www.lookingtoday.com



រាយមុខម្ហូប

មាន់ដោតចង្កាក់ អាំងជាមួយផ្សិត

កាលពីចុងសប្តាហ៍មុន Looking Today បានផ្តល់ជូន នូវមុខម្ហូប ដែលមានឈ្មោះថា សាច់គោអូស្ត្រាលី ដោតចង្កាក់ អាំងជាមួយផ្សិត តែសម្រាប់ថ្ងៃនេះ យើងសូមផ្តល់ជូននូវ មុខម្ហូបប្រហាក់ប្រហែលនឹងនោះដែរ គឺសាច់មាន់ដោតចង្កាក់ អាំងជាមួយផ្សិតវិញម្តង។ លោកអ្នកពិតជា អត់ទ្រាំមិនបាន ជាមួយនឹងក្លិនឈ្ងុយ ចេញពីសាច់មាន់ រុំនឹង Bacon ដោតចង្កាក់ អាំងលាយជាមួយផ្សិត ហើយជ្រលក់ញុំា ជាមួយទឹកជ្រលក់ Mayonnaise ដែលផ្តល់រសជាតិដ៏ឆ្ងាញ់ពិសារ។

លោកអ្នកដែលចាប់អារម្មណ៍ ចង់ទទួលទានម្ហូបមួយមុខនេះបាន នៅភោជនីយដ្ឋាន អាស៊ីម៉ា (Ashima) ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ចុះពីស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ ទូរស័ព្ទ លេខ៖ ០២៣ ៨០១ ២២២៕

Looking Today

 

សាច់គោអូស្ត្រាលី ដោតចង្កាក់ អាំងជាមួយផ្សិត

នេះជារសជាតិថ្មី មួយទៀត ដែលភោជនីយដ្ឋាន អាស៊ីម៉ា ច្នៃបង្កើតឡើង សម្រាប់លោកអ្នក គឺសាច់គោអូស្ត្រាលី ដោតចង្កាក់អាំងជាមួយផ្សិត។ សាច់គោអូស្រ្តាលី ដែលមានសាច់ផុយឆ្ងាញ់ រួមជាមួយផ្សិត និងបន្លែដ៏មានប្រយោជន៍ ជាច្រើនមុខត្រូវបានចុងភៅយក ទៅដោតជាចង្កាក់ ប្រឡាក់អាំង បន្ទាប់ពីឆ្អឹនល្អហើយ យកទៅញុំាជាមួយទឹកជ្រលក់ Terriyaki ដែលធ្វើមានក្លិនឆ្ងុយ រសជាតិឆ្ងាញ់ជាប់ចិត្ត។ យើងខ្ញុំជឿជាក់ថា លោកអ្នកបានឃើញមុខម្ហូបនេះ ហើយច្បាស់ជាចង់ទទួលទាន ។

អ្នកដែលចាប់អារម្មណ៍ ចង់ទទួលទានម្ហូបមួយមុខនេះ បាននៅភោជនីយដ្ឋាន អាស៊ីម៉ា (Ashima) ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ចុះពីស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ ទូរស័ព្ទ លេខ៖ ០២៣ ៨០១ ២២២៕

Looking Today

 

ផ្សិតជំពុលទឹក រសជាតិក្តាម

នេះជាមុខម្ហូប ដ៏ពិសេសមួយ ដែលភោជនីយដ្ឋាន អាស៊ីម៉ា បានត្រៀមសម្រាប់ លោកអ្នក ដែលចូលចិត្ត ញុំាអាហារសមុទ្រ។ ទាំងរសជាតិ និង សោភ័ណភាព នៃការតុបតែងរបស់ម្ហូបមួយនេះ នឹងធ្វើឲ្យលោក អ្នកឃើញហើយចង់ភ្លក្សរសជាតិ ដោយសារតែអាហារមួយមុខនេះ មានរសជាតិចម្រុះ ផ្សិត ក្តាម និង ត្រី រួមជាមួយបន្លែការ៉ុត ត្រសក់ និង លំអរដោយការរោយសណ្តែកដីពីលើ។

អ្នកដែលចាប់អារម្មណ៍ ចង់ទទួលទានម្ហូបមួយមុខនេះ បាននៅភោជនីយដ្ឋាន អាស៊ីម៉ា (Ashima) ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ចុះពីស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ ទូរស័ព្ទ លេខ៖ ០២៣ ៨០១ ២២២៕

Looking Today

 

ភ្លក្សរសជាតិ មឹកឆា ជាមួយផ្សិត

មឹកត្រូវបាន គេចាត់ទុកថា ជាម្ហូប ដែលនិយម ចូលចិត្តពិសាមួយ ជាពិសេសនៅពេល ដែលបានទៅកម្សាន្ត នៅសមុទ្រម្តងៗ បងប្អូនតែងតែ កុំម្មង់ចុងភៅ ឬទិញមឹកស្រស់ៗ ធ្វើជាម្ហូប ព្រោះវាផ្តល់នូវឱជារសឆ្ងាញ់ពិសា។ ដូច្នេះហើយដើម្បីផ្តល់នូវ រសជាតិកាន់តែពិសេសនោះ ភោជនីយដ្ឋាន អាស៊ីម៉ា បានរៀប ចំនូវមុខម្ហូបមួយមុខ ឈ្មោះថា «មឹកឆាជាមួយផ្សិត» ។

មឹកឆាមួយមុខនេះ ត្រូវបានចុងភៅតុបតែង យ៉ាងស្អាតជាមួយ ក្លិនឈ្ងុយចេញ ធ្វើឲ្យលោកអ្នកឃើញហើយ ពិតជាចង់ទទួលទាន។
លោកអ្នកដែល ចាប់អារម្មណ៍ ចង់ទទួលមឹកឆាផ្សិតនេះ បាននៅភោជនីយដ្ឋាន អាស៊ីម៉ា (Ashima) ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ចុះពីស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ ទូរស័ព្ទ លេខ៖ ០២៣ ៨០១ ២២២៕

Looking Today

 

ផ្សិតឆា ដ៏ឆ្ងាញ់ពិសា សម្រាប់លោកអ្នក

ផ្សិតជាប្រភេទបន្លែ ម្យ៉ាងមិនត្រឹមតែ ផ្តល់ជូននូវ រសជាតិអាហារ ដ៏មានឱជារស នោះទេ ផ្សិតថែមទាំងជួយដល់ សុខភាពផងដែរ។ ដូច្នេះហើយ បានជាចុងភៅ របស់ភោជនីយដ្ឋាន អាស៊ីម៉ា សម្រិតសម្រាំងនូវ ម្ហូបមួយមុខ ដែលមានឈ្មោះថា ផ្សិតឆាចម្រុះជូន អតិថិជនជាពិសេស។ ក្លិនឈ្ងុយនៃប្រេងល្ង បានធ្វើឲ្យអហារមួយចាន ដែលលាយចម្រុះទៅដោយ ផ្សិតគ្រប់មុខ រួមមាន ផ្សិត Eryngii ផ្សិតសមុទ្រ ផ្សិតចំការ និងបន្ថែមមួយចំនួនទៀត ត្រូវបានយកទៅឆាជាមួយ Sauce បន្លែដែលមានប្រយោជន៍ដល់សុខភាព និងរសជាតិឈ្ងុយឆ្ងាញ់ ដែលគួរឲ្យចង់ទទួលទាន។

លោកអ្នកដែលចាប់អារម្មណ៍ ចង់ទទួលផ្សិតឆា ដែលល្អសម្រាប់សុខភាពនេះ អាចរកទទួលបាន នៅភោជនីយដ្ឋាន អាស៊ីម៉ា (Ashima) ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ចុះពីស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ ទូរស័ព្ទ លេខ៖ ០២៣ ៨០១ ២២២៕

Looking Today

 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  • »
Page 1 of 3