ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អ៊ីស្រាអែល គម្រាមកម្ទេចប្រព័ន្ធ ការពារដែនអាកាសស៊ីរី

អ៊ីស្រាអែល៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Avigdor Liberman ទើបចេញសេចក្តី ព្រមានចំពោះស៊ីរីថា អ៊ីស្រាអែល នឹងបំផ្លាញកម្ទេច ប្រព័ន្ធការពារដែនអាកាស ប្រសិនស៊ីរីនៅតែរឹងទទឹងបាញ់ មីស៊ីលប្រឆាំងយន្តហោះ ទៅលើយន្តហោះចម្បាំង អ៊ីស្រាអែលទៀត។

តាមសេចក្តីរាយការណ៍ ក្នុងពេលនិយាយតាមវិទ្យុរដ្ឋអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យមិ្សលមិញ  លោក Liberman បានមានប្រសាសន៍ថា លើកក្រោយនៅពេលស៊ីរី ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងយន្តហោះរបស់ខ្លួនទៀត អ៊ីស្រាអែល នឹងបំផ្លាញកម្ទេចប្រព័ន្ធ ការពារនោះទាំងអស់ ដោយមិនចាំបាច់គិត ពិចារណាជាលើកទីពីរនោះទេ។

យោងតាមប្រភពពីស៊ីអិនអិន នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ការគម្រាមកំហែងបែបនេះ គឺធ្វើឡើង បន្ទាប់ពីស៊ីរី បានបាញ់មីស៊ីលប្រឆាំង យន្តហោះទៅលើយន្តហោះ ចម្បាំងអ៊ីស្រាអែល កាលពីរំលពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ដោយយោធាស៊ីរីអះអាងថា យន្តហោះបានវាយប្រហារតំបន់ ជិតទីក្រុងប៉ាម៉ៃរ៉ា ប៉ុន្តែអ៊ីស្រាអែលថា យន្តហោះខ្លួន មានគោលដៅវាយប្រហារ ការដឹកជញូនអាវុធតាមកប៉ាល់ ទៅឲ្យក្រុម Hezbollah  ដែលគាំទ្រដោយអ៊ីរ៉ង់ប៉ុណ្ណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • តោខៀវទៅតាមមើល កីឡាករខ្សែការពារក្លឹប Romaដល់ប្រទេសអាល្លឹម៉ង់... - 23/03/2017 20:18
  • Man Cityឈានដល់ កិច្ចព្រមព្រៀងគ្នា ជាមួយនឹងកីឡាករអ្នកចាំ ទីEd... - 23/03/2017 19:32
  • កាំភ្លើងធំ នឹងដេញថ្លៃ យកកីឡារArda Turan ត្រៀមការចាកចេញ របស់S... - 23/03/2017 19:07
  • Djibril Sidibe កំពុងពិចារណា ថានឹងទៅ Arsenal ឬ Barcelona - 23/03/2017 18:46
  • Monaco ដាក់លក់កីឡាករវ័យក្មេង Kylian Mbappe ក្នុងតំលៃ ៩៦លានផោ... - 23/03/2017 17:20
  • Marcello Lippi ៖ ចិនត្រូវការឈ្នះកូរ៉េខាងត្បូង ការប្រកួតជម្រុ... - 23/03/2017 16:43
  • ជប៉ុន ដាក់ឲ្យបម្រើការ ជាផ្លូវការ នូវនាវាផ្ទុក ឧទ្ធម្ភាគចក្រ... - 23/03/2017 16:04
  • គូស្នេហ៍តារាកូរ៉េ ៥ គូបែកគ្នានៅដើមឆ្នាំ ២០១៧ - 23/03/2017 15:47
  • រុស្ស៊ី គ្រោងចុះកិច្ច ព្រមព្រៀង បញ្ជូនឧទ្ធម្ភាគកច្រ ចម្បាំងជ... - 23/03/2017 15:31
  • ក្រុមហ៊ុនការពារជាតិ ST Engineering គ្រោងផលិត រថចម្បាំងពាសដែក... - 23/03/2017 15:01
  • Top