Event

គម្រោងថ្មី អ័រគីដេ ពោធិ៍ចិនតុង សម្ពោធបើក ការដ្ឋានសាងសង់ និងបើកលក់ឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជាយើងបានកំពុងបញ្ចប់ ស្របពេលដែលសេដ្ឋកិច្ចក៏បានកំពុងងើបឡើងវិញផងដែរនោះ កាលពីថ្មីៗនេះ ដើមខែឧសភា ឆ្នាំ2020 ក្រុមហ៊ុនORKIDE DEVELOPMENT ដែលគ្រប់គ្នាបានស្គាល់ថាជា ក្រុមហ៊ុន អ័រគីដេវីឡា បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងថ្មី មានទីតាំងក្បែរវត្តតាំងកសាង ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងទីប្រជុំជន ប្រកបដោយសក្តានុពលខ្លាំង។

គម្រោងថ្មី ដែលមានឈ្មោះថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងទីតាំងថ្មី របស់ក្រុមហ៊ុនORKIDE DEVELOPMENT ដែលកំពុងមានទីតាំងស្ថិតនៅផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលភាគច្រើនគេស្គាល់ថាជាផ្លូវវត្តតាំងកសាង។ តាមការអោយដឹងពីគម្រោងថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។

តាមរយ:ព័ត៌មានផេកផ្លូវការ បានអោយដឹងថា នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ គម្រោងនេះនឹងបើក លក់ជូនអតិថិជនជាមួយ នឹង ការ ផ្តល់ ជូន ដែល លោក អ្នក នឹក ស្មាន មិន ដល់ ថែម ទៀត ផង។

ប្រសិនបើអតិថិជន ចង់ ដឹង អំពី គម្រោង ដ៏ ថ្មី មួយ នេះ និង ដើម្បី ទទួល ព័ត៌មាន ឲ្យ កាន់ តែ លម្អិតសូមផ្តល់លេខទូរស័ព្ទរបស់លោកអ្នកតាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ តាមរយៈលេខទូរស័ព្ទ 098 733 333 ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកវិញនៅមុនពេលបើកលក់ ។

Most Popular

To Top