វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX របស់លោក អេឡុន ម៉ាស ដាក់ពង្រាយផ្កាយរណប ចំនួនមួយលានគ្រឿង។ ក្រុមហ៊ុននេះបានលើកឡើងថា ផ្កាយរណបទាំងនោះ នឹងបង្កើតជាមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីអវកាស ខណៈដែលរដ្ឋាភិបាល នានាកំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គណៈកម្មការទំនាក់ទំនង សហព័ន្ធសហរដ្ឋអាមេរិក (FCC) បានកោតសរសើរចំពោះការអនុញ្ញាតនេះ ដោយចាត់ទុកថា...
ភ្នំពេញ ៖ សហព័ន្ធខែ្មរកីឡាហែលទឹក ប្រកាសជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានីខេត្ត សមាគមក្លឹបហែលទឹកនៅទូទំាំងប្រទេសឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំកម្មវិធី “ការប្រកួតកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាបាល់ទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៦...
ទីក្រុងវ៉ាស៊ីនតោន៖ មហាសេដ្ឋី Elon Musk គ្រោងនឹងផ្តល់ភាគហ៊ុនក្រុមហ៊ុន SpaceX ចំនួន ២ហ៊ុន ដល់កុមារម្នាក់ៗនៅសហរដ្ឋអាមេរិក ខណៈលោកកំពុងព្យាយាមកសាងការគាំទ្រ ពីសាធារណជនសម្រាប់អាជីវកម្ម ផ្កាយរណប និងបញ្ញាសិប្បនិម្មិត (AI) របស់លោក ក្នុងអំឡុងពេលដែលវិស័យបច្ចេកវិទ្យាកំពុងទទួលរងការត្រួតពិនិត្យ និងរិះគន់យ៉ាងខ្លាំងទាំងពីសាធារណជន និងផ្នែកនយោបាយ នេះបើយោងតាមសារព័ត៌មាន Reuters ថ្ងៃទី26 ខែវិច្ឆិកា...
ទីក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Xabi Alonso បានបញ្ជាក់ថា ខ្សែការពារ Wesley Fofana បានធ្វើការសុំទោសជាផ្លូវការហើយ បន្ទាប់ពីកីឡាកររូបនេះបានផ្តល់បទសម្ភាសន៍ ដ៏ចម្រូងចម្រាសដោយគ្មានការអនុញ្ញាតពីក្លឹប រហូតបង្កឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបង្ហាញអាកប្បកិរិយាសើចលេងសើច អំពីការទាត់បាល់ប៉េណាល់ទីមិនចូលដ៏សំខាន់ ក្នុងអំឡុងពេលចូលរួមកម្មវិធី Podcast មួយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
ភ្នំពេញ៖ ក្នុងយុគសម័យឌីជីថល ភាពជោគជ័យនៃអាជីវកម្មម្ហូបអាហារលែងពឹងផ្អែកទាំងស្រុងទៅលើហាងធំទូលាយ ឬផ្លាកយីហោលេចធ្លោនៅតាមដងផ្លូវមមាញឹកទៀតហើយ។ លោកស្រី លាន ច័ន្ទលាមី ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» គឺជាគំរូដ៏ល្អមួយដែលបង្ហាញថា ការផ្ដោតលើគុណភាព ល្បឿន និងការចាប់យកបច្ចេកវិទ្យាឱ្យចំគោលដៅ អាចជួយឱ្យអាជីវកម្មខ្នាតតូចរីកចម្រើនបានយ៉ាងរឹងមាំ ទោះបីជាចាប់ផ្ដើមចេញពីបន្ទប់ជួលដ៏តូចចង្អៀតក៏ដោយ។ ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» បានប្រែក្លាយឧបសគ្គនៃទីតាំងតូចចង្អៀតក្នុងបន្ទប់ជួល ឱ្យក្លាយជាឱកាសជោគជ័យ តាមរយៈការរៀបចំអាហារប្រកបដោយគុណភាព និងសេវាកម្មដឹកជញ្ជូនដ៏រហ័សទាន់ចិត្ត រហូតធ្វើឱ្យអតិថិជនលាន់មាត់សរសើរ...
បរទេស៖ ស្ថាប័នវាយតម្លៃឥណទាន S&P Global Ratings កាលពីថ្ងៃពុធ បានដាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Nvidia ក្នុងបញ្ជីឃ្លាំមើល (CreditWatch) ដើម្បីពិនិត្យលទ្ធភាព នៃការទម្លាក់ចំណាត់ថ្នាក់ ដោយលើកឡើងថា ការលាលែងពីតំណែង និងការតែងតាំងត្រឡប់ចូលកាន់តំណែងវិញ របស់នាយកប្រតិបត្តិ (CEO) បានបង្ហាញ ឱ្យឃើញពីចំណុចខ្សោយនៅក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
ភ្នំពេញ៖ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water) គឺជាក្រុមហ៊ុនផលិតទឹកពិសានៅប្រទសកម្ពុជា ដែលដំណើរការលើទីផ្សារជាង ២៥ ឆ្នាំ បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទំាងអស់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលមានរយៈពេល ៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០...
ម៉ុមបៃ៖ សហជីពកម្មករភាពយន្តបូលីវូដដ៏លេចធ្លោមួយ បានស្នើសុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ហាមឃាត់ការចាក់ផ្សាយ ភាពយន្តភាគប៉ាគីស្ថាន ដែលត្រៀមនឹងចេញផ្សាយនៅលើកម្មវិធី Netflix ក្នុងប្រទេសឥណ្ឌា ព្រមទាំងទាមទារឱ្យមានការបង្កើតច្បាប់ហាមឃាត់ ការដាក់បង្ហាញមាតិកាមកពីប្រទេសគូបដិបក្ខមួយនេះនៅក្នុងប្រទេស នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ វគ្គទីមួយនៃភាពយន្តភាគរឿង “Jo...
បរទេស៖ បវរកញ្ញាចក្រវាល (Miss Universe) ទើបជាប់ឆ្នោតថ្មី មានដើមកំណើតមកពីទីប្រជុំជនមួយក្នុងដែនដីព័រតូរីកូ (Puerto Rico) ដែលអ្នកស្រុកនៅទីនោះត្រូវបានគេស្គាល់ជាយូរមកហើយថាជា «ក្រុមត្រសក់» (the cucumbers)។ ទីប្រជុំជន សាន សេបាស្ទាន (San Sebastián) ដែលស្ថិតនៅតំបន់ភ្នំភាគខាងលិចនៃព័រតូរីកូ បាននាំគ្នាប្រារព្ធពិធីអបអរសាទរយ៉ាងកងរំពង ចាប់តាំងពីកញ្ញា ជេនីហ្វើ បារ៉េតូ...
ភ្នំពេញ ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំពិធីដង្ហែក្បួន ព្រលឹងគុនល្បុក្កតោ ចេញពីផ្សាររាត្រី ឆ្ពោះទៅមុខវត្តឧណ្ណាលោម ដើម្បីអបអរសាទរខួបលើកទី៤ នៃការដាក់បញ្ចូល «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការ UNESCO នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះនៅតាមបណ្ដោយផ្លូវថ្មើជើងចតុមុខ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៥ នៃការចុះបញ្ជី...