ព្រឹត្តិការណ៍

កូរ៉េខាងត្បូងចាប់អ្នកតវ៉ា ពីបទជ្រៀតចូល ក្នុងមូលដ្ឋានទ័ពជើងទឹកជេជូ

បរទេស៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនអ្នកតវ៉ាម្នាក់ នៅថ្ងៃចន្ទម្សិលមិញនេះ ពាក់ព័ន្ធនឹងហេតុការណ៍ មានមនុស្សចំនួន៤នាក់ ដែលជ្រៀតចូល ទៅក្នុងមូលដ្ឋានទ័ពជើងទឹកមួយ ដែលស្ថិតនៅលើកោះជេជូ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ប្រាប់ថា តុលាការស្រុកជេជូ បាននិយាយនៅថ្ងៃចន្ទថា ជនជាប់ចោទ ដែលមាននាមត្រកូល សុង បានឆ្លងចូលមូលដ្ឋានទ័ព និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។

តុលាបាននិយាយប្រាប់ថា ដៃគូរបស់លោក សុង ដែលគេស្គាល់នាមត្រកូលថា រីយូ មិនត្រូវបានចាប់ខ្លួននោះទេ គឺតុលាការបានច្រាលចោល ដីការចាប់ខ្លួនលោក រីយូ ដោយសារខ្វះភស្តុតាង បញ្ជាក់ថា លោក រីយូ ព្យាយាមរត់គេខ្លួន និងបំផ្លាញភស្តុតាង នៃការរំលោភបំពាននោះ ចំណែកលោក សុង វិញគឺផ្ទុយពីនោះ ដោយលោកមានទោសទាំងពីរករណី៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top