ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាមេរិក ដាក់ពង្រាយរាដា បច្ចេកវិទ្យាខ្ពស់ ដើម្បីគ្រប់គ្រង សក្ដានុពលមីស៊ីល ផ្លោងឆ្លងទ្វីប ICBM

វ៉ាស៊ីនតោន៖ យោងតាមការលើកឡើង របស់រដ្ឋមន្រ្ដីការពារជាតិអាមេរិក បានឲ្យដឹងថា​ អាមេរិកដាក់ពង្រាយប្រព័ន្ធរាដា បច្ចេកវិទ្យាខ្ពស់ដែលមានមូលដ្ឋាន នៅមហាសមុទ្រ បានចាកចេញពី កោះហាវ៉ៃ ដើម្បីធ្វើការគ្រប់គ្រង ការធ្វើតេស្ដ គ្រាប់ មីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ប្រទេស កូរ៉េខាងជើង ក្រោយពីប្រទេស កុម្មនីស្ដមួយនេះ បានប្រកាសថា អាចធ្វើ តេស្ដបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឲ្យតែមានការចេញបញ្ជា និងជ្រើសរើសពី មេដឹកនាំរបស់ខ្លួន។

កាលពីដើមខែមករា​ មេដឹកនាំផ្ដាច់ ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងពីជំហររបស់ ប្រទេសមួយនេះថា នឹងជិតធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលគ្រាប់មីស៊ីលប្រភេទថ្មីនេះ មានសមត្ថភាពអាច បាញ់ក្នុងរយៈច ម្ងាយរហូតដល់ទៅ ១៣,០០០គីឡូម៉ែត្រ និងថែមទាំងបានបញ្ជាក់ថា បន្ដអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ បំពាក់ជាមួយ គ្រាប់មីស៊ីល ដែលអាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានលើកឡើងបន្ដទៀតថា ប្រព័ន្ធរាដា SBX បានចាកចេញពីមូលដ្ឋានកាលពីថ្ងៃចន្ទ និងជាទៅដល់គោលដៅរបស់វា ក្នុងរយៈចម្ងាយប្រហែលជា ២០០០ម៉ាយ ស្មើនឹង ៣,២១៨គីឡូម៉ែត្រពីតំបន់ ភាគខាង លិចកោះហាវ៉ៃ រហូតដល់ចុងខែមករា ឆ្នាំ២០១៧នេះ ហើយរាដាដ៏ទំនើបនេះ មានសមត្ថភាពអាចតាមដាន គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM និងមីស៊ីលដែលគ្មាន និងមានសញ្ញាគំរាមកំហែង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កាន់តែងាយស្រួល ជាមួយក្រុមហ៊ុនតិចណូ ខនស្ដ្រាសសិន ផ្តល់ជូនសេវា... - 21/01/2017 09:09
  • មនុស្ស៣នាក់ រងរបួស និងជាង២០០នាក់ទៀត ចាប់ខ្លួន នៅក្នុងក្បួនតវ... - 21/01/2017 08:31
  • Yang Hyun Suk ថា Park Boom ជាមូលហេតុធំ ធ្វើឱ្យមានការរំសាយ ក្... - 20/01/2017 20:19
  • នាង Jenifer Lopez និង Drake សហការចម្រៀង ថ្មីខណៈល្បី ទំនាក់ទំ... - 20/01/2017 19:16
  •  មាស សម្ផស្ស សម្រេចចិត្តលែងលះ ជាមួយនឹងស្វាមី ដែលមិនបានរៀបការ... - 20/01/2017 17:01
  • បុគ្គលិកពន្លត់ អគ្គិភ័យ៣០នាក់ បានស្លាប់ និងជាច្រើននាក់ ទៀតរ... - 20/01/2017 16:35
  • ក្រុមហ៊ុនផលិត សព្វាវុធអាហ្វ្រិក ខាងត្បូង កំពុងបញ្ជូនរថយន្ត ល... - 20/01/2017 14:49
  • រូបចម្លាក់ឈើ បុណ្យចូលឆ្នាំ បានចុះបញ្ជី អង្គការយូណេស្កូ - 20/01/2017 14:03
  • កំពូលតារា សម្តែងស្រីសិចស៊ី បំផុតទាំង១០រូប ក្នុុងភាពយន្តភ័យរន... - 20/01/2017 13:37
  • ក្រុុមស.ស.យ.កខណ្ឌពោធិ៍សែនជ័យ ប៉ះក្រុុមស.ស.យ.កខេត្តស្វាយរៀង វ... - 20/01/2017 13:26
  • Top