ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លទ្ធផលបើកឆាកពាន KRE-League 2017 ខណៈក្រុមម្ចាស់ពាន រកបាន ១ពិន្ទុ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Khmer Real Estate League 2017 រដូវកាលទី៦ បានចាប់ផ្ដើម ការប្រកួតជាផ្លូវការហើយ ខណៈក្រុម Khmer United ដែលជាក្រុមរបស់ស្ថាបនិកបង្កើតពាននេះ រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើក្រុមបាយ័ន ដែលភាគច្រើនជាកីឡាករបរទេស ដោយលទ្ធផល ២-២ នៅលើទីលានដំរីស កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ។

ថ្លែងក្នុងពិធីបើកការប្រកួតនោះដែរ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាននេះ បានស្វាគមន៍ចំពោះរដូវកាលថ្មី ​ដែលមានការផ្លាស់ប្ដូរ ពីការប្រកួតលក្ខណៈ Cup មានការបែងចែកពូល មកជាការប្រកួតលក្ខណៈលីគ ក្នុងឆ្នាំ២០១៧នេះ ។ លោកបញ្ជាក់ថា ឆ្នាំនេះខុសពីមុន ដោយគណៈកម្មការ បានសម្រេចរៀបចំការប្រកួត ជាលក្ខណៈលីគវិញ ដើម្បីឆ្លើយតប ទៅនឹងការពេញនិយម និងភាពរីកចម្រើន ក្នុងវិស័យបាល់ទាត់កម្ពុជា បច្ចុប្បន្ន ។

បើក្រឡេកទៅមើលលទ្ធផលវិញ ក្រុម Khmer United ដែលជាក្រុមជើងរងឆ្នាំចាស់ និងជាក្រុមជើងខ្លាំងមួយ ក្នុងពានកម្រិតពាក់កណ្ដាលអាជីពនេះ បានត្រឹមប្រកួតស្មើ ក្រុមបាយ័ន ២-២ ប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញម៉ោង យ៉ាងស្វិតស្វាញ នៅលើទីលានរួចមក ។ លោក គីម ហ៊ាង ដែលជាថ្នាក់ដឹកនាំក្រុម Khmer United បានទទួលស្គាល់ថា ក្រុមបាយ័នពិតជាខ្លាំង ហើយសម្បូរទៅដោយ កីឡាករបរទេសទៀត ដូច្នេះ ការរកបាន ១ពិន្ទុនាថ្ងៃបើកឆាក ក៏ជាលទ្ធផលល្អមួយ សម្រាប់ក្រុមខ្លួនផងដែរ ។

ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី១ ចំនួន ៧គូផ្សេងទៀត រួមមានក្រុម Avatar លត់ក្រុមកូនខ្មែរ ៦-២, ក្រុមនិស្ស័យ លត់ក្រុម V.Train ៥-០, ក្រុមកំពង់ចាម យកឈ្នះក្រុម Glant FC ៤-២, ក្រុម  Goodhill  យកឈ្នះក្រុម Blue Dragon ៣-២, ក្រុមខ្លាស លត់ក្រុម HHK ៣-០ និងក្រុម  Anvaya យកឈ្នះក្រុម Havas ១-០ និងក្រុមណារីតា ប្រកួតស្មើក្រុមបាសាក់ ដោយលទ្ធផល ៣-៣ កាលពីចុងសប្ដាហ៍កន្លងទៅ ។

គួរបញ្ជាក់ថា ពានរង្វាន់ Khmer Real Estate League 2017 នេះ គឺមាន ១៦ក្រុមចូលរួម ហើយត្រូវធ្វើការប្រកួតវិលជុំ សន្សំពិន្ទុមួយជើង ដើម្បីចម្រាញ់រកក្រុមខ្លាំងជាងគេ ៤ក្រុមឡើងទៅវគ្គខ្វែង និងវគ្គផ្ដាច់ព្រ័ត្រ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ រួមមានលេខ១ នឹងទទួលបានប្រាក់ ១០០០ដុល្លារ ពាន១ មេដាយមាស និង សម្ភារៈ កីឡា ដែលសរុបថវិកា ១៧២០ដុល្លារ, លេខ២ ទទួលបាន ៧០០ដុល្លារ មេដាយប្រាក់ និងសម្ភារៈកីឡា ដែលសរុបថវិកា ១០៧០ដុល្លារ និងលេខ៣ទទួលបាន ៣០០ដុល្លារ មេដាយសំរឹទ្ធ និងសម្ភារៈកីឡា ដែលសរុបថវិកា ៦៤៥ដុល្លារ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top