វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយថា អ្នកប្រើប្រាស់រាប់លាននាក់ អាចនឹងត្រូវបានប៉ះពាល់នឹងអាហារបំប៉នក្លែងក្លាយ បន្ទាប់ពីប៉ូលីសបានរកឃើញ ប្រតិបត្តិការផលិតកម្មដ៏ធំមួយ នៅសួនឧស្សាហកម្មហាណូយ ដែលបានសង្ងំខ្លួនផលិតអស់រយៈពេលមួយទសវត្សរ៍មកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា រោងចក្រមួយ ដែលដំណើរការដោយក្រុមហ៊ុន Medistar Vietnam បានផលិត និងលក់អាហារបំប៉នក្លែងក្លាយ រាប់រយតោនទូទាំងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់នៅប្រទេសវៀតណាមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់ ដោយមានការឈឺចុកចាប់យ៉ាងខ្លាំង ទាល់តែគ្រូពេទ្យរកឃើញថា ក្រលៀនរបស់នាងស្ទើរតែប្រែជាដុំថ្មទៅហើយ។ ក្មេងជំទង់រូបនេះបានមកដល់មន្ទីរពេទ្យ E ដោយមានការឈឺខ្នងខ្លាំង និងចង់ក្អួត។ ការស្កែនបានបង្ហាញពីការរលាកតម្រងនោមធ្ងន់ធ្ងរ និងមានគ្រួសជាច្រើនដែលរារាំងបំពង់បង្ហួរនោមរបស់នាង ដោយការពារមិនឲ្យនោមចេញ។ ក្រលៀនរបស់នាងត្រូវបានគេធ្វើឲ្យមានជាតិកាល់ស្យូមខ្លាំងណាស់ ហើយវាជិតនឹងរឹងទាំងស្រុង។ លោកវេជ្ជបណ្ឌិត Mai...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រាក់ចំណូលពីភោជនីយដ្ឋាននៅតាមបណ្តោយផ្លូវ Banthat Thong ដែលជាផ្លូវអាហារដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសថៃបានធ្លាក់ចុះពី ៤០ ទៅ ៥០ ភាគរយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវបរទេស ជាពិសេសជនជាតិចិន។ លោក Sittichan Vuttipornkul ទីប្រឹក្សាសមាគម Bantadthong បាននិយាយថា...
នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DDC) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១ ឧសភា ២០២៥ ថា មានករណីស្លាប់មួយករណីដោយសារជំងឺអាន់ត្រាក់ (Anthrax) នៅខេត្តមុកដាហាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបរិភោគ និងការចែកចាយសាច់គោអំឡុងពិធីសាសនាមួយ។ បច្ចុប្បន្ន មនុស្សសរុប ២៤៧ នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងតាមដានផ្នែកវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ករណីស្លាប់នេះ គឺជាករណីស្លាប់ដោយជំងឺអាន់ត្រាក់លើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៩៤។ អ្នកជំងឺដែលស្លាប់គឺជាបុរសអាយុ...
ថៃ៖យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងចាត់វិធានការតឹងរ៉ឹងលើអ្នកប្រើប្រាស់ ឬជក់បារីអេឡិចត្រូនិច “Vapers” ដែលអាចនឹងត្រូវចោទប្រកាន់ពីបទទទួលផលិតផលរត់ពន្ធ បន្ទាប់ពីសកម្មភាពការជក់បារីអេឡិចត្រូនិចកាន់តែវាយឡុកខ្លាំងឡើង យោងតាមការចេញផ្សាយពីគេហទំព័រ bangkokpost។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukul Prueksa-anurak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានបង្កើនការបង្ក្រាបបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធ ដោយគ្របដណ្តប់មិនត្រឹមតែអ្នករត់ពន្ធ និងអ្នកចែកចាយប៉ុណ្ណោះទេ ថែមទាំងអ្នកជក់បារីផងដែរ។ លោកបានបន្តថា អ្នកជក់បារីអេឡិចត្រូនិកអាចត្រូវបានកាត់ទោសពីបទទទួលបានផលិតផលរត់ពន្ធ។ យោងតាមច្បាប់គយបានឲ្យដឹងថា បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ...
អ៊ឺរ៉ុប៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Healthline បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានសកម្មភាពច្រើន ដែលលោកអ្នកបានធ្វើ ហើយនៅក្នុងនោះ មានសកម្មភាពខ្លះ មានសារប្រយោជន៏ចំពោះសុខភាព និងទង្វើខ្លះទៀត មានផលប៉ះពាល់អាក្រក់ ដល់សុខភាព ។ ក្នុងនោះផងដែរមានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ ក្នុងរយៈពេលដ៏តិចតួច តែវាអាចជួយឲ្យយើងមានសុខភាពល្អ ផ្ទុយទៅវិញសកម្មភាព ដែលយើងអនុវត្តជាច្រើនម៉ោង បែរជាទទួលផលអវិជ្ជមានចំពោះរាងកាយនិងសុខភាពទៅវិញ។ទោះបីជាយ៉ាងណាក្តី...