ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

​គូស្នេហ៍​ដែល ​ស្រឡាញ់​គ្នា​ពិត​មិន​គួរ​ យក​រឿង​ស្នេហា​របស់​ខ្លួន ​បញ្ចូល​ក្នុង​បណ្តាញ​ សង្គម​ឡើយ​

​តើ​អ្នក និង​ដៃគូ​កំពុងតែ​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេត ដើម្បី​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ដែរ​ទេ​? តើ​អ្នក​ឧស្សាហ៍ Post អំពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ញឹកញាប់ និង​ថ្មីៗ​លើ Instagram និង Facebook ដែរ​ទេ​? ដូច្នេះ ឱកាស​នៃ​ការ​មាន​ទំនាក់ទំនង​ស្នេហា​ក្លែងក្លាយ​ទំនងជា​មាន​ច្រើន​ហើយ​។

តាម​ការស្រាវជ្រាវ​បង្ហាញថា គូរ​ស្នេហ៍​ល្អៗ​ទំនងជា​មិន​សូវ​ចំណាយ​ពេល​ច្រើន​លើ​បណ្តាញ​អ៊ី​ន​ធើ​ណេត​ទេ តែ​បែរជា​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ខាងក្រៅ​ច្រើន​ទៅវិញ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​គូរ​ស្នេហ៍​សប្បាយចិត្ត​ពិត​ប្រាកដ​តែង​ជ្រើសរើស​យក​ជីវិត​ស្នេហ៍​ដោយ​គ្មាន​អ៊ី​ន​ធើ​ណេត ជាពិសេស​បណ្តាញ​សង្គម​ទៅវិញ​។

ពួកគេ​ចូលចិត្ត​រស់នៅ​ក្នុង​ជីវិត​ពិតជាជាង​ថតរូប Selfies ឬ​សរសេរ Status
​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយចិត្ត​នឹង​គ្នា​ពិតប្រាកដ ពួកគេ​នឹង​ចំណាយ​ពេល​នៅ​ជាមួយគ្នា​ក្នុង​ពិភព​ពិតៗ​កាន់តែច្រើន ហើយក៏​មិនរ​វី​រវល់​នឹង​ការ Post រូបភាព និង​សរសេរ Status ដ៏​វែង​អន្លាយ​នាំ​តែ​ខាត​ពេល​ឥត​ប្រយោជន៍​ដែរ​។
​មិន​មាន​ចំណេញ​អ្វី​ក្រៅពី​និយាយ​ពិភាក្សាគ្នា​អំពី​បញ្ហា​ខ្លួនឯង​លើ​អ៊ី​ន​ធើ​ណេ​តឡើយ​
​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហារ​ពិតប្រាកដ​គឺ​ដឹង​ច្បាស់​អំពី​ការ​ពិត​នៃ​ការផ្សាយ​ផ្ទាល់​អំពី​បញ្ហា​ទំនាក់ទំនង​ពួកគេ ហើយ​វា​ក៏​មិន​មាន​អ្វី​អាច​ដោះស្រាយ​បាន​ក្រៅពី​ឲ្យ​អ្នក​មើល​ឃើញ​សើចចំអ​ក​ប៉ុណ្ណោះ​។

ពួកគេ​មិន​ត្រូវការ Like និង Follower ដើម្បី​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ទេ​
​គូរ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ពិតប្រាកដ មិន​ដែល​ទាមទា​រការ Like ពី​អ្នក​ដទៃ​ឡើយ​។ ជីវិត​របស់​ពួកគេ​មិន​ត្រូវ​ការ​មាន​ភាព​វិលវល់​ដោយ​មិន​អាច​គ្រប់គ្រង​បាន​រហូត​ដល់​មាន​អារម្មណ៍​ច្រណែនឈ្នានីស​ឡើយ​។ ពួក​គេ​គ្រាន់តែ​ដឹងថា ពួកគេ​សប្បាយចិត្ត​ពេល​នៅ​ជាមួយគ្នា ហើយក៏​ជា​អ្វី​ដែល​ពួកគេ​ត្រូវការ​ដែរ​។ ណាមួយ ការ​ដែល​ទទួល​បាន​ចំនួន Like ច្រើន​មិន​មែន​មានន័យ​ថា​ទំនាក់ទំនង​ស្នេហា​ពួកគេ​កាន់តែ​រឹងមាំ​ឡើយ​។​

​ពួកគេ​គ្មាន​អ្វី​ដែល​បញ្ជាក់​ប្រាប់​ពិភពលោក​ឲ្យដឹង​ឡើយ​
​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយចិត្ត​ជាមួយ​គ្នា ពួកគេមិនគួរណា​ស្វែង​អំណះអំណាង​ពី​សាធារណៈជ​ន​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ដាក់គ្នា​ឡើយ​។ ពួកគេ​មាន​គ្នា​រួច ហើយក៏​ជា​អ្វី​ដែល​ពួកគេ​ត្រូវការ​ដែរ​។ ពួកគេ​នៅ​ជាមួយគ្នា​ដោយសារតែ​ពួកគេ​ស្រឡាញ់គ្នា ហើយ​ក៏​ត្រូវ​ការចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ច្រើន​ដែរ​។ ដូច្នេះ​ពួកគេ​ពិតជា​មិន​មាន​អ្វី​ត្រូវ​បញ្ជាក់ឲ្យ​ពិភព​ខាងក្រៅ​ដឹងថា ពួកគេ​ស្រឡាញ់គ្នា​ពិតប្រាកដ​ឡើយ​។​

​ពួកគេ​មិន​ប្រៀបធៀប​ស្នេហា​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ​
​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​សប្បាយចិត្ត​ពិតប្រាកដ​គឺ​មិន​មាន​ការរំខាន​អំពី​ស្នេហា​របស់​អ្នកដទៃ​ចំពោះ​ពួកគេ​ឡើយ​។ ពួកគេ​ក៏​មិនចាំបាច់​ប្រៀបធៀប​ខ្លួនឯង​ជា​មួយគូរ​ស្នេហ៍​ផ្សេងទៀត​ដើម្បី​ប្រកួតប្រជែង​គ្នា​ដែរ​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top