Event

អ្នកកំពង់ស្ពឺ៖ ទិញភេសជ្ជៈប៉ូវកម្លាំងវើក ១កំប៉ុង ថាទុកប៉ូវប្រពន្ធ គាស់ឆាច់ ចេញ ៥០លាន ប៉ូវកម្លាំងចិត្តពេញមួយផ្ទះ

ភ្នំពេញ៖ ដោយចង់យកចិត្តភរិយា ដែលមកពីធ្វើការហត់នឿយ លោក សេង ស្រីទូច បានទិញភេសជ្ជៈប៉ូវ កម្លាំងវើក WURKZ ១កំប៉ុង ទុកឱ្យភរិយា ពេលគាស់ឈ្នះទឹកប្រាក់ ៥០លានរៀលភ្លាមៗផ្អើលអស់ អ្នកភូមិគង្រុត ឃុំពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

លោករៀបរាប់ការឈ្នះថា៖ «កាលពីថ្ងៃសៅរ៍ ទី២៣ ម៉ោងប្រហែល៦ល្ងាច ប្រពន្ធខ្ញុំទើបចេញ ពីធ្វើការរោងចក្រ ខ្ញុំឃើញគាត់ហត់ក៏ទិញវើក WURKZ ទុកឱ្យគាត់១កំប៉ុង។ ខ្ញុំក៏បានគាស់មុននឹងហុចឱ្យគាត់ ដល់តែសម្លឹងក្រវិលកំប៉ុង ស្រាប់តែឃើញគេដាក់៥០លាន។ ខ្ញុំអររំភើប រត់មកឱបប្រពន្ធ ទឹកភ្នែករលីងរលោងទាំងពីរនាក់ ទាំងល្ងាចផ្អើលអស់ អ្នកភូមិជាប់ៗគ្នានោះទៀត»។

លោកបន្តថា៖ «ល្មមដល់ពេលដែលខ្ញុំ ផ្តល់សុភមង្គលថ្មីមួយបែបផ្សេងដោយមានផ្ទះ ល្មមសម្រាប់គ្រួសារ ជាទីស្រលាញ់ហ្នឹងគេហើយ។ ខ្ញុំតែងតែហៅរកសំណាងរហូត រហូតដល់មានថ្ងៃនេះ សំណាងពិតជាមើល មិនឃើញមែន»។

បុគ្គលិកអង្គការមួយ ដែលជួយឧបត្ថម្ភ ដល់ក្មេងៗនៅស្រុកឧត្តុង្គរូបនេះ នឹងយកទឹកប្រាក់ ៥០លានរៀល ដើម្បីសាងសង់ផ្ទះល្មមមួយ សម្រាប់គ្រួសារតូចរបស់គាត់ ព្រោះសព្វថ្ងៃលោក និង ក្រុមគ្រួសារ ស្នាក់នៅក្រោមដំបូលផ្ទះ តូចចង្អៀតមួយប៉ុណ្ណោះ៕


Most Popular

To Top