ព័ត៌មានជាតិ

ផ្តើមឧត្តមភាពថ្មី នៃគោលដៅទេសចរណ៍ ចម្រុះឥតគូប្រៀប ក្នុងប្រទេសកម្ពុជា ជាមួយ Arjuna រីសត និងស៉្បាដ៏ប្រណីត

ព្រះសីហនុ ៖ JHL Collection មានមោទកភាពជាខ្លាំង នូវសមិទ្ធផល នៃការពង្រីក និងពាំនាំយីហោរបស់ខ្លួន មកកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួន ជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។

Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំ ក្នុងយុគសម័យថ្មី ដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះ រះនៅលើឆ្នេរសមុទ្រកម្ពុជា ។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួម បញ្ចូលគ្នាដំបូងគេ ក្នុងខេត្តព្រះសីហនុ ដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត និងស៉្បា គឺជាគោលដៅពិសេសមួយ សម្រាប់អតិថិជនគ្រប់ៗរូប។

លោក Rina Mariani អ្នកគ្រប់គ្រងទូទៅនៃ Arjuna រីសត និងស៉្បា បានមានប្រសាសន៍ថា “ការរចនា Arjuna រីសត និងស៉្បា គឺជាការរួមបញ្ចូលគ្នា នូវភាពអស្ចារ្យ និងភាព ដែលគួរឱ្យស្ញប់ស្ញែងនៃសាវតាររាជវង្សខ្មែរ ជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ ។ គ្រប់ចំនុចលម្អិតទាំងអស់ រាប់ចាប់ពីសិល្បៈ នៃក្បាច់រចនា និង ស្ថាបត្យកម្ម នៃរីសតទាំងមូល រួមបញ្ចូលជាមួយនឹងបទពិសោធន៍ភ្ញៀវ គ្រប់រូបត្រូវបានធ្វើឡើង ដើម្បីនាំអ្នកទស្សនាចូល ទៅក្នុងពិភពមួយដ៏អស្ចារ្យ ។
ការស្នាក់នៅនីមួយៗត្រូវបានរៀបចំដោយបដិសណ្ឋារកិច្ចលំដាប់ប្រទេស ដែលធានាបាននូវបទពិសោធន៍ដ៏វិសេសវិសាល ជូនទៅកាន់អតិថិជន”។
ដំណើរនៃការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ក៏កំពុងរង់ចាំលោកអ្នកនៅភោជនីយដ្ឋាន និងបារ Angkasa នៅជាន់ទី 23 ។ ភោជនីយដ្ឋាន និងបារ Angkasa នឹងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេសជាមួយនឹងទិដ្ឋភាពផ្ទៃសមុទ្រដ៏ធំ រួមជាមួយទេសភាពទីក្រុងដ៏ស្រស់ស្អាត ដែលផ្តល់នូវអារម្មណ៏ និងរសជាតិសម័យ និងបុរាណលាយបញ្ចួលគ្នា ។ ភ្ញៀវទាំងអស់ក៏អាចទទួលបាននូវបទពិសោធន៍ នៃកម្មវិធីភ្លក់រសជាតិស្រាស ដែលជាកម្មវិធី ដែលមានជាការនិទានរឿងវប្បធម៌បុរាណ ដែលធ្វើឱ្យការជួបគ្នារបស់ភ្ញៀវ ទទួលបាននូវបទពិសោធន៍ ដែលគួរឱ្យចងចាំ។ សម្រាប់បទពិសោធន៍ នៃការទទួលទានអាហារបែបឯកជនដ៏ពិសេសវិញ ភោជនីយដ្ឋាន Wang Long Chinese Royal Restaurant (望珑中国皇家餐厅) ដែលជាភោជនីយដ្ឋានបែបប្រពៃណីចិនដែលរួមបញ្ចូលជាមួយ នឹងភាពស៊ីវិល័យ ។

រីករាយជាមួយម្ហូបចិនលំដាប់កំពូល នៅក្នុងបន្ទប់ទទួលទានឯកជនដ៏ធំទូលាយ តុបតែងដោយផ្ទៃខាងក្នុងដ៏ប្រណីត និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលគ្រប់គ្រង ដោយលោក Du Yinluo ដែលជាអ្នកជំនាញផ្នែកសិល្បៈអាហារចិន និងការគ្រប់គ្រងបដិសណ្ឋារកិច្ច ដែលបានទទួលការ សរសើរពីអន្តរជាតិជាច្រើន រួមទាំងពានរង្វាន់ Red Dot Design Award ដ៏ល្បីល្បាញពីប្រទេសអាល្លឺម៉ង់ផងដែរ។

ភ្ញៀវក៏អាចសម្រាកនៅ Sky Lounge ដែលជាកន្លែងលំហែដ៏ទំនើប និងមានផាសុខភាព ទីធ្លាទូលំទូលាយ ក្នុងនោះផងដែរ ទម្រង់សិល្បៈដ៏ស្រស់ស្អាត ក៏ត្រូវបានដាក់បង្ហាញ រៀបចំ និងតុបតែងយ៉ាងប្រណីត ។ Sky Lounge លាក់ខ្លួនមួយនេះឆ្លុះមើលឃើញទិដ្ឋភាព ពីជាន់ក្រោមដល់ពិដាន ប្រដាប់ដោយគ្រឿងសង្ហារិមដ៏ប្រណីតពន្លឺព័ទ្ធជុំវិញរួមជាមួយនឹងស្រាក្រឡុក ធ្វើដោយដៃដែលផ្តល់នូវបទពិសោធន៍បែប “បន្ទប់ទទួលភ្ញៀវនៅលើមេឃ” ដ៏ប្រណីត និងល្អបំផុតសម្រាប់ការទទួលទានស្រាក្រឡុក ពេលថ្ងៃលិច ឬការជួបជុំគ្នានាពេលយប់ ។

Sky Pool & Bar ដែលស្ថិតនៅជាន់លើបង្អស់ នៃសណ្ឋាគារជាកន្លែងពិសេស ដែលអាចបង្ហាញនូវទេសភាព ដែលមិនអាចប្រៀបផ្ទឹម បាននៅក្រុងព្រះសីហនុ ។ នៅពេលថ្ងៃ Sky Pool & Bar ក៏មាននូវអាងទឹកដែលមើលឃើញនូវជើងមេឃ និងទេសភាពផ្ទៃសមុទ្រដ៏ធំ គ្មានការរំខាន និងទេសភាពទីក្រុងដ៏មមាញឹកនៅពេលយប់ ។ នៅពេលព្រះអាទិត្យរៀបអស្តង្គត ទីកន្លែងនេះនឹងផ្លាស់ប្តូរអារម្មណ៏ភ្ញៀវ ជាមួយនឹងការបំភ្លឺពន្លឺជុំវិញ ការរចនាដ៏ស្រស់បំព្រង និងសេវាកម្មចម្រាញ់បញ្ចូលគ្នា សម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន ។ មិនថា សម្រាប់ការ ស្វែងរកភាព ស្ងប់ស្ងាត់ បែបផាសុខភាព នាពេលថ្ងៃ ឬការជួបជុំគ្នានៅពេលល្ងាចក្តី Sky Pool & Bar គឺជាគោលដៅ ដែលភ្ញៀវត្រូវ ទៅទស្សនា ដោយខានពុំបាន ។ កាស៊ីណូលំដាប់ពិភពលោក Kampong Dewa  ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញដល់ភ្ញៀវអន្តរជាតិ ដោយមានបំពាក់ នូវម៉ាស៊ីនអេឡិចត្រូនិចទំនើបទាន់សម័យ នៅក្នុងបរិយាកាសលេងកម្សាន្តល្អផ្តាច់មុខគេ ។ ក្នុងនាមជាផ្នែកមួយនៃគម្រោងស្នូលរបស់ Kampong Dewa Resorts ដ៏ធំទូលាយ អតិថិជនក៏អាចទន្ទឹងរង់ចាំការសាងសង់ថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពី Khayangan Beach Club សណ្ឋាគារលំដាប់ Herloom និង Residence រួមទាំង Theme Park ដ៏ទំនើប រួមជាមួយមជ្ឈមណ្ឌលសន្និបាត Bima Hotel & Convention Center និងវិចិត្រសាលផ្សារទំនើបដ៏រស់រវើក ដែលទាំងអស់នេះត្រូវបានរចនាឡើង ដើម្បីដាក់ទីតាំង Kampong Dewa Resorts ជាគោលដៅកម្សាន្តឈានមុខគេ របស់ប្រទេសកម្ពុជា ។

Arjuna រីសត និងស៉្បា ក៏ផ្តល់ជូននូវគ្រឿងបរិក្ខារយ៉ាងទូលំទូលាយ រួមទាំងមជ្ឈមណ្ឌលសុខភាព (Arjuna Spa by Sandjong) កន្លែងហាត់ប្រាណ (The Workout) កន្លែងប្រជុំ និងសេវាកម្មផ្សេងៗ ដែលត្រូវបានកែសម្រួលឡើង ដើម្បីលើកកម្ពស់ទៅដល់គ្រប់ទិដ្ឋភាពនៃបទពិសោធន៍ និងតម្រូវការរបស់ភ្ញៀវ។ ស្វែងយល់បន្ថែមពី Arjuna រីសត និងស៉្បា នៅទីនេះ។

ដោយមានចំងាយត្រឹម 30 នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង 10នាទី ពីឆ្នេរអូត្រេះ Arjuna មានបន្ទប់ធំទូលាយ និងបន្ទប់ស្វីត សរុបចំនួន 236 រួមទាំងបន្ទប់ Penthouse កាស៊ីណូ លំដាប់ពិភពលោក កន្លែងស្ប៉ា និងកន្លែងទទួលទានអាហារ លំដាប់កំពូល ដែលទាំងអស់នេះត្រូវបានរៀបចំឡើង សម្រាប់អ្នកដំណើរ ភ្ញៀវអាជីវកម្ម ភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកលំហែកាយនានា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.jhlcollection.co.id។
  
សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖
Arjuna រីសត & ស្ប៉ា
Fadhlan Karim – នាយកផ្នែកលក់ និងទីផ្សារ
ទូរស័ព្ទ៖ +855 34 933999
WhatsApp៖ +62 8121031745
តេលេក្រាម: Fadhlan Karim
អីម៉ែល: fadhlan.karim@jhlcollections.com

Most Popular

To Top