ការចុករោយចង្កេះ(ការឈឺចាប់ខ្នងភាគខាងក្រោម)អាចធ្វើឲ្យមានឈឺគ្រប់កន្លែង ចាប់ពីឆ្អឹងជំនីររហូតមកដល់ជើង។ ខ្នងភាគខាងក្រោមតភ្ជាប់រាងកាយភាគខាងលើទៅនឹងរាងកាយភាគខាងក្រោម។ គឺជាទីប្រជុំទម្ងន់ភាគច្រើននៃរាងកាយ។ គឺដោយមានតួនាទីយ៉ាងដូច្នេះហើយទើបខ្នងភាគខាងក្រោមនេះងាយនឹងរងគ្រោះខ្លាំងណាស់ នៅពេលណាដែលអ្នកចាប់លើក ឈោងចាប់អ្វីមួយ ឬងាកបែរខ្លួន។មនុស្សស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានការឈឺខ្នងម្តងមួយកាល នៅក្នុងមួយជីវិតរបស់ខ្លួន។ ដំណឹងល្អនោះគឺថា ជម្ងឺឈឺខ្នងភាគខាងក្រោមអាចនឹងបាត់ទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីបានធ្វើការព្យាបាលជាមូលដ្ឋានខ្លះដោយខ្លួនឯង។ ក៏ប៉ុន្តែ បើសិនជាអ្នកមានការឈឺចាប់ខ្លាំងហើយយូរជាច្រើនសប្តាហ៍ សូមទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត។ តើអ្វីដែលជាមូលហេតុនៃការចុករោយចង្កេះ?រោយចង្កេះឫការឈឺចាប់ខ្នងភាគខាងក្រោមច្រើនតែបណ្តាលមកពីការប្រើប្រាស់ច្រើនខ្លាំងពេក(overuse) ការប្រឹងប្រែងលើសកម្លាំង(strain) ឬដោយរបួស។ ឧទាហរណ៍ដូចជាគេច្រើនតែធ្វើឲ្យមានឈឺខ្នងនៅក្នុងពេលលេងកីឡា ឬធ្វើការក្នុងស្រែចម្ការ មានការប៉ះទង្គិច(រញ្ជួយ)ខ្លួននៅក្នុងគ្រោះថ្នាក់ចរាចរ ឬខំប្រឹងលើកអ្វីមួយដែលធ្ងន់ពេក។...
ក្រុមអ្នកសិក្សាស្រាវជ្រាវបាននិយាយថា អ្នកដែលតែងតែបរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់កុំឲ្យមានសរីរាង្គកាយចាស់មុនអាយុ។ ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍យ៉ាងសំខាន់ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងមិនមានសភាពចុះខ្សោយ។ តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេងជាងវ័យរហូតដល់១៧ឆ្នាំ។ ចំណែកឯអ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាងអ្នកដែលទទួលទានផ្លែប៉ោម។ ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួលទានផ្លែប៉ោមចំនួនប៉ុន្មានទើបមានប្រសឹទ្ធភាពនោះទេ។ គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ព្រមទាំងជួយការពារជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ...
ដោយ៖ ហង្ស សុបញ្ញា
ក្រូចឆ្មារអាចចាត់ទុកថាជារបស់ចាំបាច់បំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ វាត្រូវបានគេ យកមកប្រើធ្វើជាគ្រឿងផ្សំម្ហូបអាហារភេសជ្ជៈ និងថ្នាំសង្កូវជាដើម ។ ក្រូចឆ្មារសំបូរជាតិវីតាមីន C និង ប៉ូតាស្យូម ។ វាអាចកម្ចាត់បាក់តេរីបង្កើនថាមពល និង ការពារជំងឺលើសសម្ពាធឈាម ។ អ្វីដែលអ្នក គួរដឹង និងសារៈប្រយោជន៍នៃសំបករបស់ក្រូចឆ្មារ៖ ១. មានសារធាតុចិញ្ចឹមប្រហាក់ប្រហែលទៅ នឹងសាច់របស់វាដែរ២. មានវីតាមីន...
យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការ នៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយ ស្រឡេត ក្នុងរយៈពេល១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបានលទ្ធផលល្អ ជាងការគេងក្នុង រយៈពេលកន្លះម៉ោងទៅទៀត ។ ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្ស ទៅលើការគេង របស់អ្នកស្មគ្រ័ចិត្ត ក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងថ្ងៃនៅ...
ជាតិសរសៃពិតជាសំខាន់ណាស់ សំរាប់សុខភាពរបស់អ្នក វាជួយឱ្យក្រពះរបស់អ្នករំលាយ អាហារបានងាយស្រួល ដើម្បីឲ្យពោះវៀនធំ របស់អ្នកងាយ និងបញ្ចេញកាកសំណល់ និងបាតេរីអាក្រក់ដែលតោង ជាប់ពោះវៀនធំ ចេញមកតាមកាកសំណល់ ហើយវា និងទៅចិញ្ចឹមបាក់តេរីល្អ ក្នុងពោះវៀនរបស់អ្នកវិញ ធ្វើឲ្យការបញ្ចេញកាកសំណល់ មានភាពងាយស្រួល ។ ប្រភេទជាតិសរសៃ មួយចំនួន ក៏អាចជួយលើកកម្ពស់ការសម្រកទម្ងន់ កម្រិតជាតិស្ករ នៅក្នុងឈាមឲ្យថយចុះ និងប្រឆាំងនឹងការ...
ខាងក្រោមនេះគឺជាផ្លែឈើដ៏អស្ចារ្យមួយចំនួន ដែលអ្នកគួរតែញ៉ាំឲ្យបានច្រើនពីព្រោះវាពិតជាមាន ប្រយោជន៍សម្រាប់សុខភាពទូទៅរបស់អ្នក ហើយវាក៏ងាយស្រួលក្នុងការញ៉ាំ រៀបចំញ៉ាំនិងរកទិញ ផងដែរ ។ ១. ផ្លែប៉ោមសំបូរជាតិសរសៃវិតាមីន C និង អង់ទីអុកស៊ីដង់ ។ ផ្លែប៉ោមជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកចង់ញ៉ាំអាហារសម្រន់បែបឆ្អែតៗ ។ ២. ផ្លែប័រអាចនិយាយថាខុសគ្នាពីផ្លែឈើដទៃបន្តិចពីព្រោះតែវាសំបូរជាតិខ្លាញ់ល្អ ។ ផ្លែប័រមានជាតិ ក្រែមរសជាតិឆ្ងាញ់សំបូរជាតិសរសៃប៉ូតាស្យូម និង...
ផ្តាសាយជ្រូកជាគ្រុនផ្តាសាយធំ ប្រភេទA សែស្រឡាយ H1N1 ជាមេរោគវីរុសដែលកើតឡើងដោយលាយផ្សំគ្នា ៣សែស្រឡាយ គឺផ្តាសាយធំ ផ្តាសាយបក្សី និងផ្តាសាយជ្រូកកាលពីមុន បណ្តាលឲ្យមនុស្សឆ្លងមេរោគចូលក្នុងប្រព័ន្ធដង្ហើម ក្អួត ចង្អោរ រាគរូស ឈឺក្បាល ឈឺតាមខ្លួន ដែលមេរោគអាចឆ្លងតាមរយៈការក្អក និងកណ្តាស់ ប៉ុន្តែអាចជៀសវាងបានដោយ៖ 1.បើទៅក្នុងចំណោមអ្នកដែលមាន អាការជម្ងឺស្រដៀងនឹងគ្រុនផ្តាសាយធំ ដូចជា ក្តៅខ្លួន...
ជំងឺឫសដូងបាត មានន័យថា ជាការរីកប៉ោងនៃសរសៃឈាមវ៉ែន នៅផ្នែកខាងក្រោមនៃរន្ធគូថ។ ការរីកប៉ោងនេះ កើតឡើងដោយសារតែមានសម្ពាធក្នុងសរសៃឈាមនោះ កើនឡើង ដែលភាគច្រើន បណ្តាលមកពីការប្រឹងបន្ទោបង់ និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។ ជំងឺត្រូវបានបែងចែកជាពីរប្រភេទ នោះគឺឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្រៅ។ ជំងឺឫសដូងបាតខាងក្នុង មានទីតាំងនៅក្នុងរន្ធគូថតែម្តង ដែលយើងមិនអាចមើលឃើញទេ ព្រមទាំងមិនមានការឈឺ និងបង្កជាការហូរឈាម ក្នុងពេលបត់ជើងធំឡើយ។ អាការជំងឺប្រភេទនេះ អាចលាន...
មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា។ ច្រើនជាង ១០ភាគរយនៃ អ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយ នៃអ្នកចូលរួមមាន ដែលជំងឺហឺត និង ១៥,៦ភាគរយ...