ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមអាវក្រហមថៃ រៀបចំផែនការអាវុធ ដើម្បីធ្វើឃាត នាយករដ្ឋមន្រ្តី តែត្រូវរឹបអូស

បាងកក៖ យោងតាមការអះអាង របស់ក្រុមមន្រ្តីប៉ូលិស បានឲ្យដឹងថា អាវុធជាច្រើនដែល ជាអាវុធរបស់យោធា ដែលសមត្ថកិច្ចបានរឹប អូសកាលពីថ្ងៃសៅរិ៍ ជាអាវុធនឹងត្រូវបាន ប្រើប្រាស់ប្រឆាំងនឹងអាជ្ញាធរ រួមទាំងផែនការមួយ ដើម្បីធ្វើឃាត នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាប់អ៊ូឆា នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា ផែនការនោះ ទំនងជាការរៀបចំ របស់ក្រុមអាវក្រហម ដោយអាវុធទាំងនោះត្រូវបាន សមត្ថកិច្ចរឹបអូស ពីផ្ទះផាធុម ថានី ដែលជាប់ពាក់ព័ន្ធ នឹងមេដឹនាំក្រុមអាវក្រហម លោក Wuthipong KochthamaKun ដែលមាន ឈ្មោះហៅក្រៅថា គូទី។

យោងតាមការលើកឡើង របស់មេបញ្ជាការប៉ូលិស ជាតិលោក Chakthip Chaijinda បានឲ្យដឹងថា​ អាវុធដែលត្រូវបានរឹបអូសមួយ ចំនួន ត្រូវបានយកមកពី កងកម្លាំងយោធា ឫទាហាន ក្នុងអំឡុងពេល ករណីអំពើហិង្សាបាតុកម្ម របស់ក្រុមអ្នកនយោបាយ អាវក្រហម នៅក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១០។

នៅក្នុងនោះដែរលោក បានបន្ដទៀតថា អាវុធទាំងនោះ ត្រូវបានរៀបចំ សម្រាប់ការវាយប្រហារ ដ៏ខ្លាំងក្លាមួយប្រឆាំង នឹងអាជ្ញាធរ ដែល បានឡោមព័ទ្ធ និងទីតាំងខាងលើនេះ អ្វីដែលពិសេសនោះគឺ លោកបានអះអាងថា អាវុធទាំងនោះដែរ ត្រូវបានរៀបចំឡើងដើម្បីធ្វើ ឃាតនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាប់អ៊ូឆា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តោខៀវទៅតាមមើល កីឡាករខ្សែការពារក្លឹប Romaដល់ប្រទេសអាល្លឹម៉ង់... - 23/03/2017 20:18
  • Man Cityឈានដល់ កិច្ចព្រមព្រៀងគ្នា ជាមួយនឹងកីឡាករអ្នកចាំ ទីEd... - 23/03/2017 19:32
  • កាំភ្លើងធំ នឹងដេញថ្លៃ យកកីឡារArda Turan ត្រៀមការចាកចេញ របស់S... - 23/03/2017 19:07
  • Djibril Sidibe កំពុងពិចារណា ថានឹងទៅ Arsenal ឬ Barcelona - 23/03/2017 18:46
  • Monaco ដាក់លក់កីឡាករវ័យក្មេង Kylian Mbappe ក្នុងតំលៃ ៩៦លានផោ... - 23/03/2017 17:20
  • Marcello Lippi ៖ ចិនត្រូវការឈ្នះកូរ៉េខាងត្បូង ការប្រកួតជម្រុ... - 23/03/2017 16:43
  • ជប៉ុន ដាក់ឲ្យបម្រើការ ជាផ្លូវការ នូវនាវាផ្ទុក ឧទ្ធម្ភាគចក្រ... - 23/03/2017 16:04
  • គូស្នេហ៍តារាកូរ៉េ ៥ គូបែកគ្នានៅដើមឆ្នាំ ២០១៧ - 23/03/2017 15:47
  • រុស្ស៊ី គ្រោងចុះកិច្ច ព្រមព្រៀង បញ្ជូនឧទ្ធម្ភាគកច្រ ចម្បាំងជ... - 23/03/2017 15:31
  • ក្រុមហ៊ុនការពារជាតិ ST Engineering គ្រោងផលិត រថចម្បាំងពាសដែក... - 23/03/2017 15:01
  • Top