ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Chelsea និង Man City ត្រៀមលុយ៤៣លានផោន ដើម្បីប្រជែងយក តារាឆ្នើមរបស់ក្រុម Bayern Munich ម្នាក់

គេហទំព័រ 90MIN ចុះផ្សាយនៅថ្ងៃទី១៩ ខែមីនានេះថា Chelsea និង Manchester City ជាក្រុមយក្សដែលនៅក្របខ័ណ្ឌ Premier League  ត្រៀមដេញថ្លៃយកខ្សែ បម្រើស្លាបសញ្ជាតិបារាំងគឺ Kinglsey Coman របស់ក្រុម Bayern Munich នៅក្នុងតំលៃ ៤៣លានផោន។

លោក Antonio Conte បានដឹកនាំក្រុមតោខៀវឲ្យ ឈរនៅលើរកំពូលតារាងនៃ ក្របខ័ណ្ឌកំពូលអង់គ្លេសដោយមាន ៦៩ពិន្ទុ ហើយត្រូវបានគេជឿថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី រូបនេះនឹងមិនខ្ជះខ្ជាយ ពេលវេលានោះទេក្នុងការ កំណត់គោលដៅទិញគីឡាករ ដើម្បីពង្រឹងក្រុមរបស់គាត់ នៅរដូវកាលក្រោយបន្ថែមទៀត។

ចុំណេកលោក Pep Guardiola វិញ ត្រូវបានមើលឃើញថាមិនសូវ ទទួលបានជោគជ័យទេ នៅពេលដែលលោកមកដឹកនាំ Man City ជាលើកដំពុងរបស់គាត់ នៅរដូវកាលនេះ។ ដោយលោកបានដឹកនាំ Man City ឲ្យឈរនៅលេខបី នៃក្របខណ្ឌ Premier League ។តែបានធ្លាក់ចេញពី  Champions League ក្រោយពីទទួលការបរាជ័យ នៅក្រាមថ្វីជើងរបស់ក្រមខ្លាំង Monaco កាលពីសប្តាហ៍មុន។

Coman ធ្លាប់ធ្វើការជាមួយលោក Pep Guardiola នៅរដូវកាលមុនហើយគឺពិត ជាមានទំនាក់ទំនងល្អជា មួយអតីតគ្រូបង្វឹករូបនេះផងដែរ។ តែក៏ត្រូវគេសង្ស័យដែរថា លោក Conte កំពុងតែទាក់ទង កីឡាករសញ្ជាតិអេស៊្បាញ រូបនេះអោយចូលរួមជាមួយនឹង Chelsea ផងដែរ។

ក្រុម Bayern Munich បានទិញកីឡាករវ័យ២០ឆ្នាំរូបនេះពី Juventus នៅក្នុងតំលៃ ១៨លានផោន ហើយចង់ចុះ ហត្ថលេខាបន្តកុងត្រាឲ្យ រូបគេរហូតដោយមិនអោយ ចាកចេញទៅក្លិបណាផ្សេងនោះទេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top