ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយបញ្ជូនកុមារម្នាក់ក្តៅខ្លួនខ្លាំង ពីកោះរ៉ុង ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តបតាមស្នើសុំពីឳពុកម្តាយ

កោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនកុមារម្នាក់ ដែលមានអាការៈក្តៅខ្លួនខ្លាំង ដោយឳពុកម្តាយនៅលើកោះ បានស្នើសុំអោយបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

កុមារខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Most Popular

To Top