ប្រធានក្រុមហង្សក្រហម Liverpool កីឡាករសញ្ជាតិ អង់គ្លេស Henderson កំពុងរីករាយយ៉ាងខ្លាំងជាមួយនឹងការឈានចូលមក ដល់វ័យ៣០ឆ្នាំ របស់ខ្លួនហើយបានលើកឡើងថាគាត់នឹងនៅតែអាចបន្តលេងនៅ Anfield ជាច្រើនរដូវកាលទៀត។ Jordan Henderson នៅថ្ងៃនេះបានអះអាងថា ប៉ុន្មានរដូវកាលចុងក្រោយរបស់គាត់ជាមួយនឹងក្លឹបបានទទួលជោគជ័យយ៉ាងខ្លាំងហើយ មានអារម្មណ៍ថាពេលនេះគាត់មានអាយុទើបតែ២៥ឆ្នាំប៉ុណ្ណោះដូចនេះសង្ឃឹមថានឹងនៅតែ អាចលេងនៅទីនេះរយៈពេលយ៉ាងហោចណាស់៧ឆ្នាំទៀត។ គួរឲ្យដឹងដែរថាកុងត្រារបស់គាត់បច្ចុប្បន្ន មានសុពលភាពរហូតទៅដល់ ឆ្នាំ២០២៣ប៉ុន្តែមុននេះគាត់បានលើកពានរង្វាន់ល្បីៗជាច្រើនទៅ ហើយដូចជា Champion League....
អាល្លឺម៉ង់៖ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បង្គន់ចំនួន២ដែលស្ថិត នៅយុគសម័យមជ្ឈិមសម័យរបស់មនុស្សមានអាយុប្រហែលជា ៥០០ ឆ្នាំអាចបង្ហាញ ពីការផ្លាស់ប្តូររបបអាហារចាប់តាំងពីសតវត្សទី ១៥ បានអាចបណ្តាលឲ្យមានជំងឺជាច្រើន ដូចជារលាកពោះ ជំងីប្រតិកម្មអាហារ និងធាត់ដុះក្បាលពោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានដឹកនាំប្រទេសអាល្លឺម៉ង់បានវិភាគដីល្បាប់ពីបង្គន់ប្រវត្តិសាស្រ្តចំនួន២ដែលត្រូវបានគេរកឃើញនៅក្រុងយេរូសាឡិមនៃអ៊ីស្រាអែល និងរដ្ឋធានី Latvian នៃប្រទេសRiga។ ការវិភាគបាក់តេរីពោះវៀនពីសម័យមុនអាចផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជួយអ្នកជំនាញឲ្យយល់កាន់តែច្បាស់អំពីសុខភាពក្រពះ ពោះវៀនរបស់ប្រជាជនសម័យទំនើប។ ភស្តុតាងនៃការលូតលាស់រាងកាយបានបង្ហាញថា ការផ្លាស់ប្តូរអតិសុខុមប្រាណបានជួយនាំឲ្យមានជំងឺដូចជាជំងឺរលាកពោះវៀន ជំងឺប្រតិកម្មអាលែហ្សី និងធាត់។...
នូវែលហ្សេឡង់៖ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ប្រទេសនូវែលហ្សេឡង់ កំពុងតែកែសម្រួលហ្សែនសត្វគោយកទឹកបោះ ដោយបំណះពណ៌ប្រផេះ ជំនួសឲ្យពណ៌ខ្មៅដើម្បីជួយសង្គ្រោះ ពួកគេពីការផ្លាស់ប្តូរអាកាសធាតុ ដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមកពីប្រទេសនូវែលហ្សេឡង់ កំពុងប្រើប្រាស់ការកែសម្រួលហ្សែន CRISPR ដើម្បីបង្កើតសត្វគោដែលមានបំណះពណ៌ ប្រផេះជំនួសឲ្យពណ៌ខ្មៅនឹង កាត់បន្ថយបរិមាណកម្ដៅដែលសត្វស្រូបយក ពេលកំពុងនៅលើវាលស្មៅ។ ការផ្លាស់ប្តូរហ្សែនត្រូវបានធ្វើឡើង នៅក្នុងកោសិកាស្បែករបស់ កូនពីឈ្មោល Holstein Friesian ជាសត្វគោយកទឹកដោះគោដែល...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតស្មាត ហ្វូនយក្សអាមេរិក Apple ត្រូវបានគេរំពឹងថា នៅថ្ងៃអង្គារនេះ នឹងបង្ហាញនូវម៉ូដែលទូរស័ព្ទ iPhone 12 ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង ទទួលការយកចិត្តទុកដាក់ខ្ពស់ បំផុតជាមួយការភ្ជាប់បណ្តាញ ទូរគមនាគមន៍ថ្មី 5G នៃការអាប់ដេតត្រូវចាត់ ទុកថានឹងនាំសំណាង ឲ្យក្រុមហ៊ុនយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុន Apple នឹងណែនាំជម្រើសនៃទូរស័ព្ទ...
ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ – អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយ...
បរទេស៖នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីក្រសួងចារកម្មអីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងជំទាស់ការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ឲ្យទៅប្រទេសកាតា ដោយបានលើកឡើងពីភាពចំបាច់ចំពោះការរក្សាឧត្តមភាពយោធាអ៊ីស្រាអែល នៅក្នុងតំបន់។ រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក Eli Cohen បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ តាមវិទ្យុទាហានអ៊ីស្រាអែល នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ព័ត៌មានមួយ ដែលថា ប្រទេសកាតា បានដាក់សំណើផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន សុំទិញយន្តហោះចម្បាំងបំបាំងកាយ F-35។ គួរបញ្ជាក់ថា...
កំពតៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ ក្រោមទុនវិនិយោគប្រមាណ ៩៥លានដុល្លារ បាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។ អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។ លោកបានបញ្ជាក់ថា...
ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖ ១. ប្រេងល្ង កម្ដៅប្រេងល្ង ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឱ្យក្ដៅពេក។ ក្រោយពេលដុសសម្អាតធ្មេញរួច...
កីឡាករខ្សែការពារស្លាបសញ្ជាតិអង់គ្លេស Ashley Young នៅថ្ងៃអាទិត្យនេះត្រូវបានគេដាក់ ឲ្យស្ថិតនៅដាច់ដោយឡែកហើយក្រោយពេលដែលត្រូវបាន បង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩កាលពីព្រឹកថ្ងៃសៅរ៍។ មានន័យថា Young នឹងមិនអាចមានវត្តមាន ដើម្បីជួយក្រុម Inter Milan ក្នុងងការប្រកួតប៉នឹងក្រុម AC Milan ឡើយនៅចុងសប្តាហ៍ក្រោយនេះ។ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលកីឡាករទាំងឡាយ បានវិលត្រឡប់ពីការងារដើម្បីជម្រើសជាតិរបស់ពួកគេវិញ ទាំងអស់ទៅហើយនោះ។ គួរឲ្យដឹងដែរថាYoung ដែលមានវ័យ៣៥ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួនឲ្យ...
បរទេស៖កងកម្លាំងការពារតំបន់ឆ្នេរជប៉ុន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាចិនពីរគ្រឿង បានធ្វើដំណើរចូលក្នុងអ្វីដែលប្រទេសជប៉ុនចាត់ទុកថា ជាដែនទឹករបស់ខ្លួន នៅជិតកោះមានជម្លោះនៅដែនសមុទ្រចិនខាងកើត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីតំណាងកងកម្លាំងការពារតំបន់ឆ្នេរជប៉ុនមួយរូប បាននិយាយថា វាជាលើកទី២១នៅក្នុងឆ្នាំនេះ ដែលនាវាចិនបានចូលក្នុងដែនទឹកជប៉ុន ហើយនេះជាលើកទីមួយ គិតចាប់តាំងពីចុងខែសីហាមក។ ប៉ុន្តែនៅពេលភ្លាមៗនេះ...