កីឡា

សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ជូនប្រតិភូ និងអត្តពលិក ១៧ រូបចូលរួម”48th SOUTHEAST ASIAN AGE GROUP CHAMPIONSHIPS 2026″ នៅ ម៉ាឡេស៊ី

ភ្នំពេញ៖សហព័ន្ធកីឡាក្នុងទឹកកម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន ១៧ រូបចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦ “48th SOUTHEAST ASIAN AGE GROUP CHAMPIONSHIPS 2026” ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបាននឹងកំពុងបញ្ជួនក្រុមគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦…

ភ្នំពេញ៖សហព័ន្ធកីឡាក្នុងទឹកកម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន ១៧ រូបចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦ "48th SOUTHEAST ASIAN AGE GROUP CHAMPIONSHIPS 2026" ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបាននឹងកំពុងបញ្ជួនក្រុមគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦ "48th SOUTHEAST ASIAN AGE GROUP CHAMPIONS H IPS 2026" ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីដែលមានចំនួន ១៧ រូប។

លោក អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះសហព័ន្ធគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន១៧ រូប។រួមមាន លោក ហែម គីរី ប្រតិភូ លោក ឆោម ច័ន្ទថុន មន្ត្រីបច្ចេកទេស ITO លោក នាង សុរិទ្ធិយ៉ា គ្រូបង្វឹក លោក ឌឿន រ៉ាត់ធីឌុន ជាគ្រូជំនួយ កីឡាការិនី សាវន សុផស្សា កីឡាករ សុង វឌ្ឍនៈ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា កីឡាករ វ៉ាន់អូស្តិន ពិទ័រ សុខខា កីឡាករ ធី វត្ថារ៉ាយុទ្ធ កីឡាករ ឈិនលឹម សិរីវិឌ្ឍន៍ កីឡាករ ហែម ថុនពុទ្ធាវង្ស កីឡាករ សុខ ឥស្សរៈ លោក គឹ ផានុត កីឡាករ ណាំ ឧត្តមរតនៈ កីឡាករ ហែម ថុនរ៉ូណូ កីឡាករ ឈិន វិរៈ និងកីឡាករ ជា ភក្តី ៕

ដោយ៖លី ភីលីព

Most Popular

To Top