ព្រឹត្តិការណ៍

YouTube កំពុងធ្វើឲ្យមាតិកាស្លាករបស់អ្នកច្នៃប្រឌិត ផ្តោតលើកុមារដើម្បីអនុវត្តតាមដំណោះស្រាយ ទីតាំងសំខាន់មួយៗ

អាមេរិក៖ក្រុមហ៊ុន YouTube កំពុងតម្រូវឲ្យអ្នកច្នៃប្រឌិតបង្ហាញថា តើខ្លឹមសាររបស់ពួកគេត្រូវបានតម្រង់ទិសដៅលើកុមារក្នុងការអនុញ្ញាតដើម្បីអនុលោមតាមបណ្តឹងដ៏សំខាន់មួយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


នៅពេលត្រូវជូនដំណឹងដោយអ្នកបង្កើតមាតិកា គេហទំព័រ YouTube នឹងបិទការផ្សាយពាណិជ្ជកម្ម បានកំណត់នៅលើវីដេអូរបស់ពួកគេដែលធ្វើឲ្យពួកគេគោរពតាមច្បាប់គ្រប់គ្រង ការអនុវត្ត ការប្រមូលទិន្នន័យទាក់ទងនឹងកុមារ។


យោងតាមគេហទំព័រ The Vergeថា ការផ្លាស់ប្តូរនេះគឺជាលទ្ធផលផ្ទាល់នៃការទូទាត់ប្រាក់ចំនួន ១៧០ លានដុល្លារអាមេរិកក្នុងនោះគេហទំព័រ YouTube ត្រូវបានគេរកឃើញថា បានបំពានច្បាប់ការពារសិទ្ធិឯកជនលើអ៊ីនធើណេតរបស់កុមារ ដោយប្រើការផ្សាយពាណិជ្ជកម្មដែលមានគោលដៅដើម្បីផ្សព្វផ្សាយដល់អ្នកមើលប៉ុស្តិ៍កុមារពេញនិយម។


នៅក្រោមលក្ខន្តិកៈនោះយូធ្យូបមិនត្រូវបានអនុញ្ញាតិឲ្យប្រើក្បួនដោះស្រាយគោលដៅផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើអ្នកដែលមានអាយុក្រោម ១៣ ឆ្នាំឡើយ។ ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់យូធូបបានធ្វើឲ្យមានការព្រួយបារម្ភចំពោះអ្នកបង្កើតមាតិកាមួយចំនួនដែលចង្អុលបង្ហាញថា វាពិបាកក្នុងការដឹងច្បាស់ថា តើមាតិកាណាដែលមានលក្ខណៈសមស្របចំពោះកុមារ។


លោក Dan Eardley អ្នកច្នៃប្រឌិតម្នាក់ដែលពិនិត្យឡើងវិញនូវប្រដាប់ប្រដាក្មេងលេងដែលប្រមូលបានបានប្រាប់ The Verge ថា “ អ្នកច្នៃប្រឌិតត្រូវទទួលខុសត្រូវដោយផ្ទាល់ដោយ FTC ។ “វាគួរឲ្យខ្លាចជាពិសេស ពីព្រោះកិរិយាស័ព្ទ” ដឹកនាំដោយក្មេងនិងទាក់ទាញក្មេង “គឺមិនច្បាស់ទេ វាពិបាកនឹងដឹងថាតើយើងរំលោភ ឬអត់។


ការបន្ថែមភាពច្របូកច្របល់គឺជាការពិតថា គេហទំព័រ YouTube បានបដិសេធមិនផ្តល់ជូនអ្នកប្រើប្រាស់នូវគោលការណ៍ណែនាំច្បាស់លាស់នៅពេលមាតិកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងនៅពេលដែលវាមិនមាន៕ដោយ៖លី ភីលីព

Most Popular

To Top