M88
Nokia
M88
M88
Nokia
M88


មហារង្វាន់ ស្រាបៀរកម្ពុជា រដូវកាលថ្មី មកដល់​ ទៀតហើយ

ភ្នំពេញៈ បន្ទាប់ពី ផ្តល់រង្វាន់ ជាច្រើន សន្ធឹកសន្ធាប់ នាពេលកន្លងមក ក្រុមហ៊ុន ស្រាបៀរកម្ពុជា (ខ្មែរប្រ៊ូវើរី) ក៏បានរៀបចំ មហារង្វាន់ ជាច្រើនថ្មីទៀត សម្រាប់រដូវកាលទី២ នៃឆ្នាំ២០១៣នេះ ។

លោក សេង ទ្រី ប្រធានគ្រប់គ្រងពាណិជ្ជកម្ម របស់ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី បានឱ្យដឹងថា មហារង្វាន់នេះ រួមមាន រង្វាន់ម៉ូតូ ៥គ្រឿង ដែលនឹងត្រូវផ្តល់ជូន ជារៀងរាល់ថ្ងៃ និងមហារង្វាន់ផ្សេងៗ ជាច្រើនទៀត សរុបជាទឹកប្រាក់ ៥លាន ៥សែន ដុល្លារ ដែលនឹងចាប់ផ្តើម ពីខែកក្កដា ឆ្នាំ២០១៣ តទៅ (រហូតដល់អស់ពីស្តុក)។

លោកក៏បង្ហាញថា មហារង្វាន់នោះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែនិយម ពិសារ និងគាំទ្រដល់ ស្រាបៀរកម្ពុជា ហើយនៅពេលពិសា ពួកគេអាចនឹង ឈ្នះមហារង្វាន់ ដោយគ្រាន់តែ ពិនិត្យមើល ក្រវិលកំប៉ុង និងគម្របដប ស្រាបៀរកម្ពុជា តែប៉ុណ្ណោះ។  

គួររំលឹងផងដែរថា ស្រាបៀរកម្ពុជាមិនគ្រាន់តែ ល្បីឈ្មោះនៅទូទាំងប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីឈ្មោះ និងបាននាំចេញទៅលក់ នៅក្រៅប្រទេសប្រទេស ជាច្រើនផងដែរ ក្នុងនោះ មានដូចជា ប្រទេសជប៉ុន ម៉ាឡេស៊ី និង បារាំង ។ ក្រុមហ៊ុនេះ មានគម្រោងនឹងនាំចេញ ទៅកាន់សហរដ្ឋអាមេរិកថែមទៀត ។ ជាងនេះទៅទៀត ស្រាបៀរកម្ពុជា ក៏បានឈ្មះរង្វាន់មេដាយ ស្រាបៀរពិភពលោក ក្នុងការប្រកួតស្រាបៀរ លំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្រាបៀរល្បីៗ ចំនួន៩៥៣ម៉ាក មកពី៤៧ប្រទេស នៅប្រទេសអង់គ្លេស សម្រាប់ឆ្នាំ២០១៣ នេះ ថែមទៀត៕   

Photo by DAP-NEWS

Photo by DAP-NEWS

 
Safe Home
Nokia

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ