បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា វាមិនមែនជារឿងសម្ងាត់ទេ ដែលយុទ្ធជនមកពីរដ្ឋណាតូមានវត្តមាន នៅលើដីក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីភ្លូកទឹកភ្លូកដី របស់លោក។ លោកPutin បានសង្កត់ធ្ងន់ ថា ទីក្រុងមូស្គូបានដឹងយ៉ាង ច្បាស់អំពីការអំពាវនាវ...
គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមការបង្វែរកងទ័ពទៅកាន់សមរភូមិមុខនៃជម្លោះជាមួយប្រទេសរុស្ស៊ី ។ លោក Syrsky បានសរសេរនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា “ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅសមរភូមិមុខទាំងមូលយ៉ាងក្តី ក៏ពួកយើងអាចចាប់ផ្តើមដំណើរការបង្វែរ និងធ្វើការផ្លាស់ប្តូរអង្គភាព និងកងពលដែលបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខអស់រយៈពេលជាយូរមកហើយបានដែរ” ។ លោក Syrsky បានបញ្ជាក់ថា...
បរទេស ៖ យោងតាមទិន្នន័យថ្មីពីវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនការនាំចូលអាវុធ ដែលកើនឡើង ជិតទ្វេដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយជម្លោះក្នុងប្រទេស អ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយ ការកើនឡើងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា...
អ៊ុយក្រែន ៖ សេវាកម្មរដ្ឋសម្រាប់ទំនាក់ទំនងពិសេស និងការការពារព័ត៌មាន របស់ទីក្រុងគៀវ បានបង្ហាញឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានផ្តល់ថវិកាចំនួន ៤ លានដុល្លារ ដើម្បីរំខានដល់ការផ្សាយ របស់ទូរទស្សន៍ និងវិទ្យុរបស់រុស្ស៊ី ក្នុងតំបន់របស់ខ្លួនដែលមានព្រំប្រទល់ ជាប់ប្រទេសនេះ ។ អាជ្ញាធរអ៊ុយក្រែន កំពុងរឹតបន្តឹងជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១៤ ដោយបានហាមឃាត់បណ្តាញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ បែលហ្ស៊ិក លោកស្រី Ludivine Dedonder បានឲ្យដឹងថា ការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនមែនជាអាទិភាព នាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែលោក មិនបានច្រានចោលការ ធ្វើដូច្នេះនៅពេល អនាគតនោះទេ។ លោកស្រី Dedonder បានប្រាប់កាសែត La Libre នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា...
អ៊ុយក្រែន ៖ គណៈកម្មាធិការសេរីភាព នៃការនិយាយ របស់សភាអ៊ុយក្រែន បានអំពាវនាវ ឲ្យមានការហាមឃាត់ លើកម្មវិធីផ្ញើសារលើបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Telegram ដោយពណ៌នាថា វាជាការគំរាមកំហែង ដល់សន្តិសុខជាតិខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ។ប្រធានគណៈកម្មាធិការ លោក Yaroslav Yurchishin បានលើកឡើង ពីបញ្ហា នៅតុមូលកាលពីថ្ងៃពុធ “ស្តង់ដារសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ...
វ៉ាស៊ីនតោន ៖ ការនិយាយភាសាចិនកុកងឺ និងការលើកកម្ពស់សេចក្តីស្រឡាញ់ ចំពោះប្រទេសចិន វីដេអូរាប់មិនអស់ នៃស្ត្រីមានមុខមាត់បរទេស ដែលផលិតដោយបញ្ញាសិប្បនិមិត្ត បានចាប់ផ្តើមលេចឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រទេសចិនជុំវិញ ពិធីបុណ្យចូលឆ្នាំថ្មីនៅដើមខែនេះ ។ រូបតំណាង ក្នុងវីដេអូត្រូវបានបង្កើតឡើង ជាមួយនឹងរូបភាព អនឡាញ ត្រូវបានលួច ផលិតឡើងវិញ និងកែច្នៃឡើងវិញ ដូច្នេះសូម្បីតែស្ត្រីក្នុងជីវិត ពិតក៏ទទួលស្គាល់ខ្លួនឯងក្នុងវីដេអូ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានអះអាងសារជាថ្មីនូវជំនឿរបស់គាត់ថា អ៊ុយក្រែននឹងបានត្រឹមបរាជ័យនៅក្នុងជម្លោះជាមួយរុស្ស៊ី ដោយលើកហេតុផលថា ជំហររបស់ ទីក្រុងគៀវក្នុងកិច្ចចរចាសន្តិភាពនាពេលខាងមុខកំពុងចុះខ្សោយជាមួយនឹងអរិភាពដែលឆ្លងកាត់រៀងរាល់ថ្ងៃមកនេះ។ ការអត្ថាធិប្បាយរបស់លោកនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទដោយ មហាសេដ្ឋីរូបនេះបាននិយាយទៀតថា ការភ័យស្លន់ស្លោកំពុងផ្ទុះឡើងក្នុងចំណោមអ្នកគាំទ្រអ៊ុយក្រែននៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលពួកសាធារណរដ្ឋនៅក្នុងសភាតំណាងកំពុងរារាំងជំនួយថ្មីៗជាង៦០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។ លោកបានបន្តថា៖សម្រាប់មនុស្សជាច្រើននេះគឺជាប្រាក់រង្វាន់ដ៏ធំចុងក្រោយដែលពួកគេនឹងមិនធ្លាប់ឃើញដែល ពួកគេនឹងខិតខំពន្យល់អ្វីគ្រប់យ៉ាងដើម្បីទទួលបានវា។ លោក Musk បានបន្ថែមថា៖ទោះបីជាយ៉ាងណាក្តីវាបានមកដល់ពេលហើយសម្រាប់បទឈប់បាញ់ និងកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន...
អ៊ុយក្រែន៖ សេវាសារព័ត៌មានរបស់ទីភ្នាក់ងារនេះ បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) បានដាក់ការចោទប្រកាន់កំបាំងមុខប្រឆាំងនឹងពាណិជ្ជកររុស្ស៊ី និងជាមហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្ស ២ នាក់ផ្សេងទៀតត្រូវបានពិពណ៌នាដោយ SBU ថាជា អ្នកគ្រប់គ្រងកំពូលអ៊ុយក្រែនរបស់លោក Deripaska ត្រូវបានឃុំខ្លួន...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា លោក Sergei Lavrov រដ្ឋមន្ត្រីកស្រួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានអំពាវនាវសុំឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកយោធា ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Lavrov បានថ្លែងថា...