ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក អ៊ុក សិទ្ធិជាតិ បទបង្ហាញ ស្តីពីប្រតិភូកម្មមុខងារ និងការគាំទ្រថវិកា ទៅសហព័ន្ធកីឡាជាតិ

ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញឡើងធ្វើបទបង្ហាញ ស្តីពីការធ្វើប្រតិភូកម្មមុខងារ ​និងការគាំទ្រថវិកា ទៅសហព័ន្ធកីឡាជាតិ ក្នុងមហាសន្និបាតគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បូកសរុបការងារឆ្នាំ២០១៦ និង ទិសដៅឆ្នាំ២០១៧ ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា៖ ក្រសួងអប់រំ យុវជន និងកីឡារៀបចំ ធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកា ទៅសហព័ន្ធកីឡាជាតិ ចំនួន២១ រួមមាន សហព័ន្ធកីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប្រដាល់គុនខ្មែរ អត្តពលកម្ម តេក្វាន់ដូ WTF ការ៉ាតេ-ដូ ប៊ូលនិងប៉េតង់ ចំបាប់ ប្រដាល់សកល វាយកូនបាល់ កាយសម្ព័ន្ធ ហែលទឹក ល្បុក្កតោ វាយសី ទ្រីយ៉ាត្លុង វាយកូនឃ្លីលើតុ ទោចក្រយាន គុនដាវ បេស្បល និងសហព័ន្ធកីឡាសូរីនហ្ស៉ិកាំប៉ូកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងផ្តល់ថវិកាគាំទ្រ ទៅសហព័ន្ធកីឡាជាតិ ទាំង២១ មានចំនួន ១៦៧០.០០០.០០០លានរៀល ដោយផ្អែកលើការងារ ៣ចំណុចសំខាន់ៗ។

លោកបានបន្តថា សម្រាប់ការងាររដ្ឋបាល (២០%) ដល់ដំណើរការរដ្ឋបាលសហព័ន្ធ ការចូលរួមប្រជុំ មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាអន្តរជាតិ និងការបង់សមាជិកសភាព សហព័ន្ធកីឡាអន្តរជាតិ ចំពោះការងារបណ្តុះបណ្តាល (៣៥%) គឺបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីរៀបចំការប្រកួត និងការប្រកួតប្រចាំឆ្នាំ (៤៥%) គឺការរៀបចំការប្រកួត ជ្រើសរើសជើងឯកប្រចាំឆ្នាំ។

លោកអគ្គនាយកបានបន្ថែមទៀតថា ត្រូវមានលក្ខណៈសម្បត្តិ សម្រាប់សហព័ន្ធកីឡាជាតិ ទទួលបានការគាំទ្រថវិកា ពីក្រសួង អប់រំ យុវជន និងកីឡា មានដូចជា ​ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ ស្តីពីការបង្កើតសហព័ន្ធកីឡាជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា ហើយមានសេចក្តីសម្រេចទទួលស្គាល់ ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចំពោះផែនការសកម្មភាព (រយៈពេលខ្លី មធ្យម និងវែង) និងគម្រោងចំណាយច្បាស់លាស់ និងមានសូចនាករ និងលទ្ធផលច្បាស់លាស់ ជាប្រភេទកីឡា ដែលស្ថិតនៅក្នុងផែនការមេ នៃកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តោខៀវទៅតាមមើល កីឡាករខ្សែការពារក្លឹប Romaដល់ប្រទេសអាល្លឹម៉ង់... - 23/03/2017 20:18
  • Man Cityឈានដល់ កិច្ចព្រមព្រៀងគ្នា ជាមួយនឹងកីឡាករអ្នកចាំ ទីEd... - 23/03/2017 19:32
  • កាំភ្លើងធំ នឹងដេញថ្លៃ យកកីឡារArda Turan ត្រៀមការចាកចេញ របស់S... - 23/03/2017 19:07
  • Djibril Sidibe កំពុងពិចារណា ថានឹងទៅ Arsenal ឬ Barcelona - 23/03/2017 18:46
  • Monaco ដាក់លក់កីឡាករវ័យក្មេង Kylian Mbappe ក្នុងតំលៃ ៩៦លានផោ... - 23/03/2017 17:20
  • Marcello Lippi ៖ ចិនត្រូវការឈ្នះកូរ៉េខាងត្បូង ការប្រកួតជម្រុ... - 23/03/2017 16:43
  • ជប៉ុន ដាក់ឲ្យបម្រើការ ជាផ្លូវការ នូវនាវាផ្ទុក ឧទ្ធម្ភាគចក្រ... - 23/03/2017 16:04
  • គូស្នេហ៍តារាកូរ៉េ ៥ គូបែកគ្នានៅដើមឆ្នាំ ២០១៧ - 23/03/2017 15:47
  • រុស្ស៊ី គ្រោងចុះកិច្ច ព្រមព្រៀង បញ្ជូនឧទ្ធម្ភាគកច្រ ចម្បាំងជ... - 23/03/2017 15:31
  • ក្រុមហ៊ុនការពារជាតិ ST Engineering គ្រោងផលិត រថចម្បាំងពាសដែក... - 23/03/2017 15:01
  • Top