ព្រឹត្តិការណ៍

គ្រាមួយក្នុងសម័យ សង្គ្រាមត្រជាក់ ដែលអាមេរិកប្រកាស ទទួលស្គាល់ កម្មុយនីសចិន

ប្រវតិ្តសាស្ត្រ: នៅក្នុងការប្រកាសមួយក្នុងចំណោម សុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងសម័យសង្រ្គាមត្រជាក់ គឺនាថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថានៅថ្ងៃទី១ខែមករាឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកនឹងធ្វើការទទួលស្គាល់ជាផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនងជាមួយតៃវ៉ាន់។

បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យ របស់លោកម៉ៅសេទុង នៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្ជាប់ខ្ជួន ក្នុងការទទួលស្គាល់របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញអាមេរិចបន្តទទួលស្គាល់និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិន ដែលត្រូវបានបង្កើតឡើងដោយឈៀងកៃសេកនៅកោះតៃវ៉ាន់ទៅវិញ។ 

នៅឆ្នាំ១៩៥០ក្នុងអំឡុងសង្គ្រាមកូរ៉េកងកម្លាំងប្រដាប់អាវុធអាមេរិកនិងទាហានកុម្មុយនីសចិនបានប៉ះទង្គិចគ្នាម្តងដែរហើយនៅកំឡុងទសវត្សឆ្នាំ១៩៦០សហរដ្ឋអាមេរិចបានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងទៅលើការគាំទ្រនិងជំនួយ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនចំពោះវៀតណាមខាងជើង កំឡុងសង្គ្រាមនៅវៀតណាម។

ទោះយ៉ាងណានៅទសវត្សរ៍ឆ្នាំ១៩៧០ ស្ថានភាពថ្មីមួយបានកើតឡើង។ តាមទស្សនៈរបស់សហរដ្ឋអាមេរិក ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាមានិតចិននឹងអាចនាំមក នូវផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយជាមិនខានហើយក្នុងនោះផងដែរ អ្នកជំនួញជនជាតិអាមេរិកជាច្រើនមានបំណងចង់ទាញយក ប្រយោជន៍ពីទីផ្សារចិនដ៏ធំដែលនេះទំនងជាមូលហេតុចំបងមួយ ដែលអាមេរិកបែរជាសម្រេចចិត្តបង្កើតទំនាក់ទំនងល្អ ជាមួយនឹងប្រទេសចិនឡើងវិញបែបនេះនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top