.,Ltd បង្កើតកម្មពិធី ជួបជុំស្ត... - 25/02/2017 20:00
  • ប្រធានក្លិបកាំភ្លើងធំអះអាងថា នឹងមិនបន្ថែមខ្ទង់ចំណាយ ដើម្បីចច... - 25/02/2017 19:30
  • លោក ត្រាំ ចង់ឲ្យណាសា បញ្ជូនមនុស្សទៅភពព្រះចន្ទ ដោយប្រើរ៉ុកកែត... - 25/02/2017 15:28
  •  សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំ... - 25/02/2017 15:15
  • ការវាយប្រហាររបស់ ISIS បង្ខំឲ្យគ្រួសារកាន់ សាសនាគ្រិស្តនៅ អេហ... - 25/02/2017 14:48
  • កាលណា​កើត​អាការៈ​ ទាំងនេះ​ក្នុង​ត្រីមាស​ទី​បី​ នៃ​ការ​មាន​ផ្... - 25/02/2017 14:26
  • ភិន សុដាលី សបង្ហាញរូបថតប៉ុន្មាន សន្លឹកបង្កប់ភាព ផ្អែមល្អែម... - 25/02/2017 14:03
  • Ronaldinho៖ ខ្ញុំមិនទាន់ចង់ឃើញ Rooney ទៅលេង នៅប្រទេសចិននោះទេ - 25/02/2017 13:59
  • Top