www.lookingtoday.com

ហោរាសាស្រ្តប្រចាំសប្តាហ៍ ថ្ងៃទី ២០ ដល់ ២៦ ឧសភា ២០១៣

១. ឆ្នាំជូត

រាសីៈ រាសីរបស់លោកអ្នក ល្អបង្គួរ។
ការងារៈ
ទទួលបានផ្លែផ្កាច្រើន គួរសាមគ្គីនិងសហការគ្នាឲ្យបានល្អ។
លុយកាក់ៈ
ហូរចូលច្រើន គួរពិចារណាធ្វើការបោះទុន នៅពេលនេះ។
សុខភាពៈ
រឹងមាំល្អ តែប្រយ័ត្នពិចារណាដំណើរផ្លូវទឹកផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពស្រស់ស្រាយនឹងគ្នាបានល្អ។

២. ឆ្នាំឆ្លូវ

រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ
មិនសូវទទួលបានផ្លែផ្កាប៉ុន្មានទេ ត្រូវបង្កើនការព្យាយាមថែមទៀត។ លុយកាក់ៈ ចំណូលតិចតួច ត្រូវចេះកាត់បន្ថយចំណាយមិនចាំបាច់។
សុខភាពៈ រឹងមាំល្អ គួរទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន។
សេចក្ដីស្នេហាៈ គូស្នេហ៍ មានការខ្វែងគំនិតគ្នាខ្លះៗ ត្រូវចេះសម្របសម្រួលគ្នាឲ្យបានល្អ។

៣. ឆ្នាំខាល

រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ
នៅមានឧបសគ្គខ្លះៗ ត្រូវចេះសហការគ្នាឲ្យបានល្អ។
លុយកាក់ៈ
មិនសូវកាក់កបប៉ុន្មានទេ ចៀសវាងលេងល្បែងផ្សេងៗ។
សុខភាពៈ
រឹងមាំល្អ តែប្រយ័ត្នសុវត្ថិភាពចរាចរណ៍ផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពភាពល្អូកល្អិននឹងគ្នាបានល្អ គួរឲ្យរីករាយ។

៤. ឆ្នាំថោះ

រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ
មិនសូវរលូនល្អប៉ុន្មានទេ មិនគួរឆេវឆាវ ធ្វើអ្វីឲ្យរួចតែពីដៃ។
លុយកាក់ៈ
ចំណូលតិចតួច ប្រយ័ត្នមានរឿងចាញ់បោកគេ
សុខភាពៈ រឹងមាំល្អ តែប្រយ័ត្នសុវត្ថិភាពដំណើរផ្លូវទឹកផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពរកាំរកូសនឹងគ្នាខ្លះៗ ត្រូវចេះអធ្យាស្រ័យឲ្យគ្នា។

៥. ឆ្នាំរោង

រាសីៈ រាសីរបស់លោកអ្នក ខ្ពស់ត្រដែត។
ការងារៈ រលូនល្អ និងទទួលបាលលទ្ធផលខ្ពស់ គួរឆក់ឱកាសនេះ សាងស្នាដៃការងារ។
លុយកាក់ៈ
ហូរចូលច្រើន ត្រូវចេះសន្សំសំចៃទុកខ្លះ។
សុខភាពៈ
រឹងមាំល្អ ពុំមានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភទេ។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពផ្អែមល្អែមនឹងគ្នាបានល្អ។

៦. ឆ្នាំម្សាញ់

រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ
ជួបប្រទះបញ្ហាស្មុគស្មាញច្រើន គួរចេះប្រែក្លាយវិបត្តិ ឲ្យទៅជាឱកាស។ លុយកាក់ៈ ចំណូលតិចតួច ហាមលោភលន់ប្រយ័ត្នចាញ់បោកគេ។
សុខភាពៈ
មិនសូវរឹងមាំល្អប៉ុន្មានទេ គួរចៀសវាងគ្រឿងស្រវឹង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានការប៉ះទង្គិចនឹងគ្នាបន្ដិចបន្ដួច ត្រូវចេះយោគយល់គ្នា។

៧. ឆ្នាំមមី

រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ។
ការងារៈ
ទទួលបានលទ្ធផលតិចតួច ត្រូវបន្ដការពុះពារតទៅទៀត។
លុយកាក់ៈ
មិនសូវកាក់កបប៉ុន្មានទេ មិនគួរលេងល្បែងភ្នាល់គ្រប់ប្រផេទ។ សុខភាពៈ ទន់ខ្សោយ ត្រូវថែទាំសុខភាពឲ្យបានល្អផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពល្អក់កករនឹងគ្នាខ្លះៗ ទ្រូវចេះសម្របសម្រួលគ្នាឲ្យបាលល្អ។

៨. ឆ្នាំមមែ

រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ
ទទួលបានផ្លែផ្កាតិច គួរគិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។
លុយកាក់ៈ មិនសូវកាក់កបប៉ុន្មានទេ មិនគួរលេងល្បែងផ្សងសំណាង។
សុខភាពៈ
រឹងមាំល្អ តែត្រូវប្រយ័ត្នគ្រោះថ្នាក់ពីវត្ថុមុតស្រួចផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានភាពរកាំរកូសនឹងគ្នាបន្ដិចបន្ដួច ត្រូវចេះអត់ឱនឲ្យគ្នា។

៩. ឆ្នាំវក

រាសីៈ រាសីរបស់លោកអ្នក ល្អបង្គួរ។
ការងារៈ
មានលក្ខណៈល្អប្រសើរ គួរច្នៃប្រឌិតការងារឲ្យបានល្អថែមទៀត។ លុយកាក់ៈ កាក់កបល្អ ត្រូវគ្រប់គ្រងចំណាយឲ្យបានល្អផង។
សុខភាពៈ
រឹងមាំល្អ ពុំមានបញ្ហាអ្វីធំដុំទេ។
សេចក្ដីស្នេហាៈ គូស្នេហ៍ មានភាពស្រស់ស្រាយនឹងគ្នាទៅវិញទៅមកបានល្អ។

១០. ឆ្នាំរកា

រាសីៈ រាសីរបស់លោកអ្នក ស្រុតចុះ ។
ការងារៈ អាចទទួលរងការមួលបង្កាច់ខ្លះៗ ចៀសវាងគុំកួនព្យាបាទ។
លុយកាក់ៈ
ចំណូលតិចតួច។
សុខភាពៈ
ទន់ខ្សោយ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានការមិនចេះសម្រុងនឹងគ្នាខ្លះៗ ត្រូវចេះអធ្យាស្រ័យឲ្យគ្នា។

១១. ឆ្នាំច

រាសីៈ រាសីរបស់លោកអ្នក ល្អមធ្យម។
ការងារៈ
មិនសូវរលូនល្អទេ ត្រូវសាមគ្គី និងសហការគ្នាធ្វើការឲ្យបានល្អ។
លុយកាក់ៈ
ចំណូលតិចតួច មិនគួរបោះទុនឬលេខល្បែងភ្នាល់។
សុខភាពៈ
រឹងមាំល្អ តែត្រូវប្រយ័ត្នសុវត្ថិភាពចរាចរណ៍ផង។
សេចក្ដីស្នេហាៈ
គូស្នេហ៍ មានការប៉ះទង្គិចពាក្យសម្ដីនឹងគ្នាខ្លះៗ ត្រូវចេះអធ្យាស្រ័យឲ្យគ្នា។

១២. ឆ្នាំកុរ

រាសីៈ រាសីរបស់លោកអ្នក ល្អបង្គួរ។
ការងារៈ
មានលក្ខណៈល្អប្រសើរ និងទទួលបានលទ្ធផល គួរជាទីពេញចិត្ត។ លុយកាក់ៈ ចំណូលធម្មតា ត្រូវចេះកាត់បន្ថយចំណាយមិនចាំបាច់។
សុខភាពៈ
រឹងមាំល្អ តែប្រយ័ត្នសុវត្ថិភាពដំណើរផ្លូវទឹកផង។
សេចក្ដីស្នេហាៈ គូស្នេហ៍មានការចុះសម្រុងនឹងគ្នាបានល្អជាធម្មតា។