ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមបាល់ទាត់ BOX FT គ្រោងប្តូរ យុទ្ធសាស្រ្ត ពេលជួបក្រុមបាល់ទាត់ ហ្វូណនវគ្គ ១៦ ក្រុមនៃពានរង្វាន់ Soccer League

ភ្នំពេញៈ ក្រុមបាល់ទាត់ BOX FT បានឡើងបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League បន្ទាប់ពីប្រកួតយកឈ្នះលើក្រុមបាល់ទាត់ មយូរ៉ាសំអាងការក្នុងលទ្ធផល៧ទល់ ២ក្នុងពូល(L) នៅព្រឹកថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

ក្រោយបញ្ចប់ការប្រកួតលោក ឡាយ ពិសិដ្ឋ គ្រូបង្វឹកក្រុមបាល់ទាត់ BOX FT បានលើកឡើងថា សម្រាប់វគ្គ១៦ចុងក្រោយ ដែលក្រុមរបស់ខ្លួនជួបប្រកួតជាមួយក្រុមបាល់ទាត់ខ្លាចាស់ហ្វូណននេះ នឹងមានការផ្លាស់ប្តូរនូវ បច្ចេកទេសលេង ដើម្បី ទាមទារកលទ្ធផលឈ្នះឡើងទៅកាន់វគ្គបន្តទៀត។ លោកនឹងព្យាយាមធ្វើឲ្យកូនក្រុមមានកម្លាំង និងសមត្ថភាព កាន់តែ ប្រសើរឡើងថែមទៀត។  

សម្រាប់ការប្រកួតនាល្ងាចថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៦ ក៏បានរកឃើញក្រុមដែលឡើងវគ្គ១៦ក្រុមដែរ គឺក្រុមបាល់ទាត់ 7NG ក្រោយលេងស្មើជាមួយក្រុមបាល់ទាត់វីខេ យូណាយធីតលទ្ធផល ១ទល់១ រីឯក្រុមបាល់ទាត់សហ ភាពសហព័ន្ធ យុវជន កម្ពុជាខេត្តកណ្ដាលឈ្នះក្រុមបាល់ទាត់សមាគមបាល់ទាត់គ្នាយើង លទ្ធផល៧ទល់០ ក្នុងពូល (I) ចំពោះក្រុមបាល់ទាត់ សម្ព័ន្ធម៉ូស្លីមកម្ពុជាឈ្នះ ក្រុមបាល់ទាត់OKF FCលទ្ធផល៤ទល់៣ រីឯក្រុមបាល់ទាត់កាយរឹទ្ធិ កម្ពុជាបានឈ្នះ ក្រុមបាល់ ទាត់ អង្គរ រ៉េវិនលទ្ធផល៣ទល់០ ក្នុងពូល (J)។

គួរបញ្ជាក់ថាការប្រកួតពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចំនួន៦០ចូលរួម ចែកជា១៦ពូល ដោយ ចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដែលក្រុមជើងឯកនឹងទទួលបាន ពានរង្វាន់ រួម នឹង ប្រាក់រង្វាន់១២លានរៀល៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top