ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Henry ប្រាប់ថាមិនដែល មានស្នេហា៩ឆ្នាំហើយ ព្រោះធ្លាប់ត្រូវ គេក្បត់ចិត្ត

កូរ៉េ៖ តារាចម្រៀងរូបសង្ហា Henry សមាជិកក្រុម Super Juniorដែលត្រូវគេស្គាល់ថាជាតារាក្រមិចក្រមើមជាងគេនោះ បាននិយាយថាខ្លួនមិនដែលមានមិត្តស្រីអស់ពេល៩ឆ្នាំហើយ តាំងពីត្រួវគេក្បត់ម្តងមក។ 

ព័ត៌មានពីកសែតកូរ៉េ Allkpop បានឱ្យដឹងនៅថ្ងៃទី២០ខែមីនាឆ្នាំ២០១៧នេះថា ក្នុងកម្មវិធី Talk Show Knowing Brothers តារាចម្រៀងវ័យ ២៧ ឆ្នាំ Henry បានចូលរួមជាភ្ញៀវកិត្តិយសជាមួយសមាជិក ម្នាក់ទៀតគឺ Heechul ។ ពេលនិយាយដល់រឿងស្នេហា Henry ប្រាប់ថា៩ ឆ្នាំហើយខ្លួនមិនមានមិត្តស្រីទេ ព្រោះខ្លួនធ្លាប់ត្រូវមនុស្សស្រីម្នាក់ក្បត់ចិត្តក្រោយស្រលាញ់គ្នា៧ឆ្នាំកាលខ្លួនរស់នៅកាណាដា ហើយអ្នកថ្មីរបស់មិត្តស្រីនោះជាមិត្តស្និទ្ធស្នាលរបស់ខ្លួនទៀតផង ។ 

តារាចម្រៀងRap និងជាតារាសម្តែងសញ្ជាតិកាណាដា Henry Lau បានចូលប្រឡូកក្នុងវិស័យចម្រៀងកូរ៉េកាលពីឆ្នាំ២០០៨ ជាសមាជិករបស់ក្រុមចម្រៀងដ៏ល្បីល្បាញ Super Junior ហើយគេបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តល្បីរបស់កូរ៉ផងដែរគឺភាពយន្ត “Oh  My Venus” និងភាពយន្ត២ផ្សេងទៀត ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top