M88
Nokia
M88
M88
Nokia
M88


ZTE តែងតាំង នាយកប្រតិបត្តិថ្មី នៅឥណ្ឌា

ក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបរិក្ខា ទូរគមនាគមន៍ ធំលំដាប់ទី២ របស់ចិន ZTE Corp បានធ្វើការ ប្រកាស តែងតាំង នាយក ប្រតិបត្តិថ្មី ប្រចាំប្រទេសឥណ្ឌា។

លោក Xu Dejun នឹងត្រូវឡើងកាន់តំណែង ជានាយកប្រតិបត្តិ របស់ ZTE ប្រចាំនៅក្នុង ប្រទេស ឥណ្ឌា ជំនួសលោក Cui Liangiun ដែលត្រូវបានក្រុមហ៊ុន ប្ដូរឲ្យមកធ្វើការ នៅក្នុងប្រទេសចិន។

នៅក្នុងឱកាសប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី ក្រុមហ៊ុន ZTE ក៏បានលើកឡើង ពីផែនការ សម្រាប់ឆ្នាំ ២០១៣ ដោយ នឹងដាក់ដំណើរការនូវ ទូរស័ព្ទបន្ថែមទៀត ដើម្បីបង្កើនប្រាក់ ចំណូល ឲ្យបាន ៣០ភាគរយ នៅក្នុងឆ្នាំ ២០១៣។

ក្រុមហ៊ុនបានបន្តទៀតថា នៅក្នុងឆ្នាំ ២០១២ កន្លងទៅនេះ ប្រាក់ចំណូលរបស់ ក្រុមហ៊ុននៅក្នុង ប្រទេសឥណ្ឌា បាន កើនឡើង បើធៀបនឹងឆ្នាំ ២០១០ និង ២០១១។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ZTE ជាក្រុមហ៊ុនជាប់ជាក្រុមហ៊ុន ផលិតទូរស័ព្ទ ធំលំដាប់ទី ៤ នៅក្នុងពិភពលោក ដែល កំពុងតែប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុន ក្នុងស្រុក Huawei៕

www.lookingtoday.com

 
Safe Home
Nokia

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ