ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សេដ្ឋកិច្ចកូរ៉េខាងត្បូង នៅតែស្ថិតក្នុងវិបត្តិ ដោយសារតម្រូវការធ្លាក់ចុះ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សន្ទុះសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង នៅតែរក្សាលំនឹង ពោលគឺ ​មិនឡើងមិនចុះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈពេលដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការធ្លាក់ចុះ លើការចំណាយវិស័យឯកជន ដែលបានអូសបន្លាយ នូវការកើនឡើង នៃផលិតផលប៉ះប៉ូវ និងការនាំចេញ។

យោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កូរ៉េ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង អាចធ្វើឲ្យប្រសើរឡើងទៅ បានដោយមានការវិនិយោគ និងផលិតផលតម្រង់ទិស ប៉ុន្ដែការកើនឡើងនោះ ស្ថិតនៅក្នុងកម្រិតទាប់ និងយឺត ​ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃប្រចាំខែរបស់ខ្លួន ​នៃលក្ខខណ្ឌសេដ្ឋកិច្ច កូរ៉េខាងត្បូង គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៅឡើយទេ ទាំងក្នុង និងក្រៅស្រុក។

គួរបញ្ជាក់ថា ទិន្នផលឧស្សាហកម្ម​ របស់ ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ៤,៨​ ភាគរយ កាលពី​ក្នុងខែវិច្ឆិកា​ ដោយមានការធ្លាក់ចុះ ១,៣​ភាគរយ ធៀបនឹងខែមុន ខណៈដែល ផលិតកម្មក្នុងវិស័យសេវាកម្មនេះ បានបន្ត​សុទិដ្ឋិនិយមរបស់ខ្លួន ដោយបានកើនឡើង ២,៥​ភាគរយ ក្នុងអំឡុង​​ខែដូចគ្នានោះ។ ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ ត្រូវបានក្រុមអ្នកជំនាញលើកឡើងថា មូលហេតុចម្បងដែលបណ្ដាលឲ្យ ប្រទេសកូរ៉េខាងត្បូង ជួបវិបត្តិនេះ គឺដោយសារតែ ភាពចលាចល និងអស្ថេរភាពនយោបាយ ក្រោយពីលោកស្រីប្រធានាធិបតី ផាក គឹនហេ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Arsenal ចាប់ផ្តើមតាមមើល កីឡាករវ័យក្មេង អេស្បាញ Pablo Fornal... - 25/02/2017 21:15
  • Mourinho អះអាងថា ភាពអត្មានិយម របស់សមាជិកក្រុម Leicester City... - 25/02/2017 20:00
  • ក្រុមហ៊ុន Unboxed Marketing Co.,Ltd បង្កើតកម្មពិធី ជួបជុំស្ត... - 25/02/2017 20:00
  • ប្រធានក្លិបកាំភ្លើងធំអះអាងថា នឹងមិនបន្ថែមខ្ទង់ចំណាយ ដើម្បីចច... - 25/02/2017 19:30
  • លោក ត្រាំ ចង់ឲ្យណាសា បញ្ជូនមនុស្សទៅភពព្រះចន្ទ ដោយប្រើរ៉ុកកែត... - 25/02/2017 15:28
  •  សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំ... - 25/02/2017 15:15
  • ការវាយប្រហាររបស់ ISIS បង្ខំឲ្យគ្រួសារកាន់ សាសនាគ្រិស្តនៅ អេហ... - 25/02/2017 14:48
  • កាលណា​កើត​អាការៈ​ ទាំងនេះ​ក្នុង​ត្រីមាស​ទី​បី​ នៃ​ការ​មាន​ផ្... - 25/02/2017 14:26
  • ភិន សុដាលី សបង្ហាញរូបថតប៉ុន្មាន សន្លឹកបង្កប់ភាព ផ្អែមល្អែម... - 25/02/2017 14:03
  • Ronaldinho៖ ខ្ញុំមិនទាន់ចង់ឃើញ Rooney ទៅលេង នៅប្រទេសចិននោះទេ - 25/02/2017 13:59
  • Top