ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ជា សំនៀង ប៉ះ Phlay Noy លើកទី២នាល្ងាច ថ្ងៃសៅរ៍ លើសង្វៀន SEATV 

ភ្នំពេញ៖អ្នកប្រដាល់ ជា សំនៀង ក្លិបកងពលតូចឆត្រ័យោង ៩១១ជាមួយអ្នកប្រដាល់ថៃ Phlay Noy  ក្នុងទម្ងន់ ៦៥គីឡូក្រាម ខណៈ អ្នកប្រដាល់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ  ប៉ះអ្នកប្រដាល់ថៃPha Yaklek ក្នុងទម្ងន់ ៦៣,៥០គីឡូក្រាម នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧នេះ លើសង្វៀន SEATV ។

កីឡាករ ជា សំនៀង បាននិយាយថា អ្នកប្រដាល់ថៃ អ្នកប្រដាល់ថៃ Phlay Noy រូបគេមានស្នៀតល្អណាស់ ទាំងកាយសម្បទារឹងមាំ និងវាយខ្លាំងណាស់ អ្វីដែលធ្វើឲ្យខ្ញុំពិបាក ជាងគេ គឺកម្លាំង ប៉ុន្តែសព្វថ្ងៃនេះខ្ញុំបានធ្វើការហ្វឹកហាត់ ជាប្រចាំដើម្បីត្រៀមគូប្រកួតជើងខ្លាំងមួយនេះ ។ ខ្ញុំធា្លប់ចាញ់ម្តងហើយក្នុងការខ្សែក្រវាត់ ស្រាបៀរកម្ពុជា ។    

ជា សំនៀង មានប្រវត្តិប្រកួតចំនួន ៩៦លើក ឈ្នះ៧៦លើក ចាញ់១៧លើក ស្មើ០៣លើក ចំណែកអ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៩២លើក ឈ្នះ៨០លើក ចាញ់១១លើក និងស្មើ១លើក ។

រីឯ អ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមាន ជួបអ្នកប្រដាល់ថៃ Pha Yaklek ក្នុងទម្ងន់៦៣,៥០គីឡូក្រាម។ អ្នកប្រដាល់ថៃ Pha Yaklek ធ្លាប់ឈ្នះមាស ច័ន្ទមាន ឈ្នះ ភុំ សារ៉ាយ ឈ្នះ វ៉ាន់ ចាន់វ៉េត ឈ្នះ ម៉ន ចាន់ដារ៉ា ឈ្នះ ង៉ែត រដ្ឋា និងឈ្នះឆៃ សារ៉ា ចាញ់ ឡៅ ចន្ទ្រា ទឹក២ ចាញ់ឌុម កែវដា ។

Pha Yaklek មានប្រវត្តិប្រកួតចំនួន៨០លើក ឈ្នះ៦៦លើក ចាញ់១៣លើក និងស្មើ១លើក  ចំពោះ ប៊ុនលាភ ចំនួន៦២ ឈ្នះ៥២លើក ចាញ់៨លើក និងស្មើ២លើក ។
អ្នកប្រដាល់ ចាន់ ប៊ុនលាភ មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលបារម្ភជំនួស ប៊ុនលាភ គឺខ្លាចតែចាញ់កម្លាំង សម្រុកថៃមួយមុខតែប៉ុណ្ណោះ ។  ចាន់ ប៊ុនលាភអាចតស៊ូជាមួយ Pha Yaklek បានត្រឹម៣ទឹក ចាន់ ប៊ុនលាភ កម្លាំងមានការ ធ្លាក់ចុះហើយ ។ 

ចំពោះការប្រកួតជាតិវិញ អ្នកប្រដាល់ ផង់ សុភ័ស្ស ក្លិបរាជសីហ៍ខេត្តរតនគិរីប្រកួតអ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៦៣,៥០គីឡូក្រាម និងអ្នកប្រដាល់ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោកជួបប្រកួត អ្នកប្រដាល់ អាំង សំអាត ក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តោខៀវទៅតាមមើល កីឡាករខ្សែការពារក្លឹប Romaដល់ប្រទេសអាល្លឹម៉ង់... - 23/03/2017 20:18
  • Man Cityឈានដល់ កិច្ចព្រមព្រៀងគ្នា ជាមួយនឹងកីឡាករអ្នកចាំ ទីEd... - 23/03/2017 19:32
  • កាំភ្លើងធំ នឹងដេញថ្លៃ យកកីឡារArda Turan ត្រៀមការចាកចេញ របស់S... - 23/03/2017 19:07
  • Djibril Sidibe កំពុងពិចារណា ថានឹងទៅ Arsenal ឬ Barcelona - 23/03/2017 18:46
  • Monaco ដាក់លក់កីឡាករវ័យក្មេង Kylian Mbappe ក្នុងតំលៃ ៩៦លានផោ... - 23/03/2017 17:20
  • Marcello Lippi ៖ ចិនត្រូវការឈ្នះកូរ៉េខាងត្បូង ការប្រកួតជម្រុ... - 23/03/2017 16:43
  • ជប៉ុន ដាក់ឲ្យបម្រើការ ជាផ្លូវការ នូវនាវាផ្ទុក ឧទ្ធម្ភាគចក្រ... - 23/03/2017 16:04
  • គូស្នេហ៍តារាកូរ៉េ ៥ គូបែកគ្នានៅដើមឆ្នាំ ២០១៧ - 23/03/2017 15:47
  • រុស្ស៊ី គ្រោងចុះកិច្ច ព្រមព្រៀង បញ្ជូនឧទ្ធម្ភាគកច្រ ចម្បាំងជ... - 23/03/2017 15:31
  • ក្រុមហ៊ុនការពារជាតិ ST Engineering គ្រោងផលិត រថចម្បាំងពាសដែក... - 23/03/2017 15:01
  • Top