M88
Honda
M88
M88


វីសិនហ្វាន់ ផ្តល់​អាហាររូបករណ៍​ ដល់​និស្សិតក្រីក្រ ចំនួន​១០រូប

ភ្នំពេញ៖ កាលពីខែសីហា ឆ្នាំ ២០១៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ បានបង្កើតកម្មវិធី អាហាររូបករណ៍ សម្រាប់និស្សិតក្រីក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើម ក្នុងការជួយ ទ្រទង់វិស័យអប់រំ ក៏ដូចជាការផ្តល់ដើមទុន សិក្សាកំរិតថ្នាក់បរិញ្ញាបត្រដល់ និស្សិតក្រីក្រ ដែលមានទេពកោសស្យ និងមានប្រវត្តិការ សិក្សាបានល្អ តែមិនមានលទ្ធភាព បន្តការសិក្សារបស់ខ្លួន ទៅថ្នាក់មហាវិទ្យាល័យ ដោយសារកង្វះ ខាតផ្នែកហិរញ្ញវត្ថុ។

និស្សិតក្រីក្រទាំងពីរភេទ មកពីគ្រប់ខេត្តក្រុងទាំង២៤ ដែលបានប្រឡង ជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា១០១២-២០១៣ និងទទួលបាននិទ្ទេសល្អ ចាប់ពីនិទេសន៍ C ឡើងទៅ  និង ជាសិស្សដែលមាន ជីវភាពគ្រួសារក្រីក្រ ត្រូវបានលើកទឹកចិត្តឲ្យ ដាក់ពាក្យស្នើសុំអាហាររូបករណ៍ ពីវីសិនហ្វាន់។ ដំណើរការនៃ ការជ្រើសរើសនិស្សិត អាហាររូបករណ៍ត្រូវ បានធ្វើឡើងចាប់ពីខែ កញ្ញា និងត្រូវបានបញ្ចប់ជាស្ថាពរ នៅខែតុលា ឆ្នាំ២០១៣។

បេក្ខជន ១០រូបដែល មកពីបណ្តាខេត្តនានាដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ និងខេត្តតាកែវជាដើម ត្រូវបានជ្រើសរើសជា និស្សិតអាហាររូបករណ៍ របស់វីសិនហ្វាន់ ខេមបូឌា ហើយពូកគេក៏ត្រូវបាន ប្រគល់ជូន ប័ណ្ណអាហារូបករណ៍ដោយផ្ទាល់ពី លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា, លោក ជេសិន អ៊ីវែន ប្រធានក្រុមប្រឹក្សាភិបាល វីសិនហ្វាន់ ខេមបូឌា និងជានាយកប្រចាំប្រទេស របស់អង្គការទស្សនៈ ពិភពលោកកម្ពុជា និង លោក ឈី ឈិនហូ  អគ្គនាយកប្រត្តិបត្តិរបស់វីសិនហ្វាន់  ខេមបូឌា ក្នុងឧិកាស ពិធីគំរប់ខួប ១០ឆ្នាំរបស់វីសិនហ្វាន់ ខេមបូឌាដែលត្រូវ បានប្រារព្ធឡើង កាលពីថ្ងៃសុក្រថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៣ ផងដែរ។

បេក្ខជនដែលជាប់ ជានិស្សិតអាហាររូបករណ៍ វីសិនហ្វាន់ នឹងបានទទួលថ្លៃសិក្សាសរុបចំនួន ១,៦០០ដុល្លារអាមេរិក សម្រាប់បន្តការសិក្សា ថ្នាក់បរិញ្ញាប័ត្ររយៈពេល ៤ឆ្នាំ ឬ មួយចប់កម្មវិធី។ លើសពីនេះ  ពួកគេក៏នឹងមានឧិកាស ក្នុងការចុះធ្វើកម្មសិក្សា ធ្វើការងារស្ម័គ្រចិត្ត ហ្វឹកហាត់ការងារ និងឧិកាសក្លាយជា បុគ្គលិកពេញសិទ្ធិ ជាមួយវីសិនហ្វាន់ ខេមបូឌា ក្នុងកំឡុងពេល រឺក្រោយពីបញ្ចប់ការសិក្សា។

លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រត្តិបត្តិការ វីសិនហ្វាន់ ខេមបូឌា បានមានប្រសាសន៍ថា “គោលដៅសង្គមរបស់ វីសិនហ្វាន់ គឺដើម្បីជួយឲ្យជីវិតកុមារ និងសហគមន៍ បានប្រសើរឡើង ហើយយើងតែងតែ មានបំណងចង់ឲ្យកុមារ គ្រប់រូបមានឧិកាស ទទួលបានការសិក្សា ដែលមានគុណភាព និងចំគោលដៅ។”

លោកស្រីបានបន្តទៀតថា “ការអប់រំមិនត្រឹមតែអាចរំដោះ មនុស្សឲ្យចេញពី ភាពក្រីក្របាននោះទេ វាគឺជាមូលដ្ឋាន ក្នុងការធ្វើឲ្យរីកចំរើន ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ការបេ្តជ្ញាចិត្តរបស់ វីសិនហ្វាន់ ខេមបូឌា គឺធ្វើការផ្តល់តម្លៃ  និងជំនាញដល់យុវជនកម្ពុជា ដើម្បីឲ្យពួកគេ          អាចចែករំលែកការ ទាំងអស់នេះទៅដល់ សង្គមរបស់ពួកគេវិញ តាមរយៈចំណេះដឹង និងជំនាញ ដែលពួកគេទទួលបាន ហើយនេះក៏ជាអ្វីដែល ស្ថាប័នរបស់យើងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់  ផងដែរ ហេតុនេះហើយបានជា វីសិនហ្វាន់ បង្កើតកម្មវិធីអាហារូករណ៍នេះឡើង គឺដើម្បីជួយដល់និស្សិតក្រីក្រ ឲ្យមានឧិកាសបន្តការសិក្សា នៅមហាវិទ្យាល័យ ប្រកបដោយគុណភាព ដែលជាកត្តា ជួយកង្កើនការងារធ្វើ និងការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ពួកគេ និងសហគមន៍ ឲ្យកាន់តែប្រសើរឡើង នាពេលខាងមុខផងដែរ។ លើសសពីនេះទៅទៀត ក្រៅពីការផ្តល់ អាហាររូបករណ៍ សម្រាប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រដល់និស្សិតក្រីក្រ  វីសិនហ្វាន់ ខេមបូឌា ក៏បានបន្តធ្វើការ ជាដៃគូជាមួយ មហាវិទ្យាល័យនានា ទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការជួយដល់សិស្ស និស្សិតដែលជួបប្រទះ ផលវិបាកផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់កម្ចី សម្រាប់ការសិក្សា ដែលមានការប្រាក់ សមរម្យផងដែរ។”

គួបញ្ជាក់ផងដែរថា វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ដែលធំជាងគេក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៣៥ ប្រទេសផ្សេងទៀត ដែលស្ថិតនៅក្រោមដំបូល វីសិនហ្វាន់អន្តរជាតិតែមួយ។  វីសិនហ្វាន់ខេមបូឌា កំពុងធ្វើប្រត្តិបត្តិការ ក្នុងខេត្តក្រុងចំនួន ២១ ទូទាំងប្រទេស។ គិតត្រឹម ខែកញ្ញា ឆ្នាំ២០១៣ វីសិនហ្វាន់ ខេមបូឌា មានបុគ្គលិកសរុបចំនួនជិត ១,០០០ នាក់ ដែលកំពុងធ្វើការ បម្រើដល់ប្រជាជនក្រីក្រជាង  ១សែន ៨ម៉ឺនគ្រួសារ ជាមួយមូលប័ត្រ ឥណទានសរុបជិត ៦០លានដុល្លារ សហរដ្ឋអាមេរិក និងបានផ្តល់ផល ប៉ះពាល់ ជាវិជ្ជមានដល់កុមារជាង ៦សែននាក់ ដែលអាចមាន អាហាហូបចុកគ្រប់គ្រាន់ និងបានចូលសាលារៀន។ 

លោកជំទាវ អ៊ុក មាលី ទេសាភិបាលរង ធនាគាជាតិនៃកម្ពុជា ប្រគល់ប័ណ្ណអាហារូបករណ័ ដល់និស្សិត

លោក ជេសិន អ៊ីវេន ប្រធានក្រុមប្រឹក្សាភិបាល វិសិនហ្វាន់ និងជានាយកប្រចាំ ប្រទេសអង្គការ ទស្សនៈពិភពលោកកម្ពុជា ប្រគល់ប័ណ្ណអាហារូករណ៍ ដល់និស្សិតទាំង៤រូ

លោក ឈី ឈិនហូ អគ្គនាយក គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ វិសិនហ្វាន់ ប្រគល់ប័ណ្ណអាហារូករណ៍ដល់និស្សិតទាំង៣រូប

បញ្ជីឈ្មោះនិស្សិតក្រីក្រ ដែលទទួលបាន អាហាររូបករណ៍ពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ វិសិនហ្វាន់

 
Safe Home

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

ស្តាប់ព័ត៌មានថ្មីៗចំនួន 10 ទើប Update នៅម៉ោង 06:00ល្ងាចថ្ងៃនេះ សូមចុច 7878 សម្រាប់ Mobitel