ផ្សេងៗ

ថៃ៖ ការរួមភេទរបស់យុវវ័យមានការថយចុះ ប៉ុន្តែការប្រើប្រាស់ស្រោមអនាម័យ កើនឡើង

បរទេស៖ មូលនិធិលើកកម្ពស់សុខភាពថៃនិយាយថា យុវជនដែលមានអាយុចន្លោះពី ១៦ឆ្នាំ និង ១៧ ឆ្នាំ មានការរួមភេទតិច ប៉ុន្តែមានការប្រើប្រាស់ស្រោមអនាម័យកើនឡើង។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chartwut Wangwol ប្រធានមូលនិធិការិយាល័យគ្រប់គ្រងហានិភ័យសុខភាព ដោយស្រង់ទិន្នន័យពីនាយកដ្ឋាន គ្រប់គ្រងជំងឺថា ការរកឃើញនេះបានមកពីការស្ទង់មតិរបស់និស្សិតជំនាញវិជ្ជាជីវៈឆ្នាំទី ២ និងសិស្សនៅអាយុប្រហាក់ប្រហែលគ្នានៅ Mathayom ៥ (ថ្នាក់ទី ១១) ចន្លោះឆ្នាំ ២០១៥ និង ២០១៧ ។

និស្សិតផ្នែកវិជ្ជាជីវៈឆ្នាំទី ២ (Por Wor Chor 2) និងនិស្សិត Mathayom 5 និស្សិតទាំងពីរភេទ បានចូលរួមក្នុងការស្ទង់មតិនេះ ខណៈដែលនាយកដ្ឋានបានកំណត់ថា ពួកគេតំណាងអោយនិស្សិតដែលមានអាយុអាចរួមភេទបានក្នុងចំនោមអ្នកដែលកំពុងសិក្សា។ ក្នុងឆ្នាំ ២០១៧ ជាមធ្យមសិស្សប្រុស – ស្រីចំនួន ៤២% នៅ Por Wor Chor 2 ដែលបានធ្លាប់រួមភេទគឺធ្លាក់ចុះពីជិត ៥០ភាគរយ ទាំងភេទទាំងពីឆ្នាំមុន។ នៅឆ្នាំ ២០១៧ , ២៥ ភាគរយនៃនិស្សិតប្រុសនៅ Mathayom 5 និង ១៧ ភាគរយនៃនិស្សិតស្រី គឺធ្លាប់មានការរួមភេទ។ ចំនួននេះស្ទើរតែដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ មាននិស្សិតកាន់តែច្រើនទាំងនៅ Por Wor Chor 2 និង Mathayom 5 បានប្រើស្រោមអនាម័យ។

ក្នុងឆ្នាំ ២០១៧ និស្សិតប្រុស ៦៩ ភាគរយនៅ Por Wor Chor 2 បានប្រើស្រោមអនាម័យនៅពេលពួកគេរួមភេទលើកដំបូង បើប្រៀបធៀបជាមួយនិស្សិតស្រី ៧៤ ភាគរយដែលស្នើសុំឱ្យដៃគូរបស់ពួកគេប្រើស្រោមអនាម័យ។ ក្នុងឆ្នាំដដែល និស្សិតប្រុស ៧៥ភាគរយ នៅ Mathayom 5 បានប្រើស្រោមអនាម័យក្នុងពេលរួមភេទលើកដំបូង ខណៈនិស្សិតស្រី ៧៧ នាក់បានស្នើសុំដៃគូរបស់ពួកគេប្រើស្រោមអនាម័យ។

យ៉ាងណាក៏ដោយ មូលនិធិនេះមិនបានផ្តល់តួលេខប្រៀបធៀបសម្រាប់ឆ្នាំមុននៃឆ្នាំ ២០១៦ ទេ ប៉ុន្តែបានបញ្ជាក់ថា មានការកើនឡើងនៃការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមសិស្សទាំងពីរភេទទាំង ២ នៅកម្រិត Por Wor Chor 2 និង Mathayom 5៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top