ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រថក្រោះជំនាន់ថ្មីរបស់រុស្ស៊ី ទំនងជាមានសមត្ថភាពនុយក្លេអ៊ែ 

រុស្ស៊ី ៖ រថក្រោះជំនាន់ថ្មីរបស់រុស្ស៊ី ទំនងជាអាចមានសមត្ថភាពនុយក្លេអ៊ែ ដោយវាមានបំពាក់ ប្រើគ្រាប់រថក្រោះនុយក្លេអ៊ែ ​ដែលនឹងក្លាយជាមីស៊ីលប្រឆាំងរថក្រោះ ដ៏ខ្លាំងក្លា មានសមត្ថភាពអាចកម្ទេចរថក្រោះសត្រូវ បានជាច្រើនគ្រឿង ក្នុងពេលតែមួយប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ ទស្សនាវដ្ដី The Diplomat ដែលបានលើកយកប្រភព ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន មកអះអាង ។ 

យោងតាមអត្ថបទព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Uralvagonzavod ដែលផលិតរថក្រោះ T-14 Armata មានគម្រោងដំឡើងកំាភ្លើង 2A83 ទំហំ១៥២មីលីម៉ែត្រថ្មី ឲ្យរថក្រោះ Armata ព្រមទាំងធ្វើការអភិវឌ្ឍ គ្រាប់នុយក្លេអ៊ែ សម្រាប់កំាភ្លើងនោះទៀតផង ហើយការកែកំាភ្លើង ឲ្យកាន់តែប្រសើរនោះ គឺជាគោលដៅដែលបានលើកឡើង អស់រយៈពេលច្រើនឆ្នាំ មកដល់បច្ចុប្បន្ន ប៉ុន្តែគ្រាប់រថក្រោះនុយក្លេអ៊ែ គឺជាការអភិវឌ្ឍថ្មី និងប្រកបដោយគ្រោះថ្នាក់។

តាមសេចក្តីរាយការណ៍របស់ Popular Mechanics លទ្ធផលនៃបន្ទុះគ្រាប់នុយក្លេអ៊ែនោះ នៅមិនទាន់មានអ្នកដឹងច្បាស់នៅឡើយទេ ​ប៉ុន្តែវានឹងចាំបាច់ ត្រូវតែមានឥទ្ធិពលតូចល្មម មិនបង្កការគម្រាមកំហែងគ្រោះថ្នាក់ ដល់កងកម្លាំងជាមិត្តរបស់ខ្លួន ហើយកាំភ្លើងរថក្រោះ T-14 Armata នាពេលបច្ចុប្បន្ន គឺជាប្រភេទ 2A82 ទំហំ១២៥មីលីម៉ែត្រ ហើយមានរយៈចម្ងាយវាយប្រហារ ប្រកបដោយប្រសិទ្ធភាពជាអតិបរិមា ៤,៣ម៉ាយ ចំណែកកាំភ្លើងថ្មី ទំហំ១៥២មីលីម៉ែត្រ នឹងមានរយៈចម្ងាយប្រហារឆ្ងាយជាង គឺប្រមាណ៥ម៉ាយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man City ចង់បាន Mbappe ព្រមទាំងហ៊ានចំណាយ តម្លៃបំបែក ឯកទក្តកម... - 24/04/2017 19:15
  • ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចែក ១លានសំបុត្រ ក្នុងការហោះហើរ ទៅ... - 24/04/2017 17:34
  • របៀបកាត់សក់ បែបប្រពៃណី គួរឱ្យខ្លាចរបស់បុរស ចំណាស់នេះកំពុងល្... - 24/04/2017 17:21
  • PSG បន្តកុងត្រាថ្មី ដល់ខ្សែការពារ Serge Aurier បញ្ចប់ការចង់ប... - 24/04/2017 17:13
  • ស្ទើរមិនជឿសោះ! កុំតែប៉ូលិសឃាត់ កុំអីក្មេងប្រុសវ័យ១២ឆ្នាំ បើក... - 24/04/2017 16:17
  • រូបភាពមួយសន្លឹក Sweet បំផុតរបស់ Gigi Hadid ជាមួយមិត្តប្រុស Z... - 24/04/2017 15:58
  • ផ្ទាំងគំនូរបុរាណ នៅព្រះវិហារ ក្នុងខេត្ត Hebei ត្រូវជួសជុលឡើង... - 24/04/2017 15:47
  • ការសិក្សារបស់យូអិន៖ ហានិភ័យបង្កឡើងដោយ ប្រើអាវុធនុយក្លេអ៊ែ ក... - 24/04/2017 15:16
  • Angelababy បង្ហាញខ្លួនលើកដំបូង ក្រោយសម្រាលកូន - 24/04/2017 14:19
  • គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាស... - 24/04/2017 13:50
  • Top