Event

ពីបន្ទប់ជួលគ្មានផ្លាកយីហោ ឈានទៅជាអាជីវកម្មឌីជីថល៖ ដំណើរ «បាយស្លឹកចេក» យកឈ្នះចិត្តអតិថិជនដោយគុណភាព និងល្បឿន

ភ្នំពេញ៖ ក្នុងយុគសម័យឌីជីថល ភាពជោគជ័យនៃអាជីវកម្មម្ហូបអាហារលែងពឹងផ្អែកទាំងស្រុងទៅលើហាងធំទូលាយ ឬផ្លាកយីហោលេចធ្លោនៅតាមដងផ្លូវមមាញឹកទៀតហើយ។ លោកស្រី លាន ច័ន្ទលាមី ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» គឺជាគំរូដ៏ល្អមួយដែលបង្ហាញថា ការផ្ដោតលើគុណភាព ល្បឿន និងការចាប់យកបច្ចេកវិទ្យាឱ្យចំគោលដៅ អាចជួយឱ្យអាជីវកម្មខ្នាតតូចរីកចម្រើនបានយ៉ាងរឹងមាំ ទោះបីជាចាប់ផ្ដើមចេញពីបន្ទប់ជួលដ៏តូចចង្អៀតក៏ដោយ។ ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» បានប្រែក្លាយឧបសគ្គនៃទីតាំងតូចចង្អៀតក្នុងបន្ទប់ជួល ឱ្យក្លាយជាឱកាសជោគជ័យ តាមរយៈការរៀបចំអាហារប្រកបដោយគុណភាព និងសេវាកម្មដឹកជញ្ជូនដ៏រហ័សទាន់ចិត្ត រហូតធ្វើឱ្យអតិថិជនលាន់មាត់សរសើរ បន្ទាប់ពីជួបគ្រោះអកុសលត្រូវចោរលួចរទេះលក់បាយតាមចិញ្ចើមផ្លូវកាលពីឆ្នាំ ២០១៨ លោកស្រី ច័ន្ទលាមី បានតស៊ូងើបឈរឡើងវិញនៅឆ្នាំ ២០១៩ ជាមួយនឹងដើមទុនតិចតួចនៅក្នុងបន្ទប់ជួលមួយកន្លែង។ ដោយសារទីតាំងស្ថិតនៅខាងក្នុងជ្រៅ គ្មានតុអង្គុយ និងគ្មានអតិថិជនអាចដើរចូលទិញផ្ទាល់បាន លោកស្រីបានសម្រេចចិត្តចាប់ដៃគូជាមួយកម្មវិធីដឹកជញ្ជូន foodpanda ដើម្បីនាំយកមុខម្ហូបរបស់ខ្លួនទៅដល់ដៃអតិថិជនទូទាំងរាជធានីភ្នំពេញ។…

ភ្នំពេញ៖ ក្នុងយុគសម័យឌីជីថល ភាពជោគជ័យនៃអាជីវកម្មម្ហូបអាហារលែងពឹងផ្អែកទាំងស្រុងទៅលើហាងធំទូលាយ ឬផ្លាកយីហោលេចធ្លោនៅតាមដងផ្លូវមមាញឹកទៀតហើយ។ លោកស្រី លាន ច័ន្ទលាមី ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» គឺជាគំរូដ៏ល្អមួយដែលបង្ហាញថា ការផ្ដោតលើគុណភាព ល្បឿន និងការចាប់យកបច្ចេកវិទ្យាឱ្យចំគោលដៅ អាចជួយឱ្យអាជីវកម្មខ្នាតតូចរីកចម្រើនបានយ៉ាងរឹងមាំ ទោះបីជាចាប់ផ្ដើមចេញពីបន្ទប់ជួលដ៏តូចចង្អៀតក៏ដោយ។

ម្ចាស់អាជីវកម្ម «បាយស្លឹកចេក» បានប្រែក្លាយឧបសគ្គនៃទីតាំងតូចចង្អៀតក្នុងបន្ទប់ជួល ឱ្យក្លាយជាឱកាសជោគជ័យ តាមរយៈការរៀបចំអាហារប្រកបដោយគុណភាព និងសេវាកម្មដឹកជញ្ជូនដ៏រហ័សទាន់ចិត្ត រហូតធ្វើឱ្យអតិថិជនលាន់មាត់សរសើរ

បន្ទាប់ពីជួបគ្រោះអកុសលត្រូវចោរលួចរទេះលក់បាយតាមចិញ្ចើមផ្លូវកាលពីឆ្នាំ ២០១៨ លោកស្រី ច័ន្ទលាមី បានតស៊ូងើបឈរឡើងវិញនៅឆ្នាំ ២០១៩ ជាមួយនឹងដើមទុនតិចតួចនៅក្នុងបន្ទប់ជួលមួយកន្លែង។ ដោយសារទីតាំងស្ថិតនៅខាងក្នុងជ្រៅ គ្មានតុអង្គុយ និងគ្មានអតិថិជនអាចដើរចូលទិញផ្ទាល់បាន លោកស្រីបានសម្រេចចិត្តចាប់ដៃគូជាមួយកម្មវិធីដឹកជញ្ជូន foodpanda ដើម្បីនាំយកមុខម្ហូបរបស់ខ្លួនទៅដល់ដៃអតិថិជនទូទាំងរាជធានីភ្នំពេញ។

លោកស្រី ច័ន្ទលាមី បានរំឭកពីគ្រាដំបូងនៃការប្រើប្រាស់បច្ចេកវិទ្យានេះថា៖ «ពេលដែលខ្ញុំទទួលបានម៉ាស៊ីន foodpanda ដំបូង ខ្ញុំអត់ទាន់ចេះប្រើទេ មួយថ្ងៃៗអង្គុយមើលម៉ាស៊ីន អង្អែលម៉ាស៊ីន ចង់ឱ្យការកុម្ម៉ង់លោតចូល… ថ្ងៃខ្លះលក់បានតែបាយមួយប្រអប់ ហើយថ្ងៃខ្លះបានពីរប្រអប់ប៉ុណ្ណោះ»។

ទោះបីជាចាប់ផ្ដើមពីការកុម្ម៉ង់ត្រឹម ១ ឬ ២ ប្រអប់ក្នុងមួយថ្ងៃក៏ដោយ លោកស្រីបានដាក់គោលដៅពង្រីកអតិថិជនជាជំហានៗ ពី ៥ ប្រអប់ រហូតដល់ ៥០ ប្រអប់ក្នុងមួយថ្ងៃ តាមរយៈយុទ្ធសាស្ត្រ «សន្សំភ្ញៀវ» ដោយយកចិត្តទុកដាក់ខ្ពស់បំផុតលើសីតុណ្ហភាព និងភាពស្រស់ថ្មីនៃអាហារ។ លោកស្រីមិនដែលខ្ចប់បាយទុកមុនឡើយ ដោយសុខចិត្តរត់ចេញពីបន្ទប់ជួលទៅចាំមើលអ្នកដឹកជញ្ជូនជាមុនសិន ដើម្បីធានាថាអាហារត្រូវបានរៀបចំ និងវេចខ្ចប់ភ្លាមៗនៅពេលអ្នកដឹកជញ្ជូនមកដល់។

លោកស្រីបានរៀបរាប់ពីភាពហ្មត់ចត់នេះថា៖ «ទាល់តែឃើញអ្នកដឹកជញ្ជូនមកដល់ ទើបខ្ញុំត្រឡប់ទៅខ្ចប់បាយ ព្រោះខ្ញុំដឹងថាការដឹកជញ្ជូនត្រូវការពេលវេលាដើម្បីទៅដល់ដៃភ្ញៀវ។ អ៊ីចឹងយ៉ាងហោចណាស់ ខ្ញុំសង្ឃឹមថា បាយខ្ញុំនៅមានសភាពក្ដៅល្មមពេលទៅដល់ភ្ញៀវ»។

ការរួមបញ្ចូលគ្នារវាងភាពរហ័សរហួនរបស់ហាង និងប្រព័ន្ធដឹកជញ្ជូនរបស់ foodpanda បានបង្កើតនូវបទពិសោធដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អតិថិជន រហូតដល់មានភ្ញៀវជាច្រើនសរសេរសារសួរដោយក្ដីងឿងឆ្ងល់។ លោកស្រី ច័ន្ទលាមី បានបន្ថែមទាំងស្នាមញញឹមថា៖ «មានពេលមួយនោះ ភ្ញៀវៗខ្ញុំគាត់សរសេរសារក្នុងប្រអប់មតិ (Comment) ថា បាយលក់នៅណាបានជាលឿនម្ល៉េះ ធ្វើម៉េចបានលក់បាយលឿនយ៉ាងនេះ?»។

បច្ចុប្បន្ន «បាយស្លឹកចេក» បានវិវត្តពីការធ្វើការតែម្នាក់ឯង ទៅជាក្រុមការងារដែលមានការបែងចែកតួនាទីច្បាស់លាស់ ទាំងផ្នែកដាំបាយ ដួសម្ហូប និងវេចខ្ចប់ ដើម្បីរក្សាល្បឿននៃការផ្ដល់សេវាកម្មឱ្យបានទាន់ចិត្តអតិថិជន។ ក្រៅពីប្រព័ន្ធទូទាត់ប្រាក់ប្រចាំសប្ដាហ៍ដែលមានភាពទៀងទាត់ និងសុវត្ថិភាព ការគាំទ្រផ្នែកទីផ្សារ ការរចនារូបភាពមុខម្ហូប និងការផ្ដល់ជូនប្រូម៉ូសិនពី foodpanda បានជួយទាក់ទាញទាំងអតិថិជនថ្មី និងរក្សាអតិថិជនចាស់ឱ្យបន្តគាំទ្រជាប្រចាំ។

ជាមួយគ្នានេះ លោកស្រី ច័ន្ទលាមី ក៏បានបង្ហាញទស្សនៈចំពោះមតិមួយចំនួនដែលបារម្ភពីការកាត់កម្រៃជើងសារបស់កម្មវិធីដឹកជញ្ជូន ដោយលោកស្រីមើលឃើញថា នេះគឺជាកិច្ចសហការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៖ «ខ្ញុំយល់ថា ការសហការគ្នានេះគឺជាការផ្ដល់ឱកាសឱ្យគ្នាទៅវិញទៅមក… បើសិនជាកាលណោះអត់មាន foodpanda ទេ ខ្ញុំក៏ពិបាកក្នុងការស្វែងរកឱកាសបើកលក់អាហារដែរ ក្នុងពេលដែលយើងអត់មានទីតាំង»។

ភាពរីកចម្រើននៃ «បាយស្លឹកចេក» មិនត្រឹមតែជួយលើកកម្ពស់ជីវភាពគ្រួសាររបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងសង្គម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការវេចខ្ចប់ដោយស្លឹកចេកដែលមិនប៉ះពាល់ដល់បរិស្ថាន និងការផ្ដល់ឱកាសការងារក្រៅម៉ោងដល់សិស្សនិស្សិត ដើម្បីជួយសម្រួលដល់ការសិក្សារបស់ពួកគេផងដែរ។

ជាចុងក្រោយ លោកស្រី ច័ន្ទលាមី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មម្ហូបអាហារដទៃទៀតឱ្យចាប់យកឱកាសពីបច្ចេកវិទ្យាឌីជីថលនេះ៖ «ខ្ញុំសូមផ្ដាំផ្ញើទៅកាន់អាជីវករ ជាពិសេសម្ចាស់ហាងអាហារដូចខ្ញុំ ដែលមិនទាន់ស្គាល់ ឬមិនទាន់បានសាកល្បងលក់នៅលើ foodpanda សូមចាប់ផ្ដើមពិចារណា និងសហការជាមួយ foodpanda ដើម្បីជំរុញការរីកចម្រើន និងបង្កើនចំនួនអតិថិជនឱ្យបានកាន់តែច្រើនដូចខ្ញុំ»។

Most Popular

To Top