នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញ នៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ...
ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវអំពី ឱកាសនៃកិច្ចសហប្រតិបត្តិការលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដំណោះស្រាយឌីជីថល សន្តិសុខសាយប័រ ថាមពលបៃតង និងឡូជីស្ទីក។ កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង នៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ...
ពាក្យថាអាជ្ញាប័ណ្ណ ស្ដាប់ទៅហាក់ដូចជាគ្រាន់តែជាឯកសាររដ្ឋបាល ជាវិញ្ញាបនប័ត្រព្យួរនៅលើជញ្ជាំង ជាលេខកូដនៅលើគេហទំព័រ ឬជាអ្វីមួយដែលក្រុមហ៊ុនទទួលបានមកហើយក៏បំភ្លេចចោលទៅវិញ។ ប៉ុន្តែ ការពិតទៅគឺមិនមែនដូច្នោះទេ។ នៅក្នុងវិស័យសេវាហិរញ្ញវត្ថុ អាជ្ញាប័ណ្ណគឺជាឧបករណ៍ដែលនិយ័តករប្រើប្រាស់ដើម្បីកំណត់អំពីគោលការណ៍ប្រតិបត្តិរបស់ក្រុមហ៊ុន ពោលគឺ ថាតើប្រាក់របស់អតិថិជនត្រូវរក្សាទុកដាច់ដោយឡែកពីមូលនិធិរបស់ក្រុមហ៊ុនផ្ទាល់ ឬយ៉ាងណា ថាតើក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបើកបង្ហាញព័ត៌មានអ្វីខ្លះ និងត្រូវបើកបង្ហាញញឹកញាប់កម្រិតណា ព្រមទាំងថាតើក្រុមហ៊ុនត្រូវក្ដាប់ដើមទុនបម្រុងចំនួនប៉ុន្មានធៀបនឹងសកម្មភាពដែលខ្លួនកំពុងប្រតិបត្តិការ ហើយ អាជ្ញាធរមួយណាជាអ្នកត្រួតពិនិត្យ និងតាមដានវា។ អាជ្ញាប័ណ្ណគឺជាមូលដ្ឋានសម្រាប់តភ្ជាប់កាតព្វកិច្ចទាំងនោះ។ ប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ កាតព្វកិច្ចទាំងនេះក៏មិនកើតមានដែរ។ ដោយហេតុនេះហើយទើបមានរបត់ដ៏ស្ងៀមស្ងាត់...
ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសន្តិសុខសាយប័រ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធាន របស់ក្រុមហ៊ុនជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខសាយប័រនៅកម្ពុជា។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍...
នៅរាជធានីភ្នំពេញជាពេលយប់ជ្រៅទៅហើយ ស្របពេលជាមួយនឹងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កនៅបើកទ្វារសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ។ សម្រាប់វិនិយោគិននៅទូទាំងតំបន់អាស៊ី ម៉ោងធ្វើការបែបនេះពុំសូវផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការអាចទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកឡើយ។ នេះគឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមជាក់ស្ដែងជាច្រើន ដែលវិស័យហិរញ្ញវត្ថុជាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ កំពុងព្យាយាមដោះស្រាយ។ វិធីសាស្ត្រនេះមានឈ្មោះថា “ការធ្វើថូខិននីយកម្ម” (Tokenisation)។ ជំនួសឱ្យការទិញភាគហ៊ុនក្រុមហ៊ុនតាមរយៈធនាគារ ឬក្រុមហ៊ុនឈ្មួញកណ្ដាលភាគហ៊ុន វិនិយោគិនទិញថូខិនឌីជីថលដែលតំណាងឱ្យភាគហ៊ុនទាំងនោះ។ ថូខិននោះត្រូវបានកត់ត្រានៅលើប្លុកឆេន ដែលជាកំណត់ត្រាឌីជីថលរួមគ្នា រក្សាទុកនៅលើកុំព្យូទ័រជាច្រើន។ អ្នកគាំទ្របានលើកឡើងអំពីអត្ថប្រយោជន៍ជាក់ស្ដែងចំនួនបី។ ទីមួយ គេអាចជួញដូរថូខិនទាំងនេះបាននៅគ្រប់ម៉ោងទាំងអស់...
(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! (ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជននិងអ្នកគាំទ្រគម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះក្រុមហ៊ុនអ័រគីដេ ឌីវែឡុបមុិន សម្រេចបន្តផ្តល់ជូនប្រូម៉ូសិនទិញផ្ទះថែមខុនដូ រីករាយជាមួយនឹងកម្មវិធីWeekend Picnic Exclusive Deal!!! សម្រាប់ខែសីហានេះ ជាមួយចំនួនមានកំណត់បំផុត។កុំឱ្យឱកាសដ៏កម្រនេះកន្លងហួសទៅឱ្យសោះ! សម្រាប់អតិថិជនដែលទិញផ្ទះវីឡានឹងទទួលបានខុនដូលំដាប់ផ្កាយប្រាំមួយយូនីត ដែលជាឱកាសមិនធ្លាប់មានពីមុនមកការផ្តល់ជូនកាន់តែពិសេសសម្រាប់គ្រប់ទីតាំង...