ព្រឹត្តិការណ៍

វិនិយោគិន នៅហុងកុង កំពុងបង្កើនការ ផ្ទេរដុំមាស ចេញពីហុងកុង ទៅកន្លែងផ្សេងទៀត

បរទេស៖ អ្នកមានទ្រព្យស្តុកស្តម្ភនៅហុងកុងត្រូវបាន គេរាយការណ៍ថា កំពុងបង្កើនការផ្ទេរបរិមាណមាស ចេញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ ហុងកុង ទៅកន្លែងផ្សេងទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់សម្តីឈ្មួញលក់មាសដុំ, ព័ត៌មានបានផ្សាយថា វិនិយោគិនក្នុងវិស័យឯកជនបានផ្ទេរមាស ១០ ភាគរយនៃមាសរបស់ពួកគេពីទីក្រុងហុងកុង ទៅប្រទេសនានាដូចជាសិង្ហបុរី និងស្វ៊ីស ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។

ការផ្ទេរមាសត្រូវបានគេរាយការណ៍ ជាលើកដំបូងបានចាប់ផ្តើមកាលពីឆ្នាំមុន ក្នុងកំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានដណ្តើមកាន់កាប់ទីក្រុង និងប្រមូលផ្តុំគ្នា បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខថ្មីពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភចំពោះស្ថិរភាពនាពេលអនាគត និង“ បញ្ហាច្បាប់” ។

លោក Joshua Rotbart ប្រធានក្រុមហ៊ុន J Rotbart & Co ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ជាអ្នកចែកចាយនិង អ្នកផ្គត់ផ្គង់មាស បានមានប្រសាសន៍ថា “ អតិថិជនជាច្រើនឥឡូវនេះយល់ឃើញថា ទីក្រុងហុងកុងគឺមានហានិភ័យ ជាងអំណាចច្បាប់ដទៃទៀត” ។

យោងតាមអ្នកជំនាញ នៅពេលដែលច្បាប់នេះត្រូវ បានអនុម័ត មាន“ ប្រតិកម្មឆ្លើយតបភ្លាមៗពីអ្នករស់នៅហុងកុង និង ស្នើសុំឱ្យរក្សាទុកវា [មាស] នៅកន្លែងផ្សេងទៀត” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top