កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងជនជាតិកូរ៉េខាងត្បូង Jang Wonyoung សមាជិកក្រុម IVE បានក្លាយជាប្រធានបទ ដ៏ពេញនិយមនៅលើបណ្ដាញសង្គម បន្ទាប់ពីបុគ្គលិកផ្នែកតុបតែងមុខរបស់នាង បានបង្ហោះសារនិយាយអំពីនាង។
ការបង្ហោះនោះ បុគ្គលិករូបនោះបានកោតសរសើរតារាចម្រៀងនាង Wonyoung ចំពោះការធ្វើការងារប្រកបដោយប្រសិទ្ធភាព ដែលជួយឲ្យបុគ្គលិកអាចត្រឡប់ទៅផ្ទះវិញបានលឿន។
ជាការឆ្លើយតបទៅនឹងរឿងនេះ អ្នកដែលធ្លាប់ធ្វើការជាមួយនាង Wonyoung ក៏បានចែករំលែករឿងរ៉ាវរបស់ពួកគេនៅលើអ៊ីនធើណេតផងដែរ។ អ្នកលេងអ៊ីនធើណេតមានអារម្មណ៍រីករាយដែលបានឃើញនាងទទួលបានការកោតសរសើរ និងការទទួលស្គាល់ដែលសក្តិសមនឹងនាង៕
