ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឌុម កែវដប ប៉ះលីន វិរៈ ខណៈឡុង សំណាងប៉ះញ៉េ សិទ្ធ នៃជើងឯក TV5 Boxing Knock Out Series លើសង្វៀន Tiffy Arena នៅល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាម លើសង្វៀន Tiffy Arena នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ បានឈានចូលវគ្គជម្រុះ ដំណាក់កាលទី២ហើយ អ្នកប្រដាល់ ឌុម កែវដប ក្លិបសុភានូមានជ័យ ជួបអ្នកប្រដាល់ លីន វិរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ ខណៈអ្នកប្រដាល់ ឡុង សំណាង ក្លិបសាលវ័ន្ត កីឡាប៉ះអ្នកប្រដាល់ ញ៉េ សិទ្ធ ក្លិបអេភូថងកីឡា។

សម្រាប់ការជួប ឌុម កែវដប និង លីន វិរៈ លើកនេះ កែវដប ទំនងជាមិនឈ្នះ លីន វិរៈ នោះឡើយ ដោយសារតែ លីន វិរៈ វាយបុកខ្លាំង និងមានផ្លែល្អជាង កែវ ដប ចំពោះកម្លាំងខ្លាំងជាងកែវ ដបទៀត។ ឌុម កែវដប ជាអ្នកប្រដាល់ជើងចាស់ ហើយក៏ជាខ្លា បែកចង្កូមទៀតផង។

ចំពោះអ្នកប្រដាល់ ឡុង សំណាង ក្លិបសាលវ័ន្ត កីឡាប៉ះអ្នកប្រដាល់ ញ៉េ សិទ្ធ ក្លិបអេភូថងកីឡា ។ ឡុង សំណាង ជាអ្នកប្រដាល់ខ្លាំងដូច ញ៉េ សិទ្ធ ថែមទាំងមានកលល្បិច និងបទពិសោធន៍ លើរេញច្រើនដូចគ្នាទៀត។ ឡុង សំណាង វាយឈ្នះ ធឿន ធី ក្លិបអង្គរមានជ័យ ខេត្តសៀមរាប​ ដោយពិន្ទុ ចំពោះ ញ៉េ សិទ្ធ វាយឈ្នះ ស្រម៉ៃ សួន ក្លិបកុមារទេពមានរិទ្ធ ក្នុងទឹកទី២។

អ្នកប្រដាល់ចំនួន១៦រូប ដែលបានឈ្នះក្នុងការប្រកួត ជម្រុះដំណាក់កាលទី១នោះ រួមមាន ឌុម កែវដប អ្នកប្រដាល់ក្លិប សុភានូមានជ័យ , លីន វិរៈ អ្នកប្រដាល់ក្លិប បូរីរាជសីហ៍មានរិទ្ធ , ឡុង សំណាង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា, ញ៉េ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡា,លំពែង ខ្មៅ សមាគមកីឡា ក្រសួងកសិកម្ម ,លាស់ យីន អ្នកប្រដាល់ក្លិប សម្រែករាជសីហ៍ ,រឿន ឈីអ្នកប្រដាល់ក្លិបគុហារ ព្រហ្មជ័យខេត្តសៀមរាប ។

ចំណែកស៊ឹម សុវណ្ណដេត អ្នកប្រដាល់ក្លិប និរោធមានជ័យ ,វេន សុភ័ក្រ ក្លិបកងពលតូច ទ័ពឆ័ត្រយោង៩១១, សំណាង សម្បត្តិ ក្លិបដួងសែន សុខគុនខ្មែរ, ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ,ផាន់ សារុន ក្លិបគុជសាកីឡា,វៀត ប៊ុនឌឿន សមាគមកីឡា ក្រសួងការពារជាតិ , បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក់ , ជ៏យ ប៊ុនសង ក្លិបគីសែមានរិទ្ធ និង តាំង សីហា ក្លិបកងពលតូចលេខ៧០៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ruco Chan ចូលវ័យ៤០ឆ្នាំ ធ្វើខួបកំណើត ជាមួយ Fan ៤០០នាក់ - 17/01/2017 11:18
  • មេ​ ​Facebook​ ធ្លោយ​មាត់​ ចង់​ប្រជែង​តំណែង ​​ប្រធានាធិបតី​អ... - 17/01/2017 11:03
  • ទ្រព្យសម្បត្ដិ សិល្បៈសារមន្ទីរ Louvre ជាង១២៦ប្រភេទ ដាក់តាំងប... - 17/01/2017 10:54
  • ក្រុម​ហូឡង់ ជាង​៤០​ឆ្នាំ​មុន​ ដណ្ដើម​បាល់​​​ម្ដងៗ ​ចូល​​ទាំង... - 17/01/2017 10:41
  • ក្បាលជង្គង់​ចេះតែ​ខ្មៅ អញ្ចឹង​សាកល្បង​វិធី​ ធម្មជាតិ​នេះ​ សិ... - 17/01/2017 10:32
  • ជប៉ុន ចេញសម្មភាព​ពង្រឹង ការពាក់ព័ន្ធ របស់អាមេរិក​ ក្នុងតំបន... - 17/01/2017 10:30
  • ឃុន សំខាន់ ឆៃ សារ៉ាប៉ថៃ ក្នុងជំនួនមិត្តភាព អន្តរជាតិ នៅល្ងាច... - 17/01/2017 10:16
  • សភាចារបុរស កូរ៉េខាងត្បូង ព្យាយាមស្វែងរក ដីកាចាប់ខ្លួន ទាយាទរ... - 17/01/2017 10:13
  • ក្រុមស.ស.យ.ក ក្រសួងមហាផ្ទៃ និងអាកាសចរណ៍ស៊ីវិល ឡើងវគ្គ៨ក្រុម... - 17/01/2017 10:01
  • ប្រព័ន្ធឡាស៊ែយោធាថ្មី អាចបម្លែងបរិយាកាសផែនដី ឲ្យទៅជាកែវឆ្លុះ... - 17/01/2017 09:51
  • Top