ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែន ឡើងទៅវគ្គ១៦ក្រុម ចុងក្រោយក្រោយ ឈ្នះក្រុម ស.ស.យ.ក ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៤ បន្ទាប់ពីប្រកួតយកឈ្នះលើក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល៧ទល់០កាលពីល្ងាចថ្ងៃទី១១ ម្សិលមិញ នាពហុកីឡារដ្ឋានជាតិអូឡាំពិក ។

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ នឹងត្រូវជួបប្រកួត ជាមួយក្រុមបាល់ទាត់ភ្នំពេញ កុំព្យូទ័រដែលឡើងពីពូល (C) នៅវគ្គ១៦ក្រុមចុង។ ពាក់ព័ន្ធនឹងការជួបជាមួយ ក្រុមបាល់ទាត់ ភ្នំពេញកុំព្យូទ័រនៅវគ្គ១៦ក្រុមចុងក្រោយនៅថៃ្ងបន្ទាប់ទៀតនេះ លោក ហុក សុទិត្យា គ្រូក្រុមយុវជនខណ្ឌពោធិ៍សែនបានប្រាប់ ក្រុមអ្នកសារពត៌មាន ក្រោយបញ្ចប់ការប្រកួតថា  ថ្ងៃយើងទទួលបានលទ្ធផល សម្រាប់ថ្ងៃនេះល្អហើយ ។ ប៉ន្តែយើងត្រូវតែពង្រឹងសម្ថភាព បន្ថែមទៀត ព្រោះមិនអាចធ្វេប្រហែសបានឡើយ ព្រោះក្រុមបាល់ទាត់ភ្នំពេញ កុំព្យូទ័រគឺជាក្រុមមួយខ្លាំង។ ដោយហេតុថា ក្រុមដែលឡើងមកដល់ វគ្គ16 ក្រុមចុងក្រោយនៃ Soccer League សុទ្ទតែក្រុមខ្លាំង ។

រីឯ៣ប្រកួតទៀតដែលគូរប្រកួតបង្គ្រប់កិច្ចនោះ ក្រុមបាល់ទាត់យូរ៉ា អេហ្វស៊ី ប្រកួតចាញ់ក្រុមបាល់ទាត់ BOX FT ២ទល់៧ ចំពោះក្រុមបាល់ទាត់យុវជន កំពង់ចាមចាញ់ក្រុមបាល់ទាត់ ម៉ាយធីម  អេហ្វស៊ី ០ទល់២ និងក្រុមបាល់ទាត់ទីស្តីការគណៈ រដ្ឋមន្ត្រីប្រកួតឈ្នះក្រុមបាល់ទាត់ ខ្លាស អេហ្វស៊ី ៩ទល់៤ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តារាសម្តែងស្រីពីរដួងសម្តែងការ មិនមិនពេញចំពោះទស្សនិកជន ដែលចូល... - 26/04/2017 17:44
  • ក្រុមអត្តពលិកចិន ទទួលបានមេដាយ សំរិទ្ធនៃពាន IAAF World Relay... - 26/04/2017 16:04
  • លោក ព្រុំ ប៊ុណ្ណយី អញ្ជើញចូលរួម ពិធីបិទការបោះជំរុំ ហាត់ហ្វឹក... - 26/04/2017 15:10
  • ៤​កន្លែង​ដែល​អ្នក​គួរតែ​ កុំ​ប៉ះពាល់​ឲ្យសោះ ​ក្នុងពេល​រួមភេទ... - 26/04/2017 15:03
  • រូបគំនូរដ៏អស្ចារ្យលាក់ទុក អស់ជិត៥០ឆ្នាំមកហើយ រកឃើញនៅក្រោយជញ្... - 26/04/2017 14:31
  • ពិព័រណ៍ វិទ្យាសាស្ត្រ​​កម្ពុជា លើកទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្... - 26/04/2017 14:14
  • Arsenal គ្រោងនឹងតំឡើង ប្រាក់កម្រៃខ្លួន កីឡាករ Oxlade Chamber... - 26/04/2017 14:13
  • លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជួបសំណេះសំណាល ប្រជាពលរដ... - 26/04/2017 14:01
  • Spurs​ មិនលក់កីឡាករ ណាម្នាក់ឡើយ ខណៈក្លឹបជាច្រើន កំពុងសម្លឹងម... - 26/04/2017 13:45
  • Jose Mourinho ប្រាប់ David De Gea ថាគាត់នឹងយល់ព្រម ប្រសិនបើអ... - 26/04/2017 13:37
  • Top