កីឡា

អត្តពលិកជាតិ និងអន្តរជាតិប្រហែល ២៣០ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦

ភ្នំពេញ៖នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំពិធីសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមលក្ខណៈព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលប្រព្រឹត្តិទៅចាប់ពីចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះការប្រកួត កម្ពុជាបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំបរិក្ខាបច្ចេកទេស បម្រើឲ្យការប្រកួត បដិសណ្ឋារកិច្ច ការដឹកជញ្ជូន…

ភ្នំពេញ៖នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំពិធីសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមលក្ខណៈព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលប្រព្រឹត្តិទៅចាប់ពីចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះការប្រកួត កម្ពុជាបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំបរិក្ខាបច្ចេកទេស បម្រើឲ្យការប្រកួត បដិសណ្ឋារកិច្ច ការដឹកជញ្ជូន កន្លែងស្នាក់នៅ និងការត្រៀមរៀបចំការងារសន្តិសុខសុវត្តិភាពមុន អំឡុងពេញ និងក្រោយព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមទ្ធីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ និងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។

លោក ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីអន្តរជាតិដែលមកចូលរួមការប្រកួតខាងលើនេះ នឹងមកដល់កម្ពុជាជិតអស់ហើយ ហើយថ្ងៃនេះជាលើកចុងក្រោយការមកដល់របស់ពួកគាត់។ ការប្រកួតមានកីឡាករកីឡាការិនីជាតិ និងអន្តរជាតិប្រហែល ២៣០ នាក់ ក្នុងនោះ កីឡាករកីឡាការិនីកម្ពុជា ៥៤ នាក់។

លោកប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី តំណាងស្ថាប័នសារព័ត៌មានជាតិ មេត្តាអញ្ជើញចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយនូវព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយបន្ថែមទៀតជូនសាធារណជន និងចូលរួមលើកកម្ពស់វិស័យកីឡាវ៉ូវីណាមនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

បញ្ជាក់៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ត្រៀមពិធីបើកជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

ដោយ៖លី ភីលីព

Most Popular

To Top