www.lookingtoday.com



ទេព បូព្រឹក្ស និង ពេជ្រ សូលីកា ត្រូវ​គេ​យក​រូប​ថត​បង្ហោះ​ក្នុង Facebook ប្រកាស​លក់​ខ្លួន

ភ្នំពេញៈ តារាស្រីរូបស្រស់ពីរដួង ដែលជ្រកក្រោមដំបូល ផលិតកម្មពីរផ្សេងគ្នា គឺ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា ពេជ្រ សូលីកា ថ្មីៗនេះ ត្រូវបានគេយករូបថត មកបង្ហោះនៅលើ Facebook ប្រកាសលក់ខ្លួន ដោយនៅក្នុង រូបថតនោះ មាននារីវ័យក្មេងស្រស់ស្អាត៣ដួង ហើយពីរដួង ត្រូវបានគេស្គាល់ថា ជាតារាស្រីកំពុងមាន ប្រជាប្រិយភាព ក្នុងវិស័យសិល្បៈ គឺ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា ពេជ្រ សូលីកា។

ថ្មីៗនេះតារាចម្រៀងស្រីទាំង២នាក់ បានធ្វើឲ្យទស្សនិកជនមួយចំនួនមានការភ្ញាក់ផ្អើល ខណៈដែលបានឃើញរូបថតរបស់ពួក គេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសក្តែងៗថា “Group Sex Who need?” ធ្វើឲ្យអ្នកដែលបានឃើញ ពាក្យសំដីនេះហើយ មានការហួសចិត្ត និងដឹងច្បាស់ថា នារីនៅក្នុងរូបថតនោះ គឺជាអ្នកសិល្បៈ។

នៅក្នុងពាក្យពេចន៍ដែលគេបង្ហោះរូបថត របស់តារា២ដួងនេះ មិនមែននៅក្នុង Facebook របស់តារាស្រីទាំងគូនេះទេពោលម្ចាស់ profile ដែលបង្ហោះនោះ មានឈ្មោះថា Sell Body ដោយនៅក្នុងនោះ ក៏មានប្រិយមិត្តនិយម លេងបណ្តាញទំនាក់ទំនងសង្គមមួយនេះខ្លះ ក៏បានប្រើ ពាក្យមិនសមរម្យ ដោយសួរលេខទូរស័ព្ទ និងតម្លៃខ្លួនថែមទៀតផង ។ជាមួយគ្នានោះដែរក៏ មានអ្នកខ្លះបាន Comment បែបមិនពេញចិត្តចំពោះ ការលើកឡើងបែបនេះ។

តែអ្វីដែលគេឆ្ងល់នោះ រូបភាពនេះមិនមែនទើបតែបង្ហោះនោះទេ គឺបង្ហោះជិត១ខែ ហើយ តែ មិនឃើញតារាស្រីល្បីឈ្មោះ២នាក់នេះ បញ្ចេញប្រតិកម្មទៅលើការយករូប ថតរបស់ពួកគេមក បង្ហោះបែបនោះទាល់តែសោះ។

ជាមួយគ្នានោះដែរកញ្ញា ទេព បូព្រឹក្ស បានប្រាប់ Looking TODAY នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣នេះ ដោយសំដីភ្ញាក់ផ្អើលថា នាងមិនបានដឹងពីរឿងនេះទេ ។ មូលហេតុអីបានជាគេយករូបនាង និងមិត្តភក្តិទៅធ្វើបែបនេះ? គឺវាប៉ះពាល់កិតិ្តយសនាង និងគ្រួសារខ្លាំងណាស់ គេធ្វើបែបនោះដើម្បីអ្វី?

ទេព បូព្រឹក្ស បានប្រាប់ឲ្យដឹងថា "ខ្ញុំពិតជាខឹងខ្លាំងណាស់បង នៅពេលដែលមានរឿងបែបនេះ ធ្លាក់មកលើខ្ញុំ ហើយជារឿយៗគេតែងតែយកឈ្មោះខ្ញុំ ទៅបង្កើត Facebook ហើយលេងដោយ និយាយថាម្ចាស់ profile ហ្នឹងជាខ្ញុំ ជួនកាលយកទៅជេរ គេជេរឯង ពេញហ្នឹង... ដល់ពេលប្រិយមិត្តគាត់អត់ដឹង គាត់ថាជាខ្ញុំ"។

ពេលនេះនាង មិនទាន់បានឃើញរូបថតនោះថា គេសរសេរនិយាយអ្វីខ្លះដាក់ នាងនោះ ទេ ។ នាងគ្រាន់តែចង់ផ្តាំផ្ញើថា ឈប់ធ្វើបែបនោះទៀតទៅ ព្រោះថា វាគ្មានប្រយោជន៍ទេ បានត្រឹមតែធ្វើឲ្យសិល្បការិនីខ្មែរ មានតម្លៃធ្លាក់ចុះ ដោយសារតែបុគ្គលមួយចំនួនតូច ដែលព្យាយាមធ្វើរឿងអាក្រក់ មិនឲ្យតម្លៃអ្នកសិល្បៈខ្មែរតែប៉ុណ្ណោះ៕

 

លោក កៅ សីហា អ្នក​ដឹកនាំ​សម្ដែង​នៅ ហង្សមាស ប្រតិកម្ម​រឿង​គេ​រិះគន់​ចម្លង​បទ​ពី​បរទេស

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយ បញ្ហាលួចចំឡង បទចម្រៀងរបស់កម្ពុជា ពីបណ្ដាគេហទំព័រមួយ បានវាយសំពងយ៉ាងចាស់ដៃ ទៅលើផលិតករ តារាចម្រៀងល្បីជាច្រើន រួចមក មិនទាន់មានខាងក្រុមហ៊ុន ផលិតចម្រៀងណាមួយ ហ៊ានចេញមុខ បកស្រាយនៅឡើយទេ ខណៈដែលតារាចម្រៀង ល្បីរបស់ប្រទេសជិតខាង កំពុងឆ្វេចឆ្វាច ក្នុងការគ្រោង ដាក់ពាក្យប្ដឹង ទៅលើផលិតករកម្ពុជា នឹងតារាចម្រៀង មួយចំនួនទៀត ដែលមានលួចចំឡង ទំនុកច្រៀងរបស់ខ្លួន ។

ចំណែកឯមហាជនជា អ្នកនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសបុកវិញ ហាក់សម្ដែងអារម្មណ៍ មិនល្អជាមួយនឹង ការដែលត្រូវបានគេ ជាន់ឈ្លីមុខមាត់ ដោយសារផលិតករ មួយចំនួន ខ្វះសមត្ថភាពក្នុង ការផលិតបទចម្រៀង នឹងសប្បាយរីករាយ នឹងការកើបប្រាក់ ភ្លេចគិត ដល់មុខមាត់ជាតិបែបនេះ ។ មិនមែនជាលើកទី១ទេ សម្រាប់ផលិតករកម្ពុជា ដែលជួបប្រទះបញ្ហា គំរាមប្ដឹងប្ដល់ពី សំណាក់តារាចម្រៀង របស់ប្រទេសជិតខាង ។

លោក កៅ សីហា អ្នកដឹកនាំសម្ដែងល្បីមួយរូប ប្រចាំផលិតកម្ម ហង្សមាស និងជាមន្ត្រីរដ្ឋបាល របស់ក្រសួងអប់រំ បានបញ្ចេញមតិតាម បណ្ដាញសង្គមដ៏ ពេញនិយម ហ្វេសបុក ភ្លាមៗ មិនទុកយូរថា លោកចង់សួរទៅ កាន់អ្នកដែលប្រើពាក្យថា "ខ្មាសគេ...ថោកទាបណាស់..." នៅពេលដែលខ្មែរ បាននិពន្ឋបទភ្លេងថ្មី ដោយខ្លួនឯងជាច្រើនវ៉ុល ហើយពេលខ្លះ ថែមទាំងមិនដឹងថា បទមួយចំនួននោះ ជាបទរបស់ខ្មែរខ្លួន ឯងផងទៀតនោះ មិនទាំងដែលបាន ជួយជាវស៊ីឌី Original ផង ពិសេសមិនទាំង យកត្រចៀកស្តាប់ ក៏មាន ។

មិនតែប៉ុណ្ណោះពេល ដឹងថាបទនោះ ជាបទរបស់ខ្មែរធ្វើ ឡើងដោយខ្លួនឯង ហើយមិនទាំង យកមាត់សរសើរ ឬចែករំលែកបន្តទេ តែបើមានព័ត៌មានពីនេះពីនោះ បង្អាប់ខ្មែរគ្នាឯង តាំងឡើងមក ជាន់កគ្នាបន្ទោស ដៀលត្មេះ មើលងាយជាតិសាសន៌ឯង។ មានដឹងទេថា រាល់ពាក្យដែលអ្នក កំពុងជេរដៀលត្មេះ ខ្មែរគ្នាឯងនោះ វាស្មើនឹងអ្នកឯងកំពុង មើលងាយជាន់ឈ្លី ពូជពង្សខ្មែរខ្លួនឯង?

លោក កៅ សីហា បានបន្ថែមថា អ្នកឯងមិនឲ្យតម្លៃ ជាតិសាសន៌ខ្លួនឯងផង ចុះទម្រាំជាតិដទៃ ដែលគេកំពុងត្រៀម ចាំតែជាន់ឈ្លី ជាតិសាសន៌របស់អ្នក ស្រាប់ផងនោះ រឿងអីគេឲ្យតម្លៃអ្នកឯង?? បទចម្រៀងថ្មី ដែលធ្វើដោយកូនខ្មែរ មួយគគោកអ្នក ឯងមិនដែលឲ្យតម្លៃផងនឹង ! មានដែលសួរខ្លួនឯង នឹងដែលដឹងឬអត់ថា ខ្មែរសព្វថ្ងៃអាចធ្វើបទចម្រៀង ដោយខ្លួនឯងបាន? គឺបាន! តែពេលធ្វើ ហើយពួកអ្នកឯង មិនដែលគាំទ្រ មិនយកត្រចៀក ស្តាប់ចាំតែកូពី(Copy) ស្រាប់ៗ។

តែបើបទយកពីគេមកវិញ អ្នកឯងពពាក់ពពូនស្តាប់ និងចេះច្រៀង តាមពេញៗមាត់ ហើយកូពីចម្លង ឲ្យគ្នាម៉ាសេរី ទាំងបទថ្មីរបស់ខ្មែរ និងបទយកពីបរទេស ដូចប្រទេសអត់ច្បាប់។ គិតឡើងវិញពី ទង្វើនេះផងថា អ្នកផ្តល់តម្លៃ ឲ្យខ្មែរខ្លួនឯងឬអត់? កុំចាំតែហៃអើៗ ដូចអាជ័យនោះ។ ចង់ផ្តាំថាបើត្រូវ ការបទខ្មែរខ្លួនឯង សូមចាប់ផ្តើមពីខ្លួនអ្នក ត្រឡប់មកធ្វើការគាំទ្រ បទរបស់ខ្មែរ ពីពេលនេះ យើងនឹងទទួលបាន ជាបន្តបន្ទាប់ទៀត ព្រោះជាក់ស្តែងផលិតកម្ម ហង្សមាស តែងតែមិនភ្លេចនូវការ និពន្ឋបទភ្លេងថ្មីៗ ដោយខ្លួនឯង ជារៀងរាល់ពេល។

ជាក់ស្តែង Vol466 គឺបទទាំងអស់សុទ្ឋ តែនិពន្ឋភ្លេងថ្មី ដោយលោក សាពូនមីដាដា តែសន្ទុះនៃការគាំទ្រ គឺតិចតួច ហើយគ្មាន ឃើញមុខ អ្នករិះគន់ទាំងនោះ ចេញមុខមកសរសើរ លើកទឹកចិត្ត និងគាំទ្រសោះ។ ហេតុផលទាំងនេះ ហើយដែលជាតិសាសន៌ដទៃ មើលងាយខ្មែរនោះ។

តែមហាជនមួយចំនួន បាននិយាយថា មិនមែនខ្មែរមិន គាំទ្រខ្មែរគ្នាឯងទេ តែផលិតករខ្មែរ ខ្វះសមត្ថភាពបង្កើន ភាពទាក់ទាញឲ្យ ទស្សនិកជន បែរមកគាំទ្រស្នាដៃថ្មីៗ ពិសេសវ៉ុលចម្រៀងដែលលោក កៅ សីហា បានលើកឡើង បទនិពន្ធបែបមនុស្សវ័ យកណ្ដាល ដូចនេះមិនអាច ទាក់ទាញយុវវ័យបានទេ ។ ម្យ៉ាងបទចម្រៀងខ្មែរ ចេញច្រើន តែខ្វះគុណភាព ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

 

គេហទំព័រ​វៀតណាម​ចុះ​ផ្សាយ​ថា គង់ ចាន់ស្រីមុំ ជាប់​ឈ្មោះ​​ជា​តារា​សិចស៊ី ក្នុង​ប្រទេស​កម្ពុជា

ថ្មីៗនេះគេហទំព័ររបស់ ប្រទេសវៀតណាមឈ្មោះ Vietgiaitri.com បានចុះផ្សាយថា តារាសម្តែងសាច់សខ្ចី គង់ ចាន់ស្រីមុំ បានជាប់ងារជាតារាស្រី ដែលសិចស៊ីបំផុតប្រចាំ ប្រទេសកម្ពុជា។

ជាការពិតណាស់ តារាស្រីរាងតូចច្រឡឹង សម្បុរសខ្ចីដូចបណ្តូលចេក រូបនេះ មិនថាការចេញដើរហើរ ទៅណាមកណា ឬសម្តែងខ្សែភាពយន្តនោះទេ នាងតែងតែ តែងខ្លួនបែបយេៗ សិចស៊ី លក្ខណៈស្រីអឺរ៉ុប ជាមួយនឹងសំភារៈទំនើបៗ ដែលអ្វីទាំងនេះ បានធ្វើឲ្យជីវិតរបស់នាង កាន់តែមានភាពហ៊ីហា មិនចាញ់តារាបរទេសឡើយ។
ថ្វីដ្បិតតែតារាសម្ដែង គង់ ចាន់ស្រីមុំ មានម្ចាស់បេះដូង ដែលគេស្គាល់ថា ជាអតីត Freshie Boy គឺលោក គីម សីហា ហើយ ក៏ពិតមែន ប៉ុន្តែនាងនៅតែមានកន្លង់ និង បុរសសម្បូរទ្រព្យមិនតិចទេ ដែលមានបំណងចង់ នែបនិត្យបុប្ផាដ៏ ស្រស់ក្រពុំមួយនេះ។

គេហទំព័ររបស់ប្រទេសវៀតណាម បានចុះផ្សាយបន្តទៀតថា តារាសិចស៊ី គង់ ចាន់ស្រីមុំ កើតនៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៩០ ដែលមាន ដើមកំណើត ក្នុងទីក្រុង ភ្នំពេញតែម្តង ហើយ ក្នុងឆ្នាំ ២០០៧ នាងបានជាប់ជា Freshie Girl។ ដោយសារតែសម្រស់ និងរូបរាងដ៏ស្រឡូន លាយឡំនឹង សមត្ថភាពដ៏ប៉ិនប្រសប់ បានធ្វើឲ្យស្រីស្អាត គង់ ចាន់ស្រីមុំ មានឱកាសថតខ្សែភាពយន្ត ជាច្រើនបន្តបន្ទាប់គ្នា ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែទទួលស្គាល់ពី ទស្សនិកជន។ មិនត្រឹមតែជាតារា សម្តែងដែលមានឈ្មោះ បោះសំឡេងនោះទេ ពេលនេះនាងថែមទាំង ជាតារាបង្ហាញម៉ូដ ឲ្យទស្សនាវដ្តីជាច្រើន ក្នុងប្រទេសកម្ពុជាទៀតផង។

គេហទំព័ររបស់ប្រទេស វៀតណាម ក៏បានចុះផ្សាយទៀតថា នាងជាតារាស្រីដែលមាន សម្រស់ស្រស់ស្អាត ហើយ សិចស៊ីជាងគេ ក្នុងប្រទេសកម្ពុជាផងដែរ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

 

ប្តូរ​ពី​យន្តហោះ Boeing 747 ទៅជា​សណ្ឋាគារ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ បំផុត​ពី​ភ្ញៀវ​ទេសចរ

Boeing 747 គឺជាយន្តហោះម៉ូដែលឆ្នាំ ១៩៦៥ ត្រូវបានគេប្រើប្រាស់ជាង ១ទសវត្សរ៍ ក្នុងការហោះហើរ ក្រោមការគ្រប់គ្រងរបស់ South African Airways ហើយក្រោយមកទៀត យន្តហោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Columbia’s Avianca Airlines។  

នៅពេលដែលយន្តហោះ Boeing 747 នេះចាស់ដែល មិនអាចហោះហើរបាន ក្រុមអ្នកវិនិយោគ បានទិញយន្តហោះមួយនេះ ដោយបានដោះវាជា ៥បំណែក ដើម្បីធ្វើការដឹកជញ្ជូន តាមរថយន្ត មកធ្វើជាសណ្ឋាគារយន្តហោះ នៅក្នុងទីតាំង នៃសណ្ឋាគារ Costa Verde Hotel ប្រទេស Costa Rica ។

ក្រុមអ្នកវិនិយោគបានប្រែក្លាយ យន្តហោះ Boeing 747 នេះ ក្លាយទៅជាសណ្ឋាគារ ដែលបានដាក់វាភ្ជាប់ ទៅនឹងដើមឈើ ធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ភ្ញៀវទេសចរ។ នៅផ្នែកខាងក្នុងនៃយន្តហោះ ត្រូវបានគេរចនាឡើងដោយឈើ និងមានដាក់តាំង គ្រឿងសង្ហារឹមធ្វើពីឈើ យ៉ាងស្រស់ស្អាត។

សម្រាប់ភ្ញៀវទេសចរ ដែលស្នាក់នៅទីនេះ អាចទស្សនានូវហ្វូងបក្សាបក្សី, ស្វា, មេអំបៅ និងអាចទស្សនាយ៉ាងច្បាស់ នូវទិដ្ឋភាព ព្រះអាទិត្យលិច ឯជើងសមុទ្រ ពីលើសណ្ឋាគារ យន្តហោះនេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការស្នាក់នៅក្នុង សណ្ឋាគារយន្តហោះ Boeing 747 នេះ ភ្ញៀវទេសចរត្រូវ ចំណាយប្រាក់ពី ៣០០ ទៅ ៣៥០ដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយយប់៕

 

ស៊យអីក៏​ស៊យយ៉ាងនេះ..! បុរសម្នាក់​ជិះម៉ូតូ​បុក​ឡានពេញផ្លូវ រួចជ្រុលធ្លាក់​ចូលក្នុងលូ​ (Video Inside)

ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ បង្ហោះវីដេអូឃ្លីបមួយ ដែលមានរយៈពេលជាង១៖០៥វិនាទី បង្ហាញពីទិដ្ឋភាពបុរសម្នាក់ បានជិះម៉ូតូ បុកឡានរបស់អ្នកដំណើរ ពីមួយទៅមួយពេញផ្លូវ បណ្តាលឲ្យម្ចាស់រថយន្តនីមួយៗមួរមៅក្តៅក្រហាយ យ៉ាងខ្លាំង ។

នៅក្នុងវីដេអូឃ្លីបមួយនេះ បើតាមការមើលឃើញជាក់ស្ដែង បុរសម្នាក់ដែលជិះម៉ូតូ បុកឡានគេពេញផ្លូវនោះ ហាក់ដូចជាស៊យយ៉ាងខ្លាំង ព្រោះថាជិះម៉ូតូបុកឡានគេ ជាបន្តបន្ទាប់ រួចហើយស្រាប់បើកជ្រុលចូលទៅធ្លាក់ក្នុងលូទៀតផង ។ ចង់ដឹងថាវីដេអូឃ្លីបនេះយ៉ាងណានោះ សូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

Looking Today

You must have the Adobe Flash Player installed to view this player.
 

Jay-Z ប្រាប់ថា Beyonce មិនមានផ្ទៃពោះនោះទេ

យោងតាមប្រភ ពព័ត៌មានរបស់ Hollywood បានឲ្យដឹងថា លោក Jay-Z ដែលជាស្វាមី របស់តារាស្រី Beyonce បានប្រាប់ ក្នុងកម្មវិធីវិទ្យុ Hot97, NYC តាមរយៈ E-mail កាលពីថ្ងៃទី២០ ម្សិលមិញ នេះថា “ ប្រពន្ធលោកពុំមានផ្ទៃពោះកូនទី ២ ដូចពាក្យចចាមអារ៉ាម ដែលបានលេចឮនោះទេ”។

លោកបានប្រាប់បន្តទៀតថា "ព័ត៌មានដែលថា ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះនោះ គឺមិនពិតនោះទេ ព្រោះ Beyonce ពេលនេះកំពុង តែមមាញឹកជាមួយ នឹងការងារខ្លាំងណាស់ ជាពិសេសការសម្តែង ក្នុងកម្មវិធីប្រគំតន្ត្រី កាលពីថ្ងៃសៅរ៍នៅ Milan នេះ នាងរាំ បង្វិលខ្លួនបាន យ៉ាងអស្ចារ្យ"៕

 

ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ សោះម្តាយចំណាយលុយ ឲ្យអ្នកជំនាញរចនាគ្រប់ របស់ប្រើប្រាស់តាំងពី ក្បាលដល់ចុងជើង

ប្រទេស Armani :  យោងតាមការផ្សាយ ព័ត៌មានពីគេហទំព័រ Mirror News បានឲ្យដឹងថា ក្មេងប្រុសម្នាក់ អាយុទើបតែបាន ៨ឆ្នាំសោះ ប៉ុន្តែជាក្មេងដែលមាន សំណាងខ្ពស់ដោយ ម្តាយរបស់គេ បានឲ្យអ្នកជំនាញ (អ្នករចនា) របស់ប្រើប្រាស់ជួយ ឌីហ្សាញគ្រប់វត្ថុ ប្រើទាំងអស់តាំង ពីក្បាលដល់ចុងជើង សម្រាប់កុមារម្នាក់នេះ។

ក្មេងប្រុស Zak ដែលមានម្តាយអាយុ ៣១ឆ្នាំ បាននិយាយថា ម្តាយរបស់គេ បានឲ្យអ្នកជំនាញ ជួយរចនាគ្រប់របស់ប្រើប្រាស់ ឲ្យគេតាំងពី សម្លៀកបំពាក់ ស្បែកជើង ឥវ៉ាន់ផ្សេងៗទៀតឲ្យតែគេត្រូវការ ដោយប្រើម៉ាក ល្បីៗទៀតផង។

លោកស្រី Vicky Antonia បាននិយាយថា Zak គឺជាកូនប្រុសជាទី ស្រលាញ់របស់គាត់ ហើយគាត់ចង់ឲ្យគេមើលទៅល្អបំផុត ព្រោះពេលខ្លះ Zak ដូចជាមនុស្ស ពេញវ័យដូច្នោះដែរ។ ដូច្នេះគាត់បាន ចំណាយប្រាក់ រាប់ម៉ឺនផោនទៅលើ របស់របរដែលកូន ប្រើប្រាស់ សូម្បីតែស្បែក ជើងរបស់ Zak មានសឹងតែ រាប់រយគូឯណោះ៕

 

សាកលវិទ្យាល័យ ជាតិគ្រប់គ្រងនាំយកសម្ភារៈ និងថវិកាជួយដល់ សាស្ត្រាចារ្យ ធ្លាក់ខ្លួនឈឺ

ភ្នំពេញ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) កាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ បាននាំយក នូវសម្ភារៈ មួយចំនួន និង ថវិកាចំនួន ២លានរៀល យកទៅជួយដល់់អតីតសាស្ត្រាចារ្យម្នាក់ ឈ្មោះ ថោ ស៊ីរ៉ុង ដែលធ្លាក់ខ្លួនឈឺយ៉ាងជាទម្ងន់ ។

លោក កុយ កុសល ព្រឹទ្ធបុរសរង និងជាមន្រ្តីទទួលបន្ទុកសម្រប់សម្រួលយុវជន តំណាងឲ្យលោកសកលវិទ្យាធិការ ហោ ប៉េង និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំ NUM អមដំណើរដោយតំណាង យុវជនទាំងបីគឺសមាគម ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សមាគមកាយចារឹទ្ធកម្ពុជា និងសមាគមនិស្សិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចុះទៅដល់សំនៅដ្ឋានរបស់លោកគ្រូ ថោ ស៊ីរ៉ុង ផ្ទាល់។

នៅក្នុងនោះដែរ លោកបណ្ឌិត កុយ កុសល បានមានប្រសាសន៍ថានេះ គឺជាការចែករំលែកគ្នា នៅពេលជួយសង្រ្គោះដោយចៃដន្យ ហើយវាក៏ជាទំលាប់របស់ សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលតែងតែជួយគ្នាទៅវិញទៅមកផងដែរ។

លោកគ្រូ ថោ ស៊ីរ៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាកលវិទ្យាធិការ ព្រមទាំងគណៈគ្រប់គ្រង និងមន្រ្តីសាស្រ្តាចារ្យ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំងប្អូនៗទាំងបីសមាគម គឺសមាគម ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សមាគមកាយចារឹទ្ធកម្ពុជា និងសមាគមនិស្សិត ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង យ៉ាងក្តុកក្តួល និងក្រៀមក្រម៕

Looking Today

Looking Today

Looking Today

 

More Articles...

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 382
DIGI

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

ព័ត៌មានបច្ចេកវិទ្យាថ្មីៗ-មុខជំនួញ

iPhone 6 មិនជ្រាបទឹក និងសាកថ្មតាម Wireless (Video Inside)

iPhone 6 មិនជ្រាបទឹក និងសាកថ្មតាម Wireless (Video Inside)

ប៉ុន្មានថ្ងៃមុននេះ មានលេចធ្លាយនូវវីដេអូ គំរូប្រព័ន្ធដំណើរការiOS 7 ដែលត្រូវបានរចនាឡើង ក្រោយរូបរាងថ្មីប្លែក និងគួរឲ្យទាក់ទាញ ប៉ុន្តែនៅថ្ងៃទី ២០ខែឧសភា ម្...

RapidShare កាត់​បន្ថយ​​កម្លាំង​ពលកម្ម ៧៥​ភាគរយ

RapidShare កាត់​បន្ថយ​​កម្លាំង​ពលកម្ម ៧៥​ភាគរយ

RapidShare ជាក្រុមហ៊ុនដែល ផ្ដល់សេវកម្ម File-Hosting ធំមួយក្នុងចំណោម ក្រុមហ៊ុនធំផ្សេង ៗនៅសហរដ្ឋអាមេរិក កើតជួបនូវបញ្ហានេះ ហើយនៅនេះ មានលេចឮថា បានធ្វើការក...

អ្នកវិទ្យាសាស្រ្តវ័យក្មេងម្នាក់ ឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារពីការ បង្កើតឧបករណ៍សាកថ្ម ទូរស័ព្ទដ៏ឆាប់រហ័សមួយ

អ្នកវិទ្យាសាស្រ្តវ័យក្មេងម្នាក់ ឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារពីការ បង្កើតឧបករណ៍សាកថ្ម ទូរស័ព្ទដ៏ឆាប់រហ័សមួយ

រដ្ឋកាលីហ្វញ៉ាៈ ស្ត្រីវ័យក្មេងរស់នៅ រដ្ឋកាលីហ្វញ៉ាម្នាក់ បានឈ្នះពានរង្វាន់វិទ្យាសាស្រ្ត ៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបង្កើតឧបករណ៍ "supercapacit...

ក្នុង១ថ្ងៃ អ្នកប្រើ Google Translate មានចំនួន ២០០លាននាក់

ក្នុង១ថ្ងៃ អ្នកប្រើ Google Translate មានចំនួន ២០០លាននាក់

នៅក្នុងព្រឹត្តិការណ៍ Google I/O កន្លងទៅនេះ លោក Josh Estelle ប្រធានគ្រប់គ្រង Google Translate បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួនពីប្រជាប្រិយភាព របស់ G...

Apple កំពុងតែសាកល្បង នាឡិកា​ឆ្លាតវៃ​អេក្រង់ ១,៥អ៉ីញ

Apple កំពុងតែសាកល្បង នាឡិកា​ឆ្លាតវៃ​អេក្រង់ ១,៥អ៉ីញ

ក្រុមហ៊ុន Apple កំពុងតែសាកល្បងនូវនាឡិកាឆ្លាតវៃ (iWatch) ដំបូងរបស់ខ្លួន ជាមួយនឹងអេក្រង់ ១,៥អ៉ីញ។ នេះបើយោងតាមសារព័ត៌មាន Economic Times។

ប្រភពដដែលបានបន្តទ...

បុរស​ជន​ជាតិ​ចិន វ័យ ៤១​ឆ្នាំ អាច​ផលិត 3D printer ដោយ​ដៃ​បាន

បុរស​ជន​ជាតិ​ចិន វ័យ ៤១​ឆ្នាំ អាច​ផលិត 3D printer ដោយ​ដៃ​បាន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពី ចុងសប្តាហ៍មុនថា បុរសជនជាតិដែលមានវ័យ ៤១ឆ្នាំ បានផលិតម៉ាស៊ីនបោះពុម្ព (3D Printer) ដោយដៃទទួលបានជោគជ័...

Galaxy S4 mini ពិត​ជា​មាន​មែន

Galaxy S4 mini ពិត​ជា​មាន​មែន

ក្រោយពីក្រុមហ៊ុន Samsung ប្រកាសបង្ហាញ នូវស្មាតហ្វូន Galaxy S4 មក មានពាក្យចចាមអារ៉ាម ជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung នឹងចេញ Galaxy S4 mini ប៉ុន្តែព...

Facebook តែងតាំងនាយកគ្រប់គ្រង ប្រចាំប្រទេសជប៉ុន

Facebook តែងតាំងនាយកគ្រប់គ្រង ប្រចាំប្រទេសជប៉ុន

ថ្មីៗនេះ បណ្ដាញសង្គម Facebook បានធ្វើការប្រកាសតែងតាំង នាយកគ្រប់គ្រង Facebook ថ្មីប្រចាំប្រទេសជប៉ុន។ យោងតាមគេហទំព័រ The Next Web បានឲ្យដឹងថា លោក Atsushi...