កីឡា

សហព័ន្ធខែ្មរកីឡាហែលទឹក ប្រកាសរៀបចំ“ការប្រកួតកីឡា​ហែលទឹក ពាក់ជើងទា និងកីឡាបាល់ទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦

ភ្នំពេញ ៖ សហព័ន្ធខែ្មរកីឡាហែលទឹក ប្រកាសជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានីខេត្ត សមាគមក្លឹបហែលទឹកនៅទូទំាំងប្រទេសឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំកម្មវិធី “ការប្រកួតកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាបាល់ទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៦ មាន ៣ ប្រភេទរួមមាន កីឡាហែលទឹក ៖ កីឡាករ-កីឡាការិនីត្រូវមានអាយុចាប់ពី ១០ ឆ្នាំឡើងទៅ។ កីឡាហែលទឹកពាក់ជើងទា ៖ កីឡាករ-កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។កីឡាបាល់ទឹក ៖ កីឡាករក្រុមនីមួយៗ ត្រូវមានសមាជិកចាប់ពី ៧នាក់ ឡើងទៅ។ ការទទួលពាក្យចូលរួម គឺនៅទីស្នាក់ការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាធានីភ្នំពេញ។ ឈប់ទទួលពាក្យត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៕
ដោយ៖លី ភីលីព

Most Popular

To Top