ព្រឹត្តិការណ៍

នាវាដឹកប្រេងអ៊ីរ៉ង់ ចូលជិតដល់ឆ្នេរ វេណេស៊ុយអេឡា

បរទេស៖ នាវាដឹកប្រេងគ្រឿងទីមួយ ក្នុងចំណោមនាវាដឹកប្រេងចំនួន ៥គ្រឿង ដឹកប្រេងដែលអ៊ីរ៉ង់ផ្គត់ផ្គង់ទៅឲ្យ ប្រទេសវេណេស៊ុយអេឡា តាមសេចក្តីរាយការណ៍ បានចូលទៅជិតដល់កំពង់ផែ របស់ក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡាហើយ ស្របពេលដែលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ សម្តែងការថ្លែងអំណរគុណ ចំពោះអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

យោងតាមប្រភពពីក្រុមហ៊ុន និងទិន្នន័យរបស់ភ្នាក់ងារ Refinitiv Eikon បានឲ្យដឹងថា នាវាដឹកប្រេង ឈ្មោះ Fortune បានជិតចូលទៅដល់កំពង់ផែ El Palito ដែលស្ថិតនៅជិតរដ្ឋធានី ការ៉ាកាស់ ចំណែកនាវាគ្រឿងទី២ ឈ្មោះ Forest បានចូលក្នុងសមុទ្រការ៉ាប៊ីនហើយ កាលពីថ្ងៃសៅរ៍ ហើយនាវា ៣គ្រឿងផ្សេងទៀត កំពុងតែធ្វើដំណើរឆ្លងកាត់ តាមមហាសមុទ្រអាត្លង់ទិក។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ កាលពីដើមខែនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែពិចារណាចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹង ការដឹកជញ្ជូនប្រេងនានា ប៉ុន្តែមិនបានផ្តល់សេចក្តី លម្អិតជាក់លាក់នោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top