ព្រឹត្តិការណ៍

ក្រុមហ៊ុន Honor បង្ហាញស្មាតហ្វូនមួយ មានសមត្ថភាព វាស់សីតុណ្ហភាព របស់អ្នកប្រើប្រាស់

ចិន ៖ ក្រុមហ៊ុនស្មាតហ្វូនយក្ស របស់ប្រទេសចិន Honor បានដាក់បង្ហាញស្មាតហ្វូន ជាមួយឧបករណ៍ អាចវាស់សីតុណ្ហភាព និងដឹងពីធ្លាក់ចុះ សីតុណ្ហភាព រហូតដល់មួយភាគដប់ នៃដឺក្រេនៅពេលពាក់ជាប់ នឹងកដៃ ឬមុខរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាម XDA Developers ថា ស្មាតហ្វូនប្រភេទនេះ មានឈ្មោះថា Honor Play 4 Pro បង្ហាញវត្តមានលើវីដេអូ នៅលើគណនី Weibo របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Honor ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្មាតហ្វូនយក្សចិន Huawei គ្រោងនឹងបញ្ចេញ ឧបករណ៍នេះ នៅក្នុងប្រទេសចិន ប៉ុន្តែមិនបានប្រកាស ពីផែនការណាមួយ សម្រាប់ការ ចេញផ្សាយជាអន្តរជាតិឡើយ ។

ស្មាតហ្វូននេះ នឹងដាក់លក់នៅប្រទេសចិន ក្នុងតម្លៃប្រហែល៤២០ដុល្លារ រួមទាំងឧបករណ៍ចាប់សញ្ញា សីតុណ្ហភាព ឬ តម្លៃ៤០៧ដុល្លារ គ្មានឧបករណ៍ ។ តាមរាយការណ៍របស់ The Verge បានឲ្យដឹងថា Play 4 Pro នឹងដំណើរការនៅក្នុងសីតុណ្ហភាពវិសាលមានចន្លោះពី -២០ អង្សាសេទៅ ១០០ អង្សាសេឬប្រហែល -៤ ដល់ ២១២ អង្សាហ្វារិនហៃ៕
ដោយ៖លី ភីលីព

Most Popular

To Top