ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចាន់ រតនា ត្រៀមខ្លួនជាស្រេច ប៉ះជើងខ្លាំងចិន Xie Bin យប់នេះ នៅហ្វីលីពីន

ភ្នំពេញ៖ អ្នកលេងគុនចម្រុះ និងវាយក្នុងទ្រុង (MMA) ជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា បានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់ ជាមួយកីឡាករ ជើងខ្លាំងចិន Xie Bin នៅក្នុងព្រឹត្តិការណ៍ ONE Championship “KINGS OF DESTINY” នៅទីក្រុង  Manila ប្រទេសហ្វីលីពីន នាវេលាម៉ោង ៧យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ។

ជាមួយនឹងការត្រៀម បង្ហាញវត្តមាន ជាថ្មីលើសង្វៀន MMA របស់ស្ថាប័ន ONE Championship យប់នេះ បានធ្វើបណ្ដាញ ផ្សព្វផ្សាយជាតិ និងអន្ដរជាតិ មានការចាប់អារម្មណ៍ ជាខ្លាំងមកលើកីឡាករ ចាន់ រតនា ។ ទន្ទឹមជាមួយគ្នានោះ រតនា ក៏បានថ្លែងទៅកាន់ អ្នកសារព័ត៌មាន អន្ដរជាតិជាច្រើនផងដែរថា ខ្លួនបានត្រៀមខ្លួន រួចហើយដើម្បីតតាំង ជាមួយកីឡាករ Xie Bin យប់នេះ ។

អតីតអ្នកប្រដាល់ គុនខ្មែរសេរីរូបនេះ បានឲ្យដឹងថា អំឡុងពេលឈប់ សម្រាកបុណ្យចូលឆ្នាំ ទន្ទឹងមានការត្រៀមខ្លួន ឡើងសង្វៀនវាយដាក់ទ្រុង MMAនាយប់នេះ ខ្លួនមិនហ៊ានឈប់ សម្រាកនោះទេ ពោលគឺមានតែបង្កើន ការហ្វឹកហាត់ ដើម្បីជួបកីឡាករ ចិនខាងលើ ក្នុងគោលបំណង ស្វែងរកជ័យជម្នះ ជូនជាតិ  និងគ្រួសាររបស់ខ្លួន ។

គួរបញ្ជាក់ថា ចាន់ រតនា បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ONE Championship ចំនួន ៥លើកមកហើយ បន្ទាប់ពីគេចុះ កិច្ចព្រមព្រៀង សហការជាមួយ ស្ថាប័នកីឡាក្បាច់គុន ចម្រុះអន្ដរជាតិនេះ កាលពីឆ្នាំ ២០១៤កន្លងទៅ ។ ប្រកួតចុងក្រោយ ចាន់ រតនា បានបរាជ័យ ក្រោមថ្វីថៃកីឡាករចិន-ម៉ាកាវ ដោយពិន្ទុ ។ ដូច្នេះចាំមើលយប់នេះ រតនា អាចសងសឹកកីឡាករចិន ដើម្បីលើកកិត្តិយសខ្លួន និងដណ្ដើមកិត្តិយស ជូនជាតិបានទេ ? ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top