វីតាមីនបេ ១២ ដែលត្រូវបានគេស្គាល់ថា cobalamin គឺជាវីតាមីនរលាយ ក្នុងទឹកដ៏សំខាន់មួយ ។វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតកោសិកាឈាមក្រហម និងឌីអិនអេ ក៏ដូចជាដំណើរការត្រឹមត្រូវ នៃប្រព័ន្ធសរសៃប្រសាទរបស់អ្នក។ វីតាមីនបេ ១២ ត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងអាហារ រួមមានសាច់ត្រី សាច់បក្សី ស៊ុតនិង ទឹកដោះគោ ។ទោះយ៉ាងណាក៏ដោយ វាក៏អាចត្រូវបានគេរកឃើញ នៅក្នុងផលិតផលដែលមានជីវជាតិ B12...
អ្នកមានជម្ងឺហើមជើងនៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹង មានអាការហើមសរសៃលសិកា ។ អ្នកត្រូវសំអាតប្រព័ន្ធលសិកាៈ លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អរបស់លសិកា បណ្តាលឲ្យមានដំណើរ ការជ្រាបទឹកនៅក្នុងជាលិកា...
១-ផឹកទឹកស្អាតឲ្យបានច្រើនៈ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។ ២-អាហារដែលទទួលទានៈ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរ ទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារប្រភេទនេះ ជាអាហារដែលផ្តល់ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើតការ សន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុត បំផ្លាញសារធាតុខ្លាញ់ស្រួលឡើងទៀតផង ។ ជាងនេះទៅទៀត ជាតិសរសៃកាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត...
ស្ទីលក្នុងការតែងក្រចករបស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ។ ប៉ុន្តែទោះបីជាអ្នក ចូលចិត្តបែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចក អ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែង ល្មមមានភាពរលោងភ្លីថ្លា តាមធម្មជាតិជាក្រចកដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាត មិនគួរឲ្យជឿពាក្យដែលគេនិយាយ”បើចង់មើលថា នរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃ ជើងជាសំខាន់” ។...
ស្បែកមុខមានច្រើនប្រភេទ ហើយការថែរក្សាស្បែកមានលក្ខណៈខុសគ្នាទៅតាមប្រភេទស្បែកដែរ។ យ៉ាងណាមិញ យើងសូមនែនាំគន្លឺះងាយៗ ដែលអ្នកជំនាញបានណែនាំសម្រាប់ជាទុនក្នុងការថែរក្សាស្បែកមុខប្រចាំថ្ងៃ។ ១. គ្រឿងសម្អាង គួរ៖ នៅពេលមុនចូលគេង ចាំបាច់ត្រូវសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឲ្យមានហ្មត់ចត់ ព្រោះស្បែករបស់យើងក៏ត្រូវការដកដង្ហើមដែរ ហើយគ្រឿងសម្អាងគឺជាបញ្ហាដ៏ធំដែលរាំងស្ទះរន្ធញើសមិនអាចដកដង្ហើមបាន និងជាបុព្វហេតុបង្កឲ្យកើតមុនទៀតផង។ មុនគួរ៖ មិនត្រូវមើលរំលងការខាត់ស្បែកមុខ (មួយទីពីរដងក្នុងមួយសប្តាហ៍) ពីព្រោះនេះជាវីធីកម្ចាត់ចោលនូវកោសិកាចាស់ៗ ជួយឲ្យស្បែកភ្លឺរលោង និងថ្លា។ ២. ពន្លឺថ្ងៃ និងស្បែកមុខ...
ការគេងមិនលក់គឺជាបញ្ហា ទូទៅមួយដែលតែងតែកើតឡើងជាញឹកញាប់ទៅលើមនុស្សជាច្រើនក្នុងពេល បច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកអាចព្យាបាលដោយខ្លួនឯងបាន គ្រាន់តែផ្សំគ្រឿងទេសពីរមុខនៅក្នុងផ្ទះបានបញ្ចូលគ្នា នោះការគេងរបស់អ្នកនឹងល្អប្រសើរឡើងវិញ។ អត្ថប្រយោជន៍ចំពោះសុខភាព៖ គ្រឿងផ្សំ៖ របៀបលាយ៖ គ្រឿងផ្សំពីមុខនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបំបាត់ភាពតានតឹង និងអាចការពារកោសិកាខូច។ លើសពីនេះទៅទៀតស្ករអាចជួយសម្រួលដល់ការដកដង្ហើម និងការផលិតថាមពល៕ ដោយ៖ ហង្ស សុបញ្ញា
រឿងមួយដែលក្រុមវេជ្ជបណ្ឌិតនឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួនគឺត្រូវពិនិត្យមើលសីតុណ្ហភាពអ្នកដោយប្រើទែរម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ។ នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។ ជំងឺមួយចំនួនធ្វើឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។ ដោយឡែក ក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គនៅក្នុងរាងកាយសំខាន់ៗ មានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយបានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមយ៉ាងច្រើនផងដែរ។ អ័រម៉ូន និងអង់ស៊ីមគឺជាសារធាតុគីមីដ៏មានប្រយោជន៍នៅក្នុងរាងកាយរបស់យើង ហើយនៅពេលយើងមានជំងឺ វាត្រូវធ្វើការយ៉ាងខ្លាំង។...
មានអ្នកខ្លះនៅពេល ដែលមានអារម្មណ៍មិនល្អ តែងតែរត់ទៅបរិភោគ អាហារជាច្រើន ដែលអាចធ្វើឲ្យខ្លួនឯង មានអារម្មណ៍ល្អឡើងវិញ តើអាហារពិត ជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អមែនឬ? ខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីអាហារ ទាំង៧ប្រភេទដែលអាច ធ្វើឲ្យអ្នកសប្បាយចិត្តបាន។ សូកូឡាសូកូឡាគឺជាអាហារ ដែលនារីចូលចិត្តបំផុត ជាពិសេសនៅពេល ដែលឈឺពោះពេលមករដូវ វាអាចជួយកាត់បន្ថយ អាការៈឈឺចុកចាប់ទាំងនោះបាន ដូចនេះពេលដែលអ្នកមានអារម្មណ៍មិនល្អ អ្នកក៏អាចបរិភោគវាដូចគ្នា នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកមិនត្រូវពិសារហួសកំណត់ឡើយ...
ជំងឺគាំងបេះដូង គឺជាជំងឺគ្រោះថ្នាក់ម្យ៉ាង ដែលអាចគំរាមកំហែង ដល់អាយុជីវិតយើងបាន ។ ក្រៅពីការ ថែរក្សាសុខភាព អោយបានល្អ ដោយរក្សាទម្លាប់នៃការហាត់ប្រាណ និង ទទួលទានរបបអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព យើងក៏មានផងដែរនូវវិធានការណ៍ ក្នុងការបង្ការវា ។ក្នុងនោះ គេជឿថា មានភេសជ្ជៈ៩ប្រភេទ ដែលអាចជួយអ្នក ក្នុងការកាត់បន្ថយនូវ អត្រាប្រឈមនឹងជំងឺគាំងបេះដូងនេះបានផងដែរ។ ភេសជ្ជៈទាំងនោះ រួមមានដូចជា៖...
ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។ សត្វពស់នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។ ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន...